Ad Code

​កោះហៅ​អ្នក​ពាក់​ព័ន្ធ​លេងល្បែង​ស៊ីសង​ចាក់​កន្ទុយលេខ​និង​ចាក់​ប្រដាល់​មក​ប្រជុំ​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង

កំពង់ឆ្នាំង ៖ មុខរបរ​កត់​កន្ទុយ​លេខ និង​ការ​ចាក់​ប្រដាល់ គឺជា​ល្បែងស៊ីសង​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​កំពុង​រីក​រាលដាល​គួរ​ឲ្យ​កត់សំគាល់  ដែល​បង្កឲ្យ​មាន​ចោរកម្ម​និង​អំពើ​ហិង្សា​នៅក្នុង​គ្រួសារ​កើតមានឡើង​។


ដើម្បី​ទប់ស្កាត់​និង​លុបបំបាត់​ករណីនេះ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ លោក​អភិបាលក្រុង​កំពង់ឆ្នាំង និង​សមត្ថកិច្ច​ពាក់​ព័​ន្ធ បាន​កោះ​ហៅ អ្នក​កត់​កន្ទុយលេខ និង​ម្ចាស់​ហាង​កាហ្វេ​ពាក់ព័ន្ធ មក​ប្រជុំ​ផ្សព្វផ្សាយ​វិធានការ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត គឺ​ត្រូវ​បញ្ឈប់​មុខរបរ​នេះ​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ប្រកបមុខរបរ​ថ្មី​វិញ។


លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង និង​ជា​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ក្រុង​កំពង់ឆ្នាំង បាន​លើក​ឡើង​នៅក្នុង​កម្មវិធី​ប្រជុំ​ខាងលើ​នេះ​ថា យោង​តាម​ការណែនាំ​របស់​លោក​អភិបាលខេត្ត និង​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដាក់​វិធានការ​៣​ចំណុច​ក្នុង​ការ​លុបបំបាត់​ល្បែងស៊ីសង​នេះ​គឺ ១.​កោះហៅ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មក​ប្រជុំ​ផ្សព្វ​ផ្សា យ​អំពី​ទិដ្ឋភាព​ច្បាប់ ហើយ​កំណត់​ឱសានវាទ​រយៈពេល​មួយ​ខែ ត្រូវតែ​លុបបំបាត់​ល្បែងស៊ីសង​ទាំងអស់ ដោយ​ឲ្យ​អ្នក​ធ្លាប់​លេងល្បែង​ស៊ីសង ត្រូវ​ផ្លាស់​ប្តូរ​ប្រកបមុខរបរ​ផ្សេង​វិញ​។ ២.​បើ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នោះ​មិន​ព្រម​បញ្ឈប់ ត្រូវ​កោះហៅ​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង តាមច្បាប់​រដ្ឋបាល​ឲ្យ​បាន​ច្បាស់លាស់​និង​ម៉ឺងម៉ាត់ ជាមួយ​សមត្ថ​កិច្ច​។ ៣.​ករណី​មិន​រាងចាល​ត្រូវធ្វើ​ការ​បង្ក្រាប​ចាប់ខ្លួន កសាង​សំណុំ​រឿង​តាម​នីតិ​វិធី បញ្ជូន​ជនល្មើស​ទៅកាន់​តុលាការខេត្ត ធ្វើការ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់។


លោក​អភិបាលក្រុង​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ច្បាប់​បង្ក្រាប​ល្បែងស៊ីសង មាត្រា​៤៖

​បាន​ចែងថា  អ្នក​លែង​ល្បែងស៊ីសង ត្រូវ​ពិន័យ​ប្រាក់ ពី​១​ម៉ឺន​រៀល ទៅ​៥​ម៉ឺន​រៀល​និង​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​សប្តាហ៍ ទៅ​១​ខែ​។ ករណី​មិន​រាងចាល ត្រូវ​ពិន័យ​ប្រាក់​ពី​៥​ម៉ឺន​រៀល ទៅ​៥​លាន​រៀល​។ មាត្រា​៥៖ អ្នក​បើក​ល្បែងស៊ីសង  ត្រូវ​ពិន័យ​ប្រាក់​ពី​៥​លាន​រៀល ទៅ​២០​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​ពី​១​ឆ្នាំ ទៅ​៥​ឆ្នាំ។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ក្រុង​កំពង់ឆ្នាំង​សព្វថ្ងៃនេះ ហាង​កាហ្វេ​ដែល​មាន​

​អ្នក​ទៅ​មើល​ទូរទស្សន៍​ចាក់​ប្រដាល់​មានតែ​ហាង​នៅ​ក្រោយ​ប៉ុ​ស្តិ៍​នគរបាល​ប្អេ​រ​មួយ​ទេ ដោយ​ឡែក​អ្នក​កត់​កន្ទុយលេខ​តាម​ផ្ទះ និង​នៅក្នុង​ផ្សារ​លើ​ផ្សារ​ក្រោម​មាន​ច្រើន  ដែល​នៅ​ក្នុង​នោះ​អ្នកមួយ​ចំនួន គឺជា​ប្រពន្ធ​មន្ត្រី​នគរបាល យោធា និង​ប៉េ​អិម​ផង​ដែរ ដែល​រឿង​នេះ​មន្ត្រី​មានការ​ពាក់​ព័ន្ធ​ត្រូវតែ​យល់ដឹង និង​គួរតែ​ធ្វើជា​គំរូ​បញ្ឈប់​ការ​ប្រកបមុខរបរ​នេះ​ឲ្យ​បាន​មុនគេ​។


ចំណែក​អ្នក​លែង​ល្បែងស៊ីសង​ចំនួន​៨​នាក់ ដែល​មិន​បាន​មក​ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ គឺ​សមត្ថកិច្ច​ត្រូវ​កោះហៅ​មក​ព្រមាន​ជា​លើក​ទី​២​ទៀត នឹង​ត្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លេង​ល្បែង​តែម្តង​៕


T-10-28-15-zddd-fullT-10-28-15-zdd-fullT-10-28-15-zd-full



​កោះហៅ​អ្នក​ពាក់​ព័ន្ធ​លេងល្បែង​ស៊ីសង​ចាក់​កន្ទុយលេខ​និង​ចាក់​ប្រដាល់​មក​ប្រជុំ​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង

Post a Comment

0 Comments

Close Menu