Ad Code

​​ការវាយប្រហារ​ឧស្សាហកម្ម​សាច់គោ​ ​ជះឥទ្ធិពល​ដល់​ការជួញដូរ​សាច់​ក្របី​

​ការកើនឡើង​នូវ​ភាព​តានតឹង ចំពោះ​ការ​បរិភោគ​សាច់គោ​ នៅក្នុង​ប្រទេស​ឥណ្ឌា​ ដែល​មាន​ប្រជាជន​ហិណ្ឌូ​ភាគច្រើន​នោះ ​កំពុងតែ​ចាប់ផ្ដើម​ប៉ះពាល់ ដល់​ការធ្វើ​ពាណិជ្ជកម្ម​សាច់​​ក្របី​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ស្របពេល​ការនាំចេញ​សាច់​ក្របី​បាន​ធ្លាក់ចុះ នៅក្នុង​រយៈ​ពេល ៦ ខែ​ចុង​ក្រោយនេះ ​ដោយសារ​ឈ្មួញ​​អស់​ការផ្គត់ផ្គង់ ​ហើយ​ប្រទេស​ចិន​ ​ដក​ការទិញ​ពី​ប្រទេស​ប្រេ​ស៊ី​ល​។




​ពួក​សកម្មជន​សាសនា ដែល​ពួក​អ្នក​រិះ​គន​់​បាន​និយាយថា ​ត្រូវបានធ្វើ​ឲ្យ​ក្លាហាន​ ​ដោយ​សារ​អំណាច របស់លោក​នាយករដ្ឋមន្ដ្រី​​ជាតិនិយម​ ​ណា​រ៉េ​ន​ដ្រា​ ម៉ូ​ឌី​​ នោះ​​បាន​បង្កើន​ការវាយប្រហារ​ទៅលើ​ឧស្សាហកម្ម​សាច់គោ ​ដោយ​ការចោទប្រកាន់ថា ​គោ​ត្រូវបាន​សម្លាប់ ​និង​ត្រូវបាន​បិទ​ស្លាក​ក្លែងក្លាយ សម្រាប់​ការ​នាំចេញ​ថា​ ​ជា​សាច់​ក្របី​។



​អ្នក​នាំចេញ​បាន​និយាយ​ឲ្យ​ដឹង​ដូច្នេះ​ថា សត្វ​គោ​​ត្រូវបាន​គេ​គោរព នៅក្នុង​វប្បធម៌​ហិណ្ឌូ ​ហើយ​ការសម្លាប់​គោ​ ​ត្រូវបាន​ហាមឃាត់​នៅ​ក្នុង​រដ្ឋ​មួយចំនួន​។​ ការនាំចេញ​សាច់គោ​​ត្រូវ​បាន​ហាមឃាត់ ​ប៉ុន្ដែ​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​​កន្លង​ទៅ​ថ្មីៗ​នេះ​ អ្នកផ្គត់ផ្គង់​សាច់​ក្របី​ត្រូវបាន​​វាយ​ទាត់​​ធាក់ ដោយ​ជនខិលខូច​ឥត​សណ្ដាប់ធ្នាប់​ហិណ្ឌូ​ ពីបទ​សង្ស័យថា បាន​ដឹកគោ​ពន្លាត់ស្បែក ​តែ​មិនទាន់​ពន្លះ​សាច់ នៅក្នុង​រថយន្ដ​របស់​ពួកគេ​។



​ជា​លទ្ធផល អ្នក​នាំចេញ​បាន​និយាយថា ​មាន​តែ​កន្លែង​កែច្នៃ​សាច់គោ​មួយ​ភាគ ដែល​ទទួល​​សិទ្ធិ​ឲ្យ​នាំចេញ​ប៉ុណ្ណោះ ​កំពុង​ធ្វើ​ប្រតិ​ប​ត្ដិ​ការ​​នៅក្នុង​រដ្ឋ​លក់​សាច់​អ៊ូ​តា​ប្រា​ដេ​ស ​ជា​កន្លែង​ដែល​ជ​ន​ហិណ្ឌូ​ឥត​សណ្ដាប់ធ្នាប់​សម្លាប់​បុរស​មូស្លីម​ម្នាក់ កាលពី​ប៉ុន្មាន​ខែ​កន្លងទៅ ​ពីបទ​ឮ​ពាក្យ​ចចាមអារ៉ាម​ថា ​បុរស​រូបនេះ​បាន​បរិភោគ​សាច់គោ​។



