Ad Code

បាតុកម្ម​ប្រឆាំង​ការ​ធ្វើ​ចំណាកស្រុក​នៅ​អាល្លឺម៉ង់​បាន​គូសបញ្ជាក់​ពី​ប្រតិកម្ម​ខ្លាំងក្លា​នៅ​អឺរ៉ុប​

ចលនា PEGIDA របស់​ប្រទេស​អាល្លឺម៉ង់​ដែល​បាន​រៀបចំ​ការ​ជួបជុំ​តវ៉ា​ប្រឆាំង​ការ​ធ្វើ​ចំណាកស្រុក​នៅ​ថ្ងៃ​ចន្ទ​ មួយឆ្នាំ​ចាប់តាំងពី​ការបង្កើត​របស់​ខ្លួន​បាន​បង្ហាញ​ពី​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា​របស់​អឺរ៉ុប​ចំពោះ​ការ​ហូរ​ចូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ​ដែល​បាន​ដាក់​សម្ពាធ​លើ​លោកស្រី អធិការបតី Angela Merkel។​



បាតុកម្ម​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​អ្នកបោះឆ្នោត​របស់​ប្រទេស​ស្វ៊ីស​ប្រែ​ត្រឡប់​មកកាន់​លទ្ធ​ផល​យ៉ាង​រឹងមាំ​ជា​ប្រវត្តិសាស្ត្រ​វិញ​សម្រាប់​គណបក្ស​ប្រជា​និយម​ដែល​គេ​ស្គាល់​ដោយសារ​យុទ្ធនា​ការ​យ៉ាង​ខ្លាំង​របស់​ខ្លួន​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​ និង​សាសនា​ឥស្លាម​ ហើយ​បន្ទាប់ពី​មានការ​វាយ​ប្រហារ​ដោយ​កាំបិត​មួយ​ករណី​នៅ​លើ​បេក្ខភាព​តំណែង​អភិបាលក្រុង​អាល្លឺម៉ង់​ដែល​គាំទ្រ​បញ្ហា​ជនភៀសខ្លួន​។​



ការ​ជួប​ជុំគ្នា​នៅ​ថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង Dresden បាន​បង្ហាញ​ពី​ការ​ផ្ទុយ​ទៅ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ស្រី Merkel ដែល​កាលពី​ចុង​សប្ដាហ៍​លោកស្រី​បាន​ធ្វើ​ដំណើរ​មួយថ្ងៃ​ដ៏​មាន​សារៈសំខាន់​ទៅ​កាន់​ប្រទេស​ទួរគី​ជា​កន្លែង​ដែល​លោកស្រី​បាន​សាទរ​ចំពោះ​ការ​រីកចម្រើន​ក្នុង​ការ​ជួយ​ដល់​កិច្ច​ព្រម​ព្រៀង​ក្រុង​អង់កា​រ៉ា​ជាមួយ​វិបត្តិ​ចំណាកស្រុក​ និង​បាន​ប្ដេជ្ញា​ថា​ នឹង​ជំរុញ​ទៅមុខ​ចំពោះ​គោលបំណង​ភាពជា​សមាជិក​សហភាព​អឺរ៉ុប​យូរអង្វែង​របស់​ខ្លួន​។​



សហភាព​អឺរ៉ុប​ចង់​ឲ្យ​ប្រទេស​ទួរគី​ធ្វើការ​បន្ថែម​ទៀត​ដើម្បី​រឹត​បន្តឹង​សន្តិសុខ​នៅ​តាម​ព្រំដែន​របស់​ខ្លួន​ និង​ជួយ​ទប់ស្កាត់​ការ​ហូរ​ចូល​ជា​ប្រវត្តិសាស្ត្រ​នៃ​ជនជាតិ​ស៊ី​រី​ និង​អ្នក​ផ្សេងទៀត​ដែល​រត់​គេច​ខ្លួន​ចេញ​ពី​ជម្លោះ​ ការ​បៀតបៀន ​និង​ភាព​ក្រីក្រ​។​



ជា​ការ​ឆ្លើយតប​ក្រុង​អង់កា​រ៉ា​ចង់​ឲ្យ​មានការ​ទទួលស្គាល់​កាន់​តែ​ច្រើន​សម្រាប់​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ទទួលយក​ជន​ភៀសខ្លួន​ស៊ី​រី​ជាង​ពីរ​លាន​នាក់​ ខណៈ​មានការ​កើនឡើង​នៃ​ជំនួយ​ហិរញ្ញវត្ថុ។​



