Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៥​ ខែ​តុលា​កើត​ឡើង​១១​លើក​ស្លាប់​៦​នាក់​រង​របួស​ធ្ងន់​ និង​ស្រាល​១៨​នាក់

ភ្នំពេញ​ ៖ ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក ក្នុង​នោះ​យប់​៥​លើក​, បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៦​នាក់ (​ប្រុស​) រង​របួស​ធ្ងន់​១៣​នាក់​​(​ស្រី​២​នាក់​) និង​របួសស្រាល​៥​នាក់(​ស្រី)។


នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៧ គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​,​រថយន្ត​ធុន​តូច ៦​គ្រឿង​,​រថយន្ត​ធុន​ធំ ២​គ្រឿង គោយន្ត​កន្ត្រៃ ១​គ្រឿង និង​អ្នក​ថ្មើរ ២​នាក់។


ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្តថា មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​៤​លើក​,​ស្រវឹង ២​លើក ,​មិន​គោរព​សិទ្ធិ​​២​លើក ,​មិន​ប្រកាន់​ស្តាំ ១​លើក ,​ប្រជែង​គ្រោះថ្នាក់​១​លើក ,​កត្តា​យានយន្ត​១​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់​(​យប់​៦​នាក់)។


យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​​បន្ត​​​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥ រថយន្ត​ទាំងអស់​ដែល​ត្រូវ​ផាកពិន័យ​សរុប​ចំនួន ២១៥០​គ្រឿង (​រថយន្ត​ធំ ១២៥៣​គ្រឿង​) ស្មើ​នឹង ២១៥០​ករណី​, ល្មើស​ក្រដាស​ស្នាម ១៤១៣​គ្រឿង ស្មើនឹង ១៤១៣​ករណី​, ចំណែក​ករណី​ល្មើស​បច្ចេកទេស ៧៣៧​គ្រឿង ស្មើនឹង ៧៣៧​ករណី។ ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ៤៩៤​គ្រឿង៕


 



គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៥​ ខែ​តុលា​កើត​ឡើង​១១​លើក​ស្លាប់​៦​នាក់​រង​របួស​ធ្ងន់​ និង​ស្រាល​១៨​នាក់

Post a Comment

0 Comments

Close Menu