Ad Code

អ៊ីស្រាអែល ​និង​អាមេរិក​បង្ហាញ​ពី​សញ្ញា​ស្ដារ​ទំនាក់ទំនង​សន្តិសុខ​ឡើងវិញ​បន្ទាប់ពី​ជម្លោះ​អ៊ីរ៉ង់​

កាលពី​ថ្ងៃអាទិត្យ​ប្រទេស​អ៊ីស្រាអែល​ និង​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​សញ្ញា​ថា ពួកគេ​បាន​ចាប់​ផ្តើម​ដាក់​ជម្លោះ​លើ​កិច្ចព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​មួយ​ឡែក​ដោយ​ពួកគេ​បាន​ប្រកាស​ពី​ការ​បន្ត​ឡើងវិញ​នៃ​កិច្ចចរចា​ស្ដីពី​ការ​ផ្តល់​ជំនួយ​ការពារ​ជាតិ​របស់​សហរដ្ឋអាមេរិក​ដល់​អ៊ីស្រាអែល​នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ទទួល​ឧត្ដមសេនីយ៍​កំពូល​របស់​ក្រុង​វ៉ាស៊ីនតោន​ និង​ការ​ធ្វើ​សមយុទ្ធ​កង​កម្លាំង​អាកាស​រួមគ្នា​មួយ​។​



សម្ព័ន្ធមិត្ត​នេះ​កំពុង​សម្លឹង​ឆ្ពោះ​ទៅ​រក​ការយល់ព្រម​លើ​កញ្ចប់​ជំនួយ​យោធា​១០​ឆ្នាំ​ ដើម្បី​ពង្រីក​ជំនួយ​ការ​បច្ចុប្បន្ន​រប​ស់​សហរដ្ឋអាមេរិក​ទៅដល់​ប្រទេស​អ៊ីស្រាអែល​ដែល​មាន​តម្លៃ​៣ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ដែល​នឹង​ផុតកំណត់​នៅ​ឆ្នាំ​២០១៧។​



ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ​បាន​រាំងស្ទះ​ចំពោះ​ការចរចា​ទាំងនោះ​មុន​ពេល​កិច្ចព្រមព្រៀង​កាលពី​ខែកក្កដា​ដែល​បាន​ឈាន​ដល់​រវាង​ប្រទេស​អ៊ីរ៉ង់ ​និង​មហាអំណាច​ពិភពលោក​ដែល​អ៊ីស្រាអែល​យល់ថា ​គឺជា​រឿង​មិនល្អ​។​



លោក​រ៉ុ​ន ដឺ​មើ​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​អ៊ីស្រាអែល​ប្រចាំ​សហរដ្ឋអាមេរិក​បាន​និយាយ​នៅក្នុង​ទំព័រ Facebook ថា “​ខណៈ​ពេល​ដែល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​នា​ពេល​នេះ​កំពុង​ឆ្ពោះ​ទៅ​មុខ អ៊ីស្រាអែល​ក៏​កំពុង​ឆ្ពោះ​ទៅ​មុខ​ដូចគ្នា​ដោយ​សង្ឃឹមថា នឹង​បង្កើត​គោលនយោបាយ​ធម្មតា​មួយ​ជា​មួយ​សហរដ្ឋអាមេរិក​ ដើម្បី​ដោះស្រាយ​គ្រោះថ្នាក់​ជា​បន្ត​ដែល​បង្កឡើង​ដោយ​ប្រទេស​អ៊ីរ៉ង់​”។​



លោ​កណេ​តាន់ ​យ៉ា​ហ៊ូ​ដែល​នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ ​អូ​បា​ម៉ា​នៅ​សេត​វិមាន​នៅ​ខែ​ក្រោយនេះ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ឧត្តម​នាវី​អាមេរិក​យ៉ូ​សែ​ប ដាន់​ហ្វ​ត​ និង​សរសើរ​គាត់​ចំពោះ​ការ​ជ្រើស​យក​ប្រទេស​អ៊ីស្រាអែល​ជា​កន្លែង​ឈប់​លើកទីមួយ​នៃ​ដំណើរ​ទស្ស​នៈ​កិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​លោក​ចាប់តាំងពី​ក្លាយជា​ប្រធាន​នៃ​នាយសេនាធិការ​រួម​របស់​យោ​ធា​អាមេរិក​កាលពី​ថ្ងៃទី​១​ ខែតុលា​។​



ជាមួយគ្នា​នោះ​អ៊ីស្រាអែល​ក៏បាន​ចាប់ផ្តើម​ផង​ដែរ​នូវ​សមយុទ្ធ​កងកម្លាំង​អាកាស​រយៈពេល​ពីរ​សប្ដា​ហ៍​ជាមួយ​សហរដ្ឋអាមេរិក​ដែល​មាន​ឈ្មោះថា “Blue Flag” នៅ​ឯ​បន្ទាយ​វាល​ខ្សាច់​ភាគ​ខាង​ត្បូង​។​



មន្ត្រី​អាមេរិក​និង​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា មុន​ពេល​ការ​ផ្អាក​កិច្ចព្រមព្រៀង​ភាគី​ទាំងពីរ​សឹងតែ​នឹង​បញ្ចប់​នូវ​កញ្ចប់​ថ្មី​នៃ​ជំនួយឥតសំណង​ដែល​មាន​តម្លៃ ៣.៦ ពាន់​លាន​ដុល្លារ​ទៅ ៣.៧ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ទៅ​ហើយ។ ពួកគេ​បាន​ព្យាករណ៍​ថា ចំនួន​នេះ​អាច​នឹង​កើនឡើង​បន្ថែម​ទៀត​ ខ​ណៈ​ដែល​អ៊ីស្រាអែល​បាន​អះអាង​ខ្លួន​ត្រូវការ​ជំនួយ​បន្ថែម​ទៀត​ ដើម្បី​ទូទាត់​ជាមួយ​ទ្រព្យ​ដែល​ទំន​ង​ជា​សម្រាប់​បន្ធូរបន្ថយ​ទណ្ឌកម្ម​របស់​អ៊ីរ៉ង់​ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ពួក​ទ័ព​ព្រៃ​ប្រឆាំង​នឹង​អ៊ីស្រាអែល​៕


Reuters




អ៊ីស្រាអែល ​និង​អាមេរិក​បង្ហាញ​ពី​សញ្ញា​ស្ដារ​ទំនាក់ទំនង​សន្តិសុខ​ឡើងវិញ​បន្ទាប់ពី​ជម្លោះ​អ៊ីរ៉ង់​

Post a Comment

0 Comments

Close Menu