Ad Code

ពានរង្វាន់ Soccer League 2015 ចាប់ឆ្នោត​ជ្រើសរើស​ពូ​ល​រួចរាល់​ហើយ

ក្រុមបាល់ទាត់​ទាំង​៤៧ ក្រុម​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​បាល់ទាត់​ឈ្មោះថា Soccer League 2015 ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិ​កម្ពុជា (FFC) បាន​ចាប់ឆ្នោត​ប្រកួត​វគ្គ​បឋម​នៅ​រសៀល​ថ្ងៃអាទិត្យ ទី ២៤ ខែ តុលា ឆ្នាំ ២០១៥ ចុង​សប្ដាហ៍​កន្លង​ទៅហើយ។


ការ​ចាប់​ពូ​ល​នេះ​ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល បាន​ចែក​ក្រុម​ចូលរួម​ជា ២ ពូ​ល មាន​ដូច​ជា ពូ​ល ក មាន​ក្រុម​យុវជន​ខេត្តកំពង់ចាម​, ស.ស.យ.ក ក្រុង​កំពង់ឆ្នាំង​, ស.ស.យ.ក ស្រុក​កំចាយមារ​, យុវជន​វ៉ិ​ច​តូ​រីអែ​ហ្វ​ស៊ី​, ស.ស.យ.ក ខេត្តតាកែវ​,​សម្ព័ន្ធ​កសន​បក​, បុគ្គលិក​សិក្សា​វិទ្យាល័យ​ទេពប្រណម្យ​, ទីស្ដីការគណៈរដ្ឋមន្ត្រី​, ស.ស.យ.ក ខេត្តកណ្ដាល​, ស.ស.យ.ក, សាធារណៈការ​និង​ដឹកជញ្ជូន​, យុវជន ក​១២, ពិស្ណុការ​អែ​ហ្វ​ស៊ី​, ភ្នំពេញ​ហ្វ៊ូ​ត​ប៊ី​ល​ក្លិប​, រ៉ូ​លីង​សូ​រី​យ៉ា​, អាណាចក្រ​បៃតង​, សាលាខណ្ឌ​ទួលគោក​, កីឡាបាល់ទាត់​អាកាស​ស៊ីវិល​, អេ​ន​ធី​ស្ព័ត​ហ្វេ​ស​ស៊ី​, វិទ្យាស្ថាន​វ៉ាន់ដា​, ស.ស.យ.ក ខេត្តស្វាយរៀង​, ភ្នំពេញ​កុំព្យូទ័រ និង ណា​រីតា​។


ចំណែក​ពូ​ល ខ មាន​ក្រុម​សកម្មជន​យុវជន​ក​៧៧, យុវជន​សង្គមកិច្ច​, ស.ស.យ.ក ខេត្តកំពង់ស្ពឺ​, ពោធិ៍សាត់​, កងទ័ពជើងគោក​, ស.ស.យ.ក ខេត្ត​ប៉ៃលិន​, ស.ស.យ.ក ក្រ​សួ​មហាផ្ទៃ​, ស.ស.យ.ក ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ស.ស.យ.ក​ខេត្ត​ត្បូងឃ្មុំ​, យុវជន​ម៉ូ​ស្លី​ម​អះ​ម៉ា​ឌី​យ៉ាក​ម្ពុ​ជា​, ស.ស.យ.ក ខេត្តបន្ទាយមានជ័យ​, សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​, គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​, ក្រុមបាល់ទាត់​អែ​ជ​អែ​ហ្វ​ស៊ី (AGE FC), ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧, ស.ស.យ.ក ខេត្តកំពង់ឆ្នាំង​, កីឡាបាល់ទាត់​ព្រែក​ជ័យ​កីឡា​, វ៉ាល់​រ៉ូ​លីន​, ឱ​ម៉ា​ល់​ទ្រូ​ប្រែ​ន​, ព្រី​មៀម​ស្ព័ត​ក្លិប​, ក្រុមបាល់ទាត់​យុវជន​កសិកម្ម​, ស្ព័​រ​ហ្វេ​ន​ក្លិប​។


