Ad Code

Zheng Shuang និង Tiger Hu បែកគ្នា ព្រោះមានជនទី៣ឬ?

ការ​បែក​គ្នា​រវាង​តួឯក​ស្រី​ក្នុង​រឿង 《រាជិនី​កំពូល​ស្នេហ៍》 គឺ​កញ្ញា Zheng Shuang និង​តារាចម្រៀង​ប្រុស លោក Tiger Hu កាលពីថ្មីៗនេះ បានធ្វើឱ្យ​មហាជន​មួយ​ភាគ​ធំ កើតមាន​មន្ទិលសង្ស័យ​យ៉ាងខ្លាំង ចំពោះ​ហេតុការណ៍​នេះ ដោយ​គេ​បាន​សង្ស័យថា មាន​ជន​ទី៣ មក​ជ្រៀតជ្រែក។


Zheng-Shuang-Tiger-Hu-Break-01


ផ្អែក​តាម​ប្រភពព័ត៌មាន​ជាក់លាក់​មួយ កាលពី​ថ្ងៃទី១៥ខែតុលា​កន្លងទៅនេះ បានឱ្យដឹងថា បន្ទាប់ពី​កញ្ញា Zheng Shuang និង​លោក Tiger Hu បានប្រកាស​ទំនាក់ទំនង​ស្នេហា ប្រហែល​បាន​ជាង១ខែ គេ​ក៏​លេច​ឬ​ព័ត៌មាន​ថា ពួកគេ​ចែកផ្លូវ​គ្នា​វិញ ដោយ​មិនដឹង​ពី​មូលហេតុ​ពិតប្រាកដ កាលពី​ចុងខែ​កញ្ញា​កន្លងទៅនេះ។


Zheng-Shuang-Tiger-Hu-Break-02


រហូតមកដល់​ថ្ងៃទី១៥ខែតុលា​ម្សិលមិញ​នេះ ស្រាប់តែ​គេ​បាន​ប្រទះ​ឃើញថា មាន​អ្នកលេង​បណ្តាញ​សង្គម Weibo ម្នាក់ បាន​រំលេច​ចេញ​នូវ​រូបភាព​លោក Tiger Hu និង​នារី​មិន​ស្គាល់មុខ​ម្នាក់​មួយ​សន្លឹក។ ក្នុង​រូបភាព​មួយ​នោះ ត្រូវបាន​គេ​បាន​សង្កេតឃើញថា លោក Tiger Hu និង​នារី​ម្នាក់​នោះ បានបង្ហាញ​ភាពស្និទ្ធស្នាល​នឹង​គ្នា​មែនទែន។


Zheng-Shuang-Tiger-Hu-Break-03


ការលេចឡើង​នៃ​រូបភាព​មួយ​សន្លឹក​នេះ ក៏បាន​ធ្វើឱ្យ​មហាជន ក៏ដូចជា​អ្នក​នៅតាម​បណ្តាញ​សង្គម​ជាច្រើន កើតមាន​មន្ទិលសង្ស័យ​យ៉ាងខ្លាំង​ផងដែរ ដោយ​ពួកគេ​បាន​បញ្ចេញមតិ​ចោទសួរចំៗថា 《តើ​ការ​បែក​គ្នា​នេះ បង្កឡើង​ដោយ​មូលហេតុ​អ្វី?》 《ម្នាក់​ស្រី​នោះ​ជា​នរណា?》  រីឯ​អ្នក​ខ្លះទៀត​បានសរសេរថា 《មានតែ​សា​ម៉ី​ខ្លួន​ទេ​ដែល​ដឹង​ច្បាស់》។


Zheng-Shuang-Tiger-Hu-Break-04


គួរបញ្ជាក់​ផងដែរ​ថា ចំពោះ​ព័ត៌មាន​មួយ​នេះ ភាគី​ទាំងសងខាង នៅ​ពុំទាន់​មានប្រតិកម្ម​តបត​មក​វិញ​នូវឡើយ​ទេ៕



Zheng Shuang និង Tiger Hu បែកគ្នា ព្រោះមានជនទី៣ឬ?

Post a Comment

0 Comments

Close Menu