Ad Code

ប្រទេស​សិង្ហបុរី ជំរុញ​ឲ្យអាស៊ាន ធ្វើសកម្មភាព​ពាក់ព័ន្ធ​នឹង​ផ្សែងអ័ព្ទ

កាលពីថ្ងៃ​អាទិត្យ​ កន្លង​មកនេះ ប្រទេសសិង្ហបុរី បានជំរុញ​សូម​ឲ្យ​បណ្ដាប្រទេស​ដែល​ជាសមាជិក​អាស៊ាន ធ្វើសកម្មភាព​ឲ្យមាន​ការ​​សម្រេចចិត្ដ​ និង​យ៉ាង​ម៉ឺងម៉ាត់​ ប្រឆាំងនឹង​​ផ្សែង​អ័ព្ទ​ ដែលនៅ​តែ​បន្ដ​​សាយភាយ​នៅទូទាំង​តំបន់​ ពេលឈាន​ឆ្ពោះ​ទៅ​ជំនួប​ប្រជុំ​នៃក្រុម​ប្រទេស​​អាស៊ាន នៅ​ក្នុង​​ប្រទេសម៉ាឡេសីុ ដែលនឹង​ប្រព្រឹត្ដ​ទៅ​នៅខែ​ក្រោយនេះ។


រដ្ឋ-ទីក្រុង (សិង្ហបុរី) ជាប្រទេសមួយ​ដែល​រង​ការប៉ះពាល់​យ៉ាង​អាក្រក់​ខ្លាំង​បំផុត​ ដោយ​សារតែ​អ័ព្ទ​ផ្សែង​ដែលបក់មក​​ពី​ភ្លើងឆេះ​ព្រៃ​​នៅ​តំបន់​ដីគោក​​ក្នុងប្រទេស​​​ឥណ្ឌូនេស៊ី​ បន្ទាប់ពី​កង​ទ័ព​ និងក្រុមពន្លត់​អគ្គិភ័យ​​សិង្ហបុរី បាន​វិល​ត្រឡប់​មក​ពីបេសកកម្ម​​ជំនួយ​​អន្ដរ​ជាតិ នៅ​កោះស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូនេស៊ី​ វិញនោះ។


ក្រសួង​កា​របរទេស​នៃប្រទេស​​សិង្ហបុរី (MFA) បានថ្លែង​នៅក្នុង​​សេចក្ដី​ប្រកាស​មួយថា អាស៊ាន​ ត្រូវ​តែមាន​សកម្មភាព​ដោយការ​សម្រេ​ចចិត្ដ​​ និង​យ៉ាង​មុឺងម៉ាត់​ តាមរយៈ​សហប្រតិបត្ដិ​ការ​​នៅ​ក្នុង​​តំបន់​​ដើម្បីជួយ​បង្ការ​​នូវការ​កើត​​មាន​ជា​រឿយៗ​ឡើងវិញ​នៃបញ្ហា​​ឆ្លង​ដែន​បែប​នេះ។


ប្រទេស​សិង្ហបុរី នឹង​ធ្វើកិច្ចការ​ងារ​យ៉ាង​​ជិត​ស្និទ្​ធ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ានដទៃទៀត​ ដើម្បី​បើក​​ប្រតិបត្ដិការ​​ពេញ​លក្ខណៈ​នៃ​​ប្រព័ន្ធ​គ្រប់គ្រង​ផ្សែង​អ័ព្ទ​​កើត​មាន​ទូទាំង​​អាស៊ានបែប​នេះ។


ផ្សែង​អ័ព្ទ​ បាន​សម្លាប់មនុស្ស​​អស់យ៉ាង​តិច​​១០នាក់ នៅប្រទេស​ឥណ្ឌូនេស៊ី ហើយបាន​បង្ក​ឲ្យ​​កើត​មានជំងឺ​​ផ្លូវដ​ង្ហើម​ដល់​មនុស្ស​ប្រមាណ​កន្លះ​លាន​នាក់ នេះ​បើយោងតាម​​ការ​លើក​ឡើង​​ពីអាជ្ញាធរ​​ក្រុង​ហ្សាការតា​ ពេលដែល​ផ្សែង​អ័ព្ទ​​បាន​និងកំពុង​​​តែបន្ដ​​រសាត់​​ទៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ម៉ាឡេសីុ ថៃឡង់ដ៍ និង​ហ្វីលីពីន ថែមទៅ​ទៀត​នា​ឆ្នាំនេះ។


គួររំលឹក​ថា ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំង​១០​ដែល​ជាសមាជិក​សហគមន៍​អាស៊ាន នឹង​បើក​​ជំនួប​ប្រជុំ​មួយ​នៅក្រុង​គូឡាឡាំពួរ នៅថ្ងៃ​​ទី​១៩ ខែ​វិច្ឆិកា មុន​ពេល​ឈានចូល​ដល់​ការ​បើក​​​កិច្ចប្រជុំ​ជាលក្ខណៈ​សមភាគី​ពីដៃគូ​ពាណិជ្ជ​​កម្ម​ដ៏សំខាន់​របស់ខ្លួន​បន្ទាប់មក​​ទៀត​រយៈ​ពេល​២ថ្ងៃ​នោះ៕


AFP



ប្រទេស​សិង្ហបុរី ជំរុញ​ឲ្យអាស៊ាន ធ្វើសកម្មភាព​ពាក់ព័ន្ធ​នឹង​ផ្សែងអ័ព្ទ

Post a Comment

0 Comments

Close Menu