Ad Code

MVថ្មីរបស់ Show Luo ត្រូវបានគេរិះគន់ថាចម្លងពី GD

បន្ទាប់ពី​តារាចម្រៀង​តៃវ៉ាន់ លោក Show Luo បានចេញ MVថ្មី ដែលមាន​ចំណងជើង​ថា 《Let go》 ឬ 《够了》កាលពី​យប់​ថ្ងៃទី២៦ខែតុលា គេ​បានឱ្យដឹងថា MV នេះ ត្រូវបាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ថា 《លួច​ចម្លង​ពី​សមាជិក​ក្រុម BigBang របស់លោក GD》។


Show-Luo-copy-from-GD-04


គ្រាន់តែ MVថ្មី​របស់​Show Luo ចេញ​ភ្លាម ការរិះគន់​របស់​មហា​ជន​ក៏បាន​លេចឡើង​ព្រម​គ្នា​តែម្តង ដោយ​ពួកគេ​បាននាំគ្នា​បញ្ចេញមតិ​ថា តារាចម្រៀង​ប្រុស​រូបនេះ បាន​ចម្លង​ពី​លោក​GD សូម្បីតែ​ស្ទា​យ៍​ច្រៀង ទំនុកភ្លេង និង​ការសម្តែង គឺមាន​លក្ខណៈ​ដូចគ្នា​មែនទែន។  នេះ​បើ​ផ្អែក​តាម​ប្រភពពី​គេហទំព័រ​មួយ។


Show-Luo-copy-from-GD-03


Show-Luo-copy-from-GD-02


Show-Luo-copy-from-GD-01


Show-Luo-copy-from-GD


គេ​បាន​បន្តថា ចំពោះ​មតិ​រិះគន់​នេះ  លោក Show Luo មិនបាន​ធ្វើការ​ឆ្លើយតប ឬ​ធ្វើការ​បកស្រាយ​អ្វី​នៅឡើយ​ទេ។ ម្យ៉ាងវិញទៀត MVថ្មី​របស់ Show Luo ក៏បាន​ទទួល​ការគាំទ្រ​គួរឱ្យកត់សម្គាល់​ផងដែរ ដោយ​ក្នុង១យប់​សោះ មាន​អ្នក​ចុច​មើល​កើន​រហូតដល់ ១២៦ម៉ី​ន​នាក់ ៕


ខាងក្រោម​នេះ ជា MVថ្មី​របស់ Show Luo សូម​រីករាយ​ទស្សនា​ដូចតទៅ៖




MVថ្មីរបស់ Show Luo ត្រូវបានគេរិះគន់ថាចម្លងពី GD

Post a Comment

0 Comments

Close Menu