យោង​តាម​សម្រេច​ចុងក្រោយ​របស់​គណៈកម្មការ​រៀបចំ​ការប្រកួត​ពា​ន​រង្វាន់​នេះ​រៀបចំ​ជា​វគ្គ​ជម្រុះ និង ជុំ​ផ្ដាច់ព្រ័ត្រ នៅ ៣ កីឡដ្ឋាន​ផ្សេងៗ​គ្នា​។ សម្រាប់​ការប្រកួត​ជម្រុះ​វគ្គ​បឋម​ពី​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១ ដល់ ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​, កីឡដ្ឋាន​ភ្នំពេញ​ក្រោ​ន និង ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នៅសល់​ក្រុម​ចំនួន ៣២ ក្រុម​នឹង​ចាប់ដំណើរការ​ពីថ្ងៃ​ទី ១ ដល់ ៣១ ខែធ្នូ ឆ្នាំ ២០១៥ រៀបចំ​ពហុ​កីឡដ្ឋាន​ជាតិ។


សូម​បញ្ជាក់​ថា ក្រុម​ដែល​មាន​សិទ្ធិ​ចូល​ប្រកួត​ក្នុង​ពានរង្វាន់​នេះ​មានដូច​ជា ស.ស.យ.ក ទាំង ២៥ រាជធានី​/​ខេត្ត ក្រុម​គ្រឹះស្ថានឧត្ដមសិក្សា ក្រសួង​/​ស្ថាប័ន​/​មន្ទីរ​/​ខណ្ឌ​ទាំងអស់ រួម​ទាំង​ក្រុមហ៊ុន​ឯកជន​/​អង្គការ​/​សមាគម ផង​ដែរ។


ពានរង្វាន់​នេះ​អនុញ្ញាត​ឲ្យ​ក្រុម​នីមួយៗ​អាច​ចុះឈ្មោះ​កីឡាករ​របស់​ខ្លួន​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ហើយ​កីឡាករ​ទាំងអស់​នោះ​មិនមែន​ជា​សមាជិក​របស់​ក្លិប​ក្នុង​លី​ក​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក (Metfone Cambodian League) គិត​ចាប់ពី​ឆ្នាំ ២០១១ មកដល់​បច្ចុប្បន្ន ហើយ​មិនមែន​ជា​កីឡាករ​ក្នុង​ក្របខណ្ឌ​ក​១ ពី​ឆ្នាំ ២០១២ ដល់​បច្ចុប្បន្ន​ដូចគ្នា​។ ក្រុម​នីមួយៗ មាន​សិទ្ធិ​ចុះឈ្មោះ​កីឡាករ​របស់​ខ្លួន​បាន​ត្រឹម​តែ​ចំនួន ២០ នាក់ បូករួម​ជាមួយ​ថ្នាក់ដឹកនាំ​ក្លិប ៥ នាក់​ទៀត​ប៉ុណ្ណោះ។


សម្រាប់​ក្រុម​ពាក់ព័ន្ធ​ដែល​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពី​ពានរង្វាន់​នេះ​សូម​ទាក់ទង​ទៅកាន់ លេខាធិការដ្ឋាន ស.ស.យ.ក ស្នាក់​ការ​កណ្ដាល និង ការិយាល័យ ស.ស.យ.ក ខេត្តព្រៃវែង​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត​កីឡា 3G1 ឬ តាម​លេខ​ទូរ​ស័ព្ទ ០៨៩ ៩៩៨ ១៩៩ ឬ ០៩២ ៧៦៨ ៨៨៨៕



ពានរង្វាន់ Soccer League 2015 ចាប់ឆ្នោត​ជ្រើសរើស​ពូ​ល​រួចរាល់​ហើយ

Post a Comment

0 Comments

Close Menu