Ad Code

កម្មករ​សំណង់​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់ ក្នុង​ពេល​បំពេញការងារ​

ព្រះសីហនុ​ ៖ ​កម្មករ​សំណង់​ម្នាក់​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​រង​របួស​ធ្ងន់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ​ខណៈ​ពេល​ឡើង​​បូកជញ្ជាំង​សំណង់ផ្ទះ​មួយ​កន្លែង​ស្ថិតនៅ​ចំណុច​ខាងមុខ​សាល​ក្រុងព្រះសីហនុ​ស្ថិត​នៅ​ក្នុង​ក្រុម​លេខ​២០ ​ភូមិ​លេខ​៤​ សង្កាត់​លេខ​៤ កាល​ពី​វេលា​ម៉ោង​០៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​។​



សមត្ថកិច្ច​ប៉ូលិស​សង្កាត់​លេខ​៤​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​ខាងលើ​មាន​ឈ្មោះ ហ៊ី តូ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គ​មាស ​ឃុំ​ដងទង់ ស្រុក​ដងទង់ ​ខេត្តកំពត​បច្ចុប្បន្ន​ស្នាក់នៅ​ចំណុច​កើតហេតុ​មាន​មុខរបរ​ជា​កម្មករ​សំណង់​។ ​ជនរងគ្រោះ​ក្រោយពេល​កើត​ត្រូវ បាន​រថយន្ត​សា​ម៉ុ​យ​ដឹក​យក​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ចម្ការ​ចេក ​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​សង្គ្រោះ​ភ្លាមៗ​ផង​ដែរ ហើយ​មកដល់ពេលនេះ​អាការៈ​ជំងឺ​ជនរងគ្រោះ​បាន​ធូរស្រាល​ខ្លះ​ហើយ​។​

​ ​

ទាក់ទិន​ទៅ​នឹង​ហេតុ​ការ​ណ៍​ខាង​លើ​នេះ​បើ​តាម​សាក្សី​ជា​កម្មករ​សំណង់​ដូចគ្នា​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុខ​ពេល​កើត​ជនរងគ្រោះ​បាន​ឡើង​រន្ទា​សំណង់​ជាន់​ទី​១​ផ្នែក​ខាងមុខ​ ដើម្បី​ធ្វើការ​បូកជញ្ជាំង​ដែល​នៅ​ជិត​បង្គោល​ខ្សែភ្លើង និង​ខ្សែភ្លើង ក្រោយមក​ជនរងគ្រោះ​មិនបាន​ប្រយ័ត្ន​ក៏​បាន​ប៉ះ ​និង​ខ្សែភ្លើង (​ប្រភេទ​កាប​)​ដែល​មាន​ចរន្ត​ភ្លើង​ខ្លាំង​បណ្ដាល​ឲ្យ​ឆក់​រង​របួស​ធ្ងន់​ក្នុងពេលនោះ​តែ​ម្តង​ទៅ​។​ក្រោយពេល​កើតហេតុ​ដោយសារ​គ្មាន​ជណ្ដើរ​ចុះ ជន​រង​ត្រូវ​បាន​ជាប់​នៅ​ជាន់​ទីមួយ​រយៈពេល​ជិត​មួយ​ម៉ោង​ទើប​គេ​អាច​ជួយ​ដាក់ចុះ​មក​ដី​បា​ន រូ​ច​ហើយក៏​បាន​លើក​ដាក់​លើ​រថយន្ត​សា​ម៉ុង​នាំ​យក​ទៅកាន់​មន្ទីរពេទ្យ​ជួយ​សង្គ្រោះ​។​

​ ​​

សូម​បញ្ជាក់​ថា ​ម្ចាស់​សំណង់​កើតហេតុ​ខាង​លើ​នេះ​មាន ឈ្មោះ ទុយ រ៉ា ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ​ជា​កូន​ប្រសា​រលោក ឈាវ រៀង មន្ត្រី​បម្រើ​ការងារ​ច្រក​ចេញ​ចូល​តែមួយ​សាលាក្រុង​ព្រះសីហនុ​។​ ពាក់​ព័ន្ធ​ទៅ​នឹង​សំណង់​ខាង​លើ​នេះ​ត្រូវ​បាន​មន្ត្រី​ភូមិ ​ក្រុងព្រះសីហនុ​ធ្វើការ​បញ្ជាក់​ថា ​ទីតាំង​សំណង់​នេះ​នៅ​មិន​ទាន់​មាន​ប្លង់​កម្មសិទ្ធិ​នៅឡើយ​ទេ ហើយ​សំណង់​នេះ​ក៏​មិន​ច្បាប់​អនុញ្ញាត​នោះ​ដែរ​។ ​ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​នោះ​គឺ​សំណង់​នេះ​ផ្នែក​ខាងក្រោយ​ធ្វើការ​សាងសង់​រំលោភ​លើ​ដី​អូរ រីឯ​ចំណែក​ខាងមុខ​សាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​គឺ​ធ្វើការ​សាងសង់​ជាប់​ និង​បង្គា​ល​ខ្សែ​ភ្លើង​តែម្តង​ទើប​បាន​ជា​មាន​បញ្ហា​ដូចនេះ​។ ​ជា​មួយ​គ្នា​នេះ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ធ្វើ​សំណូមពរ​ទៅដល់​អាជ្ញាធរ​ក្រុង​/ខេត្ត​ព្រះសីហនុ ​មេត្តា​ចុះ​មក​ពិនិត្យ ​និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ជាមួយ​ម្ចាស់​សំណង់​នេះ​ផង ពីព្រោះ​សំណង់​នេះ​មាន​ចម្ងាយ​ពី​សាលាក្រុង​ព្រះសីហនុ​ប្រមាណ​៥០​ម៉ែត្រ​តែ​ប៉ុណ្ណេះ​៕​


22-10-2015u5


22-10-2015u4


22-10-2015u2


22-10-2015u1


22-10-2015u



កម្មករ​សំណង់​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់ ក្នុង​ពេល​បំពេញការងារ​

Post a Comment

0 Comments

Close Menu