Ad Code

ថៃ​ចាប់ខ្លួន​ពលករ​កាប់​ឈើ​គ្រញូង​២៩​នាក់​យក​ទៅ​ដាក់គុក​ ឯ​១៣​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​

ប៉ោយប៉ែត​ ៖ ពលករ​ចំណាកស្រុក​ចំនួន​២៩​នាក់​ក្នុងចំណោម​៣៤​នាក់​ត្រូវ​បាន​ទាហាន​ថៃ​ចាប់បាន​នៅក្នុង​ព្រៃ​ ខណៈ​ដែល​កំពុង​ស៊ី​ឈ្នួល​កាប់​ឈើ​គ្រញូង ​ហើយ​ក៏​ត្រូវ​បាន​គេ​លោម​ព័ទ្ធ​ចាប់បាន​រួច​យក​ទៅ​ដាក់គុក​មួយ​យប់​មួយថ្ងៃ​រួច​បញ្ជូន​ជន​ទាំង​នោះ​មក​ស្រុកកំណើត​វិញ​តាម​រថយន្ត​ទ្រុង​របស់​ថៃ​តែម្តង​។​



សូម​បញ្ជាក់​ថា ​ការ​ចាប់​បញ្ជូន​ពលករ​ខាងលើ​មក​ស្រុកកំណើត​វិញ​នេះ​គឺ​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃទី​១៧​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​នៅ​ចំណត​ទីតាំង​សំចត​ទទួល​ពលករ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ​តែម្តង​ ស្រប​ពេល​ដែល​ទាហាន​ថៃ​បាន​ដើរ​ល្បាត​ក្នុង​ព្រៃ​ ហើយ​ក៏​ប្រទះ​នឹង​កម្លាំង​កាប់​ឈើ​គ្រញូង​របស់​ខ្មែរ​រួច​បាញ់​រះ​ពេញ​ព្រៃ​បណ្ដាល​ឲ្យ​ពលករ​ខ្លះទៀត​រត់​រួច ​ឯ​ខ្លះទៀត​ចាប់​ខ្លួន​បាន​នោះ​។​

​​

​តាម​ការ​រៀបរាប់​របស់​ជន​រងគ្រោះ​ទាំង​២៩​នាក់​បាន​ឲ្យ​ដឹង​ថា ​ពួក​ខ្លួន​បាន​ចាញ់​បោក​មេខ្យល់​យក​ទៅ​ឲ្យ​កាប់​ឈើ​គ្រញូង​ក្នុង​ព្រៃធំ​មួយ​ស្ថិត​នៅក្នុង​ខេត្ត​ប្រាជីមបូរី​ដែល​មាន​សរុប​ចំនួន​៣៤​នាក់​ឯណោះ។ ​ពលករ​ដដែល​ក៏​បាន​បន្ត​ទៀត​ថា ​ពួកគេ​មកពី​ខេត្ត​ខុសៗ​គ្នា​គឺ​មកពី​ខេត្តសៀមរាប​១៣​នាក់​ មកពី​ខេត្តកំពង់ធំ​៨​នាក់ ​មកពី​ខេត្ត​ឧត្តរមានជ័យ​៨​នាក់​ ហើយ​គេ​បាន​បន្ត​ថា ​ក្នុង​ថ្ងៃ​ចាប់ខ្លួន​នោះ​គឺ​ទាហាន​ថៃ​បាន​ធ្វើ​ទារុណកម្ម​មក​លើ​ពួកគេ​ដូច​សត្វ​ធាតុ​រួច​យក​មក​ដាក់គុក​ទៀត​ផង ​ចំពោះ​អ្នក​បាត់​ខ្លួន​នោះ​មិន​ដឹង​ជា​ស្លាប់ ​ឬរ​ស់​នោះ​ឡើយ​៕​


19-10-2015a



ថៃ​ចាប់ខ្លួន​ពលករ​កាប់​ឈើ​គ្រញូង​២៩​នាក់​យក​ទៅ​ដាក់គុក​ ឯ​១៣​នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន​

Post a Comment

0 Comments

Close Menu