Ad Code

ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់ ​រួម​នឹង​វត្ថុ​តាង​ថ្នាំញៀន​២២​គ្រាប់​

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៥ ជនសង្ស័យ​ចំនួន​២​នាក់​បាន​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បន្ទាយ​អំពិល​ធ្វើការ​ឃាត់ខ្លួន។


លោក​វរសេនីយ៍ទោ ហម ភារ​ម្យ អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ដែល​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួម​ជា​មួយ​វត្ថុតាង​នោះ គឺ​ដោយ​មាន​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្ដមសេនីយ៍​ត្រី ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ផង​ដែរ។


លោក ហម ភារម្យ អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​កម្លាំង​ជំនាញ​ចាប់​ឃាត់ខ្លួន ខណៈ​ពេល​ដែល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នោះ ទី​១-​ឈ្មោះ​ ស៊ិន វិសាល ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ​គោក​ស្វាយ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ និង​ទី​២-​ឈ្មោះ​ សារឿ​ត ប៊ុន​រ៉ុង ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យើង​ចាប់​ឃាត់ខ្លួន រួម​ជា​មួយ​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២២​គ្រាប់ ​និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​ឧត្តរមានជ័យ​១M.១៤៦៥។


លោក​វរសេនីយ៍ទោ ​ហម ភារ​ម្យ អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ក្រោយពេល​ឃាត់​ខ្លួន​ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់៕​

Pisey-2015-10-26-full-E90Pisey-2015-10-26-full-E95



ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់ ​រួម​នឹង​វត្ថុ​តាង​ថ្នាំញៀន​២២​គ្រាប់​

Post a Comment

0 Comments

Close Menu