ថ្លែង​បន្ទាប់ពី​ការពិភាក្សា​របស់​លោក​ស្រី​ជាមួយនឹង​លោក​ប្រធានាធិបតី​ទួរគី Recep Tayyip Erdogan លោកស្រី Merkel បាន​លើក​ឡើង​ថា​ សហភាព​អឺរ៉ុប​ និង​ប្រទេស​ទួរគី​បាន​ឯក​ភាព​គ្នា​ក្នុង​ការ​ធ្វើការ​កាន់តែ​ជិត​ស្និត​ឆ្ពោះ​ទៅរក​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ​និង​សេរីភាវូបនីយកម្ម​ទិដ្ឋាការ​របស់​ជនជាតិ​ទួរគី​ដែល​ចង់​ធ្វើដំណើរ​ទៅ​តំបន់​កាន់ Schengen របស់​សហភាព​អឺរ៉ុប​។​


អាល្លឺម៉ង់​បាន​ក្លាយ​ជា​គោលដៅ​កំពូល​របស់​អឺរ៉ុប​សម្រាប់​ជនភៀសខ្លួន​ដែល​ភាគច្រើន​ធ្វើដំណើរ​តាម​រយៈ​ប្រទេស​ទួរគី​និង​តំបន់​បាល់​កង់ ​ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ទទួលយក​សំណើ​សុំ​សិទ្ធិ​ជ្រក​កោន​រហូតដល់​ទៅ​មួយ​លាន​នាក់​នៅ​ឆ្នាំនេះ​។​



ខណៈ​ពេល​ដែល​ប្រជាជន​អាល្លឺម៉ង់​ជាច្រើន​បាន​ស្វាគមន៍​ជនភៀសខ្លួន​នោះ ក៏​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ផង​ដែរ​ប្រឆាំង​ជាមួយនឹង​គណបក្ស​របស់​លោក​ស្រី Merkel ដោយ​បាន​បាត់បង់​ការ​គាំទ្រ​ ខណៈ​ពេល​ដែល​ចលនា​តវ៉ា​ប្រឆាំង​ឥស្លាម PEGIDA បាន​អូសទាញ​មនុស្ស​រាប់​ពាន់​នាក់​។​



ភាព​តានតឹង​បាន​បញ្ចប់​នៅក្នុង​អំពើ​ហិង្សា​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង Cologne កាលពី​ថ្ងៃ​សៅរ៍​នៅ​ពេល​ដែល​បុរស​ម្នាក់​ប្រដាប់​ដោយ​កាំបិត​បាន​វាយប្រហារ​បេក្ខជន​តំណែង​អភិបាលក្រុង​គឺ​លោក​ស្រី Henriette Reker ដែល​ជា​អ្នក​សកម្ម​ក្នុង​ការ​ជួយ​ដល់​ជនភៀសខ្លួន​។ ​ការវាយប្រហារ​នេះ​បាន​បណ្ដាល​ឲ្យ​លោកស្រី​រង​របួស​ក​ធ្ងន់ធ្ងរ​និង​មនុស្ស​បួន​នាក់​ផ្សេងទៀត​រង​របួស​។​



លោកស្រី Reker បាន​ឈ្នះ​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ដោយមាន​សំឡេង​ភាគច្រើន ។​



ប៉ូលិស​បាន​ឲ្យ​ដឹង​ថា អ្នក​វាយប្រហារ​នេះ​គឺជា​បុរស​ម្នាក់​ដែល​គ្មាន​ការងារ​ធ្វើ​អាយុ​៤៤​ឆ្នាំ​ ហើយ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​កន្លែង​កើតហេតុ​។​ អ្នក​វាយប្រហារ​គឺ​ជាប់​ទាក់ទង​ទៅ​នឹង​ចលនា​លើកទឹកចិត្ត​ប្រកាន់​ពូជសាសន៍​៕


AFP




បាតុកម្ម​ប្រឆាំង​ការ​ធ្វើ​ចំណាកស្រុក​នៅ​អាល្លឺម៉ង់​បាន​គូសបញ្ជាក់​ពី​ប្រតិកម្ម​ខ្លាំងក្លា​នៅ​អឺរ៉ុប​

Post a Comment

0 Comments

Close Menu