​ ​លោក​ Mahammed Tauseef នាយក​នៃ​ក្រុមហ៊ុន​ផលិតផល​ម្ហូបអាហារ​ Al-Hamd Agro នៅ​រដ្ឋ​អ៊ូ​តា​ប្រា​ដេ​ស​ ​បាន​និយាយថា​ ​ប្រសិន​បើ​យើង​ទទួលបាន​ការបញ្ជាទិញ​នោះ ​វា​នឹង​​មិនមាន​ផលិតផល​សម្រាប់​ផ្គត់ផ្គង់​នោះ​ទេ​។ ​ប្រសិនបើ​អ្នកផ្គត់ផ្គង់​ព្យាយាម​ដើម្បី​ផ្ដល់​ការផ្គត់ផ្គង់​នោះ​ ពួកគេ​នឹងត្រូវ​រង​ការយាយី​រំខាន​​មិន​ខាន​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់ពី​លោក ម៉ូ​ឌី​ ថ្កោលទោស​ការសម្លាប់​ម​នុស្ស​នៅ​រដ្ឋ​អ៊ូ​តា​ប្រា​ដេ​ស​នោះមក​ ​បន្ទាប់ពី​ការរិះគន់​អំពី​ការកើនឡើង​នូវ​ការមិន​អនុគ្រោះ​ខាង​សាសនា​នៅក្នុង​ប្រទេស​ឥណ្ឌា​នោះ​ អ្នកភូមិ​នៅ​រដ្ឋ ហ៊ី​ម៉ា​ចាល ប្រា​ដេ​ស​ បានសម្លាប់​បុរស​មូស្លីម​ម្នាក់ទៀត ពីបទ​រត់ពន្ធ​សត្វ​គោ​។



​ព្រម​ជាមួយគ្នានេះ រដ្ឋាភិបាល​បាន​និយាយ​ថា ​ជំហាន​ទាំងឡាយ​ប្រឆាំងនឹង​ការនាំចេញ​ខុសច្បាប់ បាន​ជួយ​កាត់បន្ថយ​ការដឹក​គោ​តាម​នាវា​ទៅ​បរទេស​។ ​រដ្ឋមន្ដ្រីក្រសួង​កសិដ្ឋាន​​លោក​ Sanjeev Balyan បាន​និយាយ​នៅ​ខែ​នេះ​ថា ​ពុំមាន​ព័ត៌មាន​ពិត​ជាក់ស្ដែង​នោះទេ ​ប៉ុន្ដែ​តែងតែមាន​ពាក្យ​ចចាមអារ៉ាម​ថា ​សាច់គោ​ត្រូវ​បាន​នាំចេញ​ និង​ថា ​អាជ្ញាធរ​ត្រូវបាន​ស្នើ​ឲ្យ​​ត្រួតពិនិត្យ​សាច់ ​និង​រឹតបន្ដឹង​ការត្រួតពិនិត្យ​នៅ​កំពង់ផែ​។



​ប្រទេស​ឥណ្ឌា​ ​គឺជា​ប្រទេស​អ្នក​នាំចេញ​សាច់​ក្របី​ដ៏​ធំ​បំផុត នៅលើ​ពិភពលោក ​ហើយ​ការដឹកជញ្ជូន នៅក្នុង​ខែមេសា​ និង​ខែកញ្ញា​​បាន​ធ្លាក់ចុះ​ ១៣ .២ ភាគរយ ​ពី​ឆ្នាំមុន​ ទៅដល់​ចំនួន ៥៩៨,៩០១ តោន ​ហើយ​នៅក្នុង​ក្របខណ្ឌ​តម្លៃ​វា​បាន​ដាំ​ក្បាល​ចុះ​ ១៥.៥​ភាគរយ​​ទៅដល់ ១.៨៩ ពាន់​លាន​ដុល្លារ​។ ​ការលក់​របស់​ប្រទេស​ឥណ្ឌា​ ​ក៏បាន​ខាតបង់​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ផងដែរ ​ជា​ប្រទេស​អ្នកផ្គត់ផ្គង់​សាច់គោ​ធំ​បំផុត​ទី ២ នៅលើ​ពិភពលោក ​ដោយសារ​ការធ្លាក់ចុះ​យ៉ាងខ្លាំង នៅក្នុង​រូបិយប័ណ្ណ ដែល​បាន​ខាតបង់ ៣០ ភាគរយ នៅ​ឆ្នាំនេះ​ ​ប្រៀបធៀប​ជាមួយ​ប្រាក់​រូពី​ ​ខាតបង់​តែ​ ៣ ភាគរយ​នោះ​៕


Reuters




​​ការវាយប្រហារ​ឧស្សាហកម្ម​សាច់គោ​ ​ជះឥទ្ធិពល​ដល់​ការជួញដូរ​សាច់​ក្របី​

Post a Comment

0 Comments

Close Menu