Ad Code

ដេញ​ប្រឡែង​គ្នា​លេង​តាម​ថ្នល់​ខាង​មុខ​ផ្ទះ ត្រូវ​ម៉ូតូ​បុក​ស្លាប់​

បាត់ដំបង ៖ ក្មេងប្រុស​ម្នាក់​ត្រូវ​បាន​ស្លាប់​ភ្លាមៗ​នៅ​កណ្ដាល​ទ្រូង​ថ្នល់ កាលពី​ថ្ងៃទី​២៦ ខែតុលា​ឆ្នាំ​២០១៥ វេលា​ម៉ោង​ម៉ោង​៦​និង​៥៥​នាទី​យប់ នៅ​ត្រង់​ចំណុច​ក្រោលគោ ក្នុងភូមិ អូរ​ប្រយុទ្ធ ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ខណៈ​ដែល​ក្មេង​រងគ្រោះ​នេះ​បាន​រត់​ដេញ​ប្រឡែង​គ្នា​តាមផ្លូវ​ថ្នល់ ហើយក៏​ត្រូវ​ម៉ូតូ​របស់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​តែម្តង ។​


បើ​តាម​ការ​អះអាង​ពីសាក្សី​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ គឺ​មាន​មនុស្សម្នាក់​ដោយ​មិន​ស្គាល់ អត្តសញ្ញាណ​បាន ជិះ​ម៉ូតូ ម៉ាក សង់ c១២៥ ពណ៌ ខ្មៅ ពាក់ ស្លាកលេខ​បាត់ដំបង 1G 8495 បើកបរ​ក្នុង​ទិសដៅ​ពី​ទិស​ខាងជើង ទៅ​ត្បូង​លុះ​ទៅដល់​ចំនុច កើតហេតុ​ក៏បាន​បុក​ទៅលើ​ក្មេងប្រុស​ម្នាក់​ដែល​កំពុង​រត់​លេង​ខាង​មុខ​ផ្ទះ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង ដោយ​ក្មេងប្រុស​រងគ្រោះ​នោះ​មានឈ្មោះ ឈឿន វណ្ឌី អាយុ​10​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​រត់​គេច​ខ្លួន​បាត់ស្រមោល។


ប្រភព​ដដែល​បាន​បន្ត​ថា មូល​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​គឺ​ដោយសារតែ​ក្មេងៗ​ដេញ​គ្នា​លែង​រត់​ឆ្លងផ្លូវ​ទើបត្រូវ​ម៉ូតូ​បុក​បែបនេះ​ក្រោយពី​សមត្ថកិច្ច​ បាន​ធ្វើ​ការវាស់វែង​កន្លែង​កើត​ហេតុ​រួចមក​ក៏បាន​ប្រគល់​សព​ក្មេងប្រុស​រងគ្រោះ​ទៅ​ឲ្យឪ​ពុក​ម្តាយ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក នៅ​កន្លែង​អធិការដ្ឋាន​នគរបាល ស្រុក​ភ្នំព្រឹក រង់ចាំ​ដោះស្រាយ​តាម​នីតិ​វិធី​ច្បាប់៕


Nita-27-A-1-FullNita-27-A-2-FullNita-27-A-3-Full


 



ដេញ​ប្រឡែង​គ្នា​លេង​តាម​ថ្នល់​ខាង​មុខ​ផ្ទះ ត្រូវ​ម៉ូតូ​បុក​ស្លាប់​

Post a Comment

0 Comments

Close Menu