Ad Code

ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ ​ត្រូវ​បាន​នគរបាល​ប្រឆាំង​ និង​គ្រឿងញៀន​ធ្វើការ​ឃាត់ខ្លួន​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់​ ត្រូវ​បាន​នគរបាល​ប្រឆាំង​និង​គ្រឿង​ញៀន​មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឯក ចាប​សុ​ផារិទ្ធ​ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ ចុះ​បង្ក្រាប​យុវជន​បាន​ចំនួន​៣​នាក់​ដែល​កំពុង​នាំគ្នា​ជក់​និង​ចែកចាយ​គ្រឿង​យ៉ាងសកម្ម​ និង​ដកហូត​បាន​វត្ថុតាង​ថ្នាំ​ម៉ា​ទឹកកក​បាន​ចំនួន​២​ថង់​ពណ៌ ស​តូច​បញ្ជូន​មក​ស្នងការ​ដើម្បី​ធ្វើការ​សាកសួរ​នៅ​វេលា​មៅ​ង​៤​ល្ងាច​ថ្ងៃ​ទី​១៧ ​ខែតុលា​ឆ្នាំ​២០១៥​នៅ​ចំណុច​ផ្លូវលំ​ក្នុង​ភូមិ​ប៉ោយ​សំរោង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះខេត្តបន្ទាយ​មានជ័យ។


លោក​បាប​ សុ​ផា​រិ​ទ្ធ​បាន​និយាយ​ប្រាប់​ថា ជនសង្ស័យ​ទាំង​៣​នាក់​មានឈ្មោះ ១​ថេង ដាគភេទ​ប្រុស​អាយុ​២៥​ឆ្នាំ អ្នក​ជួញដូរ រស់នៅ​ភូមិ​ចក្រី​ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេតព្រះ ខេត្តបន្ទាយមានជ័យ ២​មាន​ឈ្មោះ​តី​ វណ្ណ​ឈី​វ ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ជប់​វ៉ារី ស្រុក​ព្រះនេត្រព្រះ ៣​មានឈ្មោះ​ណែម​សីហា​ប្រុស​អាយុ​២៤​នៅ​ភូមិ​គោក​តា​សុក​ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។


លោក​ចាប​ សុ​ផា​រិទ្ធ​បាន​បញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​ដោយ​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​យុវជន​៣​នាក់​កំពុង​នាំគ្នា​ជក់​ និង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ផ្លូវលំ​ខាងលើ​ទើប​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​អាត់​ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ចាត់​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ចុះទៅ​ស​ការណ៍​ជាមួយ​លោក​អធិការ​ស្រុក​ព្រះនេត្រព្រះ​ចុះ​ធ្វើការ​បង្ក្រាប​ជន​ទាំង​៣​នាក់​នោះ​បាន​នៅ​និង​កន្លែង​កើត​ហេតុ​តែ​ម្តង​ហើយ​បាន​ដកហូត​វត្ថុតាង​ដូចជា​ម៉ា ទឹកកក​២​ថង់​តូច​មាន​ទម្ងន់​០.៨​ក្រាម​ទូរស័ព្ទ​ចំនួន​២​គ្រឿង។ នៅមុខ​នគរបាល​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ទាំង​៣​នាក់​ពិតជា​បាន​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ពិត​ដូច​ការចោទប្រកាន់​របស់​នគរបាល​ពិតមែន​។​ដោយមាន​ភស្តុតាង​ និង​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​នោះ​ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដាក់​ទោស​ទៅតាម​ផ្លូវច្បាប់៕


 


 


 




ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ ​ត្រូវ​បាន​នគរបាល​ប្រឆាំង​ និង​គ្រឿងញៀន​ធ្វើការ​ឃាត់ខ្លួន​

Post a Comment

0 Comments

Close Menu