បើយោងតាមអាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស១២០នាក់បានរងរបួសកាលពីថ្ងៃអាទិត្យនៅពេលដែលស្រឡាងល្បឿនលឿនមួយគ្រឿង ដែលកំពុងធ្វើដំណើរពីទីក្រុងម៉ាកាវទៅហុងកុង បានបុកជាមួយ “វត្ថុដែលគេមិនស្គាល់មួយ” នៅក្នុងទឹក។
អាជ្ញាធរបានទទួលទូរស័ព្ទនៅម៉ោងប្រមាណជា៦ល្ងាចថា ស្រឡាងដឹកអ្នកដំណើរ១៦៣នាក់និងនាវិក១១នាក់បានបាត់បង់ថាមពល បន្ទាប់ពីគ្រោះថ្នាក់បានកើតឡើងនៅកោះ Siu A Chau។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយតាមអ៊ីមែលទៅកាន់ AFP ថា “រហូតមកដល់ពេលនេះយើងបានដឹងថាមនុស្សប្រហែល ១០០ នាក់ត្រូវបានរងរបួស” ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រតិបត្ដិការជួយសង្គ្រោះយ៉ាងធំមួយត្រូវបានធ្វើឡើង ដែលមានការចូលរួមពីសំណាក់សេវាផ្លូវអាកាស ប៉ូលិសសមុទ្រ និងនាយកដ្ឋានអគ្គិភ័យមុនពេលដែលនាវានេះត្រូវបានគេសណ្ដោងត្រឡប់ទៅកោះហុងកុង។
អ្នកដំណើរបាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងតំបន់ពីភាពភ័យស្លន់ស្លោនៅពេលហេតុការណ៍នេះបានកើតឡើងដោយបណ្ដាលឲ្យមនុស្សជាច្រើនរងរបួស។
បុរសម្នាក់ដោយមានបង់រុំនៅលើក្បាលបានប្រាប់កាសែត Apple Daily ថា “វាងងឹត មានមនុស្សជាច្រើនបានរងរបួស ហើយជាច្រើនទៀតបានហូរឈាម”។
ក្រោយមកអាជ្ញាធរបាននិយាយថា អ្នកដំណើរ៥១នាក់នៅតែស្ថិតនៅលើស្រឡាង ខណៈដែលក្រុមគ្រូពេទ្យកំពុងផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់អ្នករងរបួស។
គួរបញ្ជាក់ថា សុវត្ថិភាពដែនទឹករបស់ក្រុងហុងកុងត្រូវបានគេចោទសួរ បន្ទាប់ពីគ្រោះថ្នាក់នៅឆ្នាំ២០១២ដែលបណ្តាលឲ្យមនុស្ស៣៩នាក់ស្លាប់នៅពេលដែលស្រឡាងល្បឿនលឿនមួយគ្រឿងបានបុកជាមួយទូកលំហែកាយមួយនៅក្បែរកោះ Lamma។
ការស៊ើបអង្កេតជាបន្តបន្ទាប់បានរកឃើញពីកំហុសឆ្គងដែលរួមចំណែកធ្វើឲ្យគ្រោះថ្នាក់នេះកើតឡើង ដែលជាគ្រោះមហន្តរាយដែនសមុទ្រដ៏អាក្រក់បំផុតរបស់ទីក្រុងនេះរយៈពេលជាង ៤០ឆ្នាំមកហើយ។
កាលពីខែមិថុនាមុន មនុស្សជាង៥០នាក់បានរងរបួសនៅពេលដែលនាវាចម្លងនៅទីក្រុងម៉ាកាវបានបុកជាមួយកំផែងនៃឆ្នេរសមុទ្រក្នុងទីក្រុងនេះ៕
An injured passenger of a high-speed ferry is escorted by rescuers to a hospital after getting on shore in Hong Kong Monday, Oct. 26, 2015. More than 120 people were injured when the ferry traveling from the Asian gambling hub of Macau to Hong Kong slammed into an object floating in the water, authorities said Monday. (Apple Daily via AP) HONG KONG OUT, TAIWAN OUT
AFP
ស្រឡាងល្បឿនលឿនបុកនឹងវត្ថុនៅក្នុងទឹក បណ្ដាលឲ្យមនុស្សជាង១២០របួស
0 Comments