Ad Code

នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​សន្តិសុខ​ឯកជន​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

​​ព្រះសីហនុ​ ៖ សន្តិសុខ​ឯកជន​ម្នាក់​ត្រូវ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ធ្វើ​ការ​បង្ក្រាប ​និង​ចាប់​ឃាត់ខ្លួន​ក្នុងករណី​លក់​ចែកចាយ​គ្រឿងញៀន​កាលពី​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃទី​២៥ ខែ​តុលា​ ឆ្នាំ២០១៥ស្ថិត​នៅ​ក្រុម​២ ភូមិ​៤​សង្កាត់​លេខ​៤ ​ក្រុង​/ខេត្ត​ព្រះសីហនុ​។​


លោក​វរសេនីយ៍​ឯក សាន់ ​ប៊ុនថន ស្នងការ​រង​ទទួលបន្ទុក​ប្រធាន​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ មុខសញ្ញា​ដែល​ឃាត់ខ្លួន​នេះ​មាន​ឈ្មោះ ហាក់ សុខ​ហេង ប្រុស​អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ ភូមិ ២​សង្កាត់ ២​ក្រុង ខេត្ត​ព្រះសីហនុ មុខរបរ សន្តិសុខ ឯកជន​។


​លោក​វរសេនីយ៍ សាន់ ​ប៊ុនថន ​បាន​ឲ្យ​ដឹង​ទៀត​ថា វត្ថុ​តាង​ចាប់​យក​ក្នុង​ការ​បង្ក្រាប​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន២កញ្ចប់​ទម្ងន់ ៦,៨៥g​។​ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់​។​


សូម​បញ្ជាក់​ផង​ដែរ​ថា​​ នៅ​ថ្ងៃទី​២៥ ខែ​តុលា​ម្សិលមិញ​នេះ​សមត្ថកិច្ច​ប៉ូលិស​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឆ្មក់​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​២​ករណី​ផ្សេងគ្នា​ដោយ​ក្នុង​នោះ​សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ ការប្រើប្រាស់​ និង​ចែកចាយ​គ្រឿងញៀន​៕​



នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់ខ្លួន​សន្តិសុខ​ឯកជន​ម្នាក់​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

Post a Comment

0 Comments

Close Menu