Ad Code

អ្នកណា​នឹង​ត្រូវ​ជ្រុះ​បន្ត​ទៀត ក្នុង​ដំណាក់កាល​ទី​៣ ខ្សែក្រវាត់​TIFFY SUPER FIGHT

ប្រដាល់ ៖ ការប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​TIFFY SUPER FIGHT ទម្ងន់​៦០​គីឡូក្រាម​លើ​សង្វៀន TV5 Arena នៅ​ថ្ងៃអាទិត្យ ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ខាងមុខនេះ ជា​ការ​ប្រកួត​ជម្រុះ​លើក​ចុង​ក្រោយ​ក្នុង​ដំណាក់កាល​ទី​៣​ហើយ។​


អ្នក​ប្រដាល់​ដែល​ត្រូវ​ជួប​គ្នា​លើកចុងក្រោយ​នេះ គឺ​ ឡុង សំណាង ក្លិប​សាល​វ័​ន្ត​កីឡា ,​ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា​,​ធន់ ចាន់​តាក់ ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម និង​ឌុន ប៊ុនធឿន ក្លិប​ខេត្ត​ព្រៃវែង។ ​ការប្រកួត​ក្នុង​ដំណាក់​ទី​៣​នេះ ក៏​ប្រកួត​តែ​បី​ទឹក​ដែរ។​


ដំណាក់កាល​ទី​៣​នេះ មាន​អ្នក​ប្រដាល់​ចំនួន​៨​រូប ដែល​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ជម្រុះ​ដំណាក់​កាល​ទី​២​នោះ។ កាលពី​ចុង​សប្ដាហ៍​កន្លងមក អ្នក​ប្រដាល់​ពីរ​រូប​បាន​ជ្រុះ​ធ្លាក់​ហើយ គឺ​ឃីម សា​វ៉េ​ត ក្លិប​ព្រះខ័ន​រាជ និង​ផា សុផាត​និល ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង។ ឯ​អ្នក​ឡើង​ទៅ​ប្រកួត​បន្ត គឺ​ផៃ គឹម​ហឿ​ត ​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង​ញ៉េ សិទ្ធ ក្លិប​អេ​ភូ​ថង​កីឡា។ ដូច្នេះ​នៅ​ចុង​សប្ដាហ៍​ខាងមុខនេះ នឹង​មាន​ពីរ​នាក់​ទៀត​ដែល​ត្រូវ​នៅ​បន្ត​ការប្រកួត​ទៀត និង​ពីរ​នាក់​ដែល​ត្រូវ​ជ្រុះ​ធ្លាក់​ចេញពី​ការប្រកួត​នេះ ។


សម្រាប់​ការប្រកួត​ជម្រុះ​ដំណាក់កាល​ទី​៣​លើកចុងក្រោយ ​ថ្ងៃទី​០១ ខែ​វិច្ឆិកា​នេះ ក្នុង​ចំណោម​ ឡុង សំណាង​,​ថន ភឿ​ត​,​ធន់ ចាន់​តាក់ និង​ឌុន ប៊ុនធឿន មិនដឹងថា តើ​អ្នកណា​នៅ អ្នក​ណា​ជ្រុះ​ធ្លាក់​នោះ​ទេ?


រវាង ឡុង សំណាង និង​ថន ភឿ​ត ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ កាលពី​ក្នុង​ដំណាក់កាល​ទី​១ ឡុង សំណាង​ គេ​វាយ​ឈ្នះ​ ម៉ន គឹម​ឡុង ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ដោយ​ពិន្ទុ ហើយ​ក្នុងដំណាក់កាល​ទី​២ គេ​បានឈ្នះ​ ផុន ផុល ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ។

ឯ ថន ភឿ​ត គេ​វាយ​ឈ្នះ​ផល សីហា ក្លិប​សុភា​នូ ដោយ​ពិន្ទុ​ដែរ​ និង​លើក​ទី​២​ឈ្នះ យ៉ា​ម ឡយ ក្លិប​រស្មី​កុមារ​កំព្រា​ក្នុង​ទឹក​ទី​២។​


សម្រាប់​ការ​ជួប​គ្នា​រវាង​ ឡុង សំណាង និង​ថន ភឿ​ត​នេះ តាម​ក្រុម​អ្នក​វិភាគ​ប្រដាល់​អះអាង​នោះ​ថា សំណាង​ ទំនងជា​មិន​ឈ្នះ ​ថន​ភឿ​ត​ នោះឡើយ។ ព្រោះ ​ថន ភឿ​ត វាយ​បុក​ខ្លាំង ​និង​មាន​ផ្លែ​ល្អ​ជាង​សំណាង។ ចាំ​មើល តើ​ ថន ភឿ​ត អាច​យកឈ្នះ​ ឡុង សំណាង​ បាន​ឬ​អត់?

ចំពោះ​ការប្រកួត​រវាង​ ធន់ ចាន់​តាក់ និង​ឌុន ប៊ុនធឿន​វិញ គូ​នេះ​ទើប​ជា​គូ​ដែលមាន​ការប្រកួត​តឹងតែង ពិបាក​ទស្សន៍ទាយ​មុន​ថា ​អ្នកណាឈ្នះ អ្នកណា​ចាញ់​នោះ​ណាស់ ព្រោះ​ពួកគេ​ទាំងពីរ​មាន​សមត្ថភាព​ និង​បច្ចេកទេស​ប្រហាក់ប្រហែល​គ្នា។ ប៉ុន្តែ​យ៉ាងណា ​ឌុន ប៊ុនធឿន គេ​ជា​អ្នក​ប្រដាល់​ស្រករ​មុន​ចាន់​តាក់ និង​មាន​កលល្បិច​និង​បទពិសោធន៍​លើ​រេញ​ច្រើនជាង​ចាន់​តាក់។ ទោះជា​យ៉ាង​ណា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ មិនអាច​ទាយ​មុន​បានឡើយ។​


កាលពី​ប្រកួត​ក្នុងដំណាក់កាល​ទី​១​នោះ ធន់ ចាន់​តាក់ វាយ​ឈ្នះ​ ម៉ឺន ដា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ដំណាក់កាល​ទី​២ ​គេ​ឈ្នះ ​ប្រាក់ រ៉ា​ម៉ាញ ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​២។ ឯ ឌុន ប៊ុនធឿន លើក​ទី​១​គេ​វាយ​ឈ្នះ ​ធឿន គឹម​ហៀ​ង ក្លិប​កងពលតូច​លេខ​៨​ក្នុង​ទឹក​ទី​២ ហើយ​លើក​ទី​២​គេ​ឈ្នះ​ ទេស ឧ​ត្ត​ម ក្លិប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ។ ចាំមើល ក្នុងដំណាក់កាល​ទី​៣ រវាង​ ធន់ ចាន់​តាក់ និង​ឌុន ប៊ុនធឿន តើន​រណា​នៅ នរណា​ជ្រុះ​ធ្លាក់​ហាលអាវ​នោះ​?៕

Pisey-2015-10-27-full-BPisey-2015-10-27-full-B5



អ្នកណា​នឹង​ត្រូវ​ជ្រុះ​បន្ត​ទៀត ក្នុង​ដំណាក់កាល​ទី​៣ ខ្សែក្រវាត់​TIFFY SUPER FIGHT

Post a Comment

0 Comments

Close Menu