Ad Code

នៅ​តែ​មាន​ពលករ​នាំគ្នា​សម្រុក​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថែ​ច្រើន​ដដែល​

បន្ទាយមានជ័យ ៖ ពលករ​ក្មេង/​ចាស់​ ប្រុស​/ស្រី​រាប់​រយ​នាក់​បាន​នាំ​គ្នា​សម្រុក​ចេញពី​លំនៅដ្ឋាន​ជិះ​រថយន្ត​នីសា​ន់​សំដៅ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដូច​ទឹក​បាក់​ទំនប់​អញ្ចឹង ​ក្រោយពេល​មកលេង​​បងប្អូន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​ចំនួន​៣​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ។


នៅ​ថ្ងៃ​ទី​១៨ ​ខែ​តុលា ​ឆ្នាំ​២០១៥ ​ក្នុង​បេនឡាន​ថ្មី​មាន​ពលករ​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើន​រយ​នាក់​ មាន​តាំងពី​អង្ក​ របស់របរ​ហូបចុក ប៊ីដុង​ទឹក​ បាន​នាំគ្នា​ត្រៀម​ឡើង​ជិះ​រថយន្ត​ធ្វើដំណើរ​ទៅ​ស្រុក​ថៃ​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។


ប្អូនប្រុស​ម្នាក់​ឈ្មោះ ដន​ អាន​ អាយុ​២០​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ដោយសារតែ​ភាព​ក្រីក្រ ​និង​ធ្វើស្រែ​មិន​បាន​ទៀត​នោះ ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ/ឃុំ ក្នុងស្រុក​ក្រឡាញ់​នោះ ​មាន​ក្មេង​ចាស់​ប្រុស​ស្រី​បាន​នាំ​គ្នា​ចេញពី​លំនៅដ្ឋាន​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ដើម្បី​បាន​ប្រាក់​យក​មក​ចិញ្ចឹម​គ្រួសារ​ស្ទើរ​ស្ងាត់​អស់ពី​ភូមិ​នៅ​សល់​តែ​ចាស់ៗ​នៅ​មើល​កូនចៅ​តែប៉ុណ្ណោះ​។

ប្អូន​ ដន​ អាន​ បាន​និយាយ​បន្ត​ទៀត​ថា​ ការ​ទៅ​ស៊ីឈ្នួល​ធ្វើការ​ឲ្យ​ថៃ​ក្នុង​រយៈពេល​ធ្វើការ​បាន​៣​ខែ​ម្នាក់​បាន​លុយ​ប្រហែល​៤.០០០​បាត​នោះ​ នាំគ្នា​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ ដើម្បី​យក​លុយ​កាក់​មក​ឲ្យ​ម៉ែឪ​ដែល​គាត់​នៅចាំ​ផ្ទះ​ ហើយក៏​ធ្វើដំណើរ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​វិញ​តាម​ទម្លាប់។


ប្អូន​ប្រុស​នោះ​បាន​និយាយ​បន្ត​ទៀត​ថា​ ពលករ​ទាំង​អស់​ជិះ​រថយន្ត​ចេញពី​ព្រំដែន​ខ្មែរ-ថៃ​នោះ​សមត្ថកិច្ច​ដែល​យាមកាម​នៅ​ពី​នោះ​ពុំបាន​យក​លុយ​កាក់​ពី​ពលករ​នោះ​ឡើយ សមត្ថកិច្ច​ទាំងនោះ​ថែមទាំង​សម្រួល​ឲ្យ​ពលករ​ទាំងនោះ​ចេញទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ស្រួល​ទៀត​ផង​ ដោយ​សំអាង​ថា ​ពលករ​ទាំងនោះ​ទៅ​ស៊ីឈ្នួល​ថៃ​មិន​មាន​លុយ​ច្រើន​ជាប់​នៅ​ក្នុង​ខ្លួន​ឡើយ។


បើ​តាម​ការ​អះអាង​របស់​អ្នកលក់​ទំនិញ​នៅ​ក្នុង​បេនឡាន​ថ្មី​ម្នាក់​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈពេល​បុណ្យ​ភ្ជុំបិណ្ឌ​រួច​បាន​៤​ថ្ងៃ​កន្លងមក​ ពលករ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នៅតែ​ច្រើន​បើ​ធ្វើការ​សន្មត​វិញ ​ពលករ​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ​គ្រប់​ច្រកល្ហក​នោះ​ក្នុង​មួយថ្ងៃ​មិន​ខ្វះ​ពី​៥.០០០​នាក់​នោះ​ឡើយ ​ដោយ​សារភាព​ក្រីក្រ​ និង​ធ្វើស្រែ​មិនបាន​ផល​ និង​ភាព​ចាញ់​បោក​របស់​មេខ្យល់​ជា​ដើម​៕
Pisey-2015-10-19-full-aPisey-2015-10-19-full-a1 Pisey-2015-10-19-full-a5



នៅ​តែ​មាន​ពលករ​នាំគ្នា​សម្រុក​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថែ​ច្រើន​ដដែល​

Post a Comment

0 Comments

Close Menu