Ad Code

ហ្វីលីពីន​លុបចោល​ជើងហោះហើរ ស្រប​ពេល​ដែល​មាន​វិបត្តិ​ផ្សែង​អ័ព្ទ​បង្កឡើង​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី

ប្រទេស​ហ្វីលីពីន បាន​លុបចោល​ជើងហោះហើរ និង​ប្រកាស​អាសន្ន​នៅ​តាម​មន្ទីរពេទ្យ កាលពី​ថ្ងៃ អាទិត្យ​ម្សិលមិញ ខណៈ​ដែល​តំបន់​កោះ​ស្ថិតនៅ​ភាគ​កណ្តាល និង​ខាងត្បូង​ប្រទេស​គ្របដណ្តប់​ដោយ​ផ្សែង​អ័ព្ទ​យ៉ាង​ក្រាស់ ដែល​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។


ផ្សែង​អ័ព្ទ ដែល​បង្កឡើង​ដោយសារ​ការ​កាប់បំផ្លាញ​ព្រៃឈើ ធ្វើ​កសិកម្ម​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​បង្ក​ភាពវឹកវរ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​មក​ហើយ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយបាន​សម្លាប់​មនុស្ស​យ៉ាងហោច ១០ នាក់ និង​បង្ខំ​ឲ្យ​លុបចោល​ព្រឹ​ត្តិ​ការណ៍​សង្គម កីឡា ហើយ​សាលារៀន​ត្រូវ​បាន​បិទទ្វារ នៅ​ទូទាំង​តំបន់។


ដោយឡែក​កិច្ចខិតខំ​អន្តរជាតិ ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ហាក់ដូចជា​ទទួលបាន​ផល​តិចតួច​ខ្លាំងណាស់ ហើយ​នៅតែ​មិនអាច​ធ្វើ​ឲ្យ​បរិយាកាស​ល្អប្រសើរ​ឡើងវិញ​ដដែល ខណៈដែល​ក្រុម​អាជ្ញាធរ​ហ្វីលីពីន បាន​ប្រកាស​អាសន្ន ពី​កម្រិត​គ្រោះថ្នាក់​នៃ​ផ្សែង​អ័ព្ទ​នៅ​តាម​តំបន់​កោះ ភាគខាងត្បូង។


លោក ហ៊ឺ​មី​នី​ញ៉ូ កូ​ឡុំ​ម៉ា អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា មន្ទីរ​សុខាភិបាល បាន​ណែនាំ​ឲ្យ​អ្នក ដែល​មាន​បញ្ហា​ផ្លូវដង្ហើម ត្រូវ​ពាក់​ម៉ាស់​។


លោក​បាន​បន្ត​ទៀត​ថា មន្ទីរពេទ្យ​នៅ​តំបន់​ភាគ​ខាងត្បូង បាន​ត្រៀម​រួចរាល់ ដើម្បី​ទទួល​ព្យាបាល​អ្នក ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ផ្សែង​អ័ព្ទ៕



ហ្វីលីពីន​លុបចោល​ជើងហោះហើរ ស្រប​ពេល​ដែល​មាន​វិបត្តិ​ផ្សែង​អ័ព្ទ​បង្កឡើង​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី

Post a Comment

0 Comments

Close Menu