Ad Code

ប៉េអឹម​ខណ្ឌ​ដូនពេញ​បង្ក្រាប​គ្រឿងញៀន​ ឃាត់ខ្លួន​២​នាក់​ដកហូត​ថ្នាំញៀន​៣៧​កញ្ចប់​

ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​២​នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​ចាប់​បង្ក្រាប​ខណៈ​ពេល​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ម៉ោង​០១:១៥​នាទី ថ្ងៃទី១៨​ខែតុលា ឆ្នាំ២០១៥ ចំណុច​ផ្លូវ​១៤៤​កែង​៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ។


លោក​លី​គឹម ឡេង មេ​បញ្ជាការរង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា​ ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណី​ចែកចាយ​គ្រឿងញៀន​នេះ​ជនសង្ស័យ​ទី​១.​ឈ្មោះ ជា សុខ​ហេង ហៅ​អា​ស្វិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ទី​២.​ឈ្មោះ សុខ សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​ចំណែក​វត្ថុតាង​ចាប់​យក​មាន​ម្សៅ​ពណ៌​ស ចំនួន​៣៧​កញ្ចប់​តូច​សារាំង​សម្រាប់​ចាក់ ចំនួន​០៧​ដើម​ដែកកេះ ចំនួន​០៣​កូន​កាំបិត ចំនួន​០១​ទុល​រវិ​ស ចំនួន​០១​ទូរស័ព្ទ ចំនួន​០២​គ្រឿង​ថ្នាំ​ទឹក ចំនួន​០៤​ដប​តូច​។


លោក​លី គឹម​ឡេង មេញ្ជា​ការ​រង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​ក្រុម​ជន​សង្ស័យ​ម្នាក់​នេះ​ គឺ​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ពីមុខ​សញ្ញា​នោះ​ជា​យូរ​មក​ហើយ​លុះដល់​ថ្ងៃនេះ​ដឹង​យ៉ាង​ច្បាស់​ថា ​ជនសង្ស័យ​រូប​នោះ​កំពុង​ជួញដូរ​នៅ​ចំណុច​កើតហេតុ​ដូច្នេះ​ហើយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេញ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ថោង ពិសិដ្ឋ មេបញ្ជាការ​ខណ្ឌ​ដូនពេញ​ក្នុង​ការ​ចេញ​ល្បាត​ទប់ស្កាត់​រាល​បទល្មើស​ផ្សេង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះទៅ​បង្ក្រាប​ជាក់​ស្តែង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នោះ​ព្រមទាំង​ដកហូត​វត្ថុ​តាំង​ថ្នាំញៀន​មួយ​ចំនួន​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធ​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕


Nita-5-A-22-Full


 


 


 


 


 


 


 


 


 


 


 


Nita-5-A-21-Full



ប៉េអឹម​ខណ្ឌ​ដូនពេញ​បង្ក្រាប​គ្រឿងញៀន​ ឃាត់ខ្លួន​២​នាក់​ដកហូត​ថ្នាំញៀន​៣៧​កញ្ចប់​

Post a Comment

0 Comments

Close Menu