Ad Code

សមត្ថកិច្ច​​​​​ចុះ​ឆែក​ហាង​លក់​សម្លៀក​បំពាក់​ចំនួន​៤​កន្លែង​ដែល​បាន​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា

សៀមរាប ​៖​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ​ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត ​បាន​ចុះ​ទៅ​ឆែកឆេរ​ហាង​លក់​សម្លៀកបំពាក់​ចំនួន​៤​កន្លែង​យោង​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​thenouthwest​ដោយ​ចោទ​ពី​បទ​រំលោភ​លើ​កម្មសិទ្ធ​បញ្ញា។


ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៥ ​នៅ​ក្នុង​ភូមិ​មណ្ឌល​១​ សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប។


លោក​វរសេនីយ៍ឯក​ សឿន សេន​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​មិញ​ថា ករណី​នេះ​គឺ​ធ្វើ​ឡើង​ដោយ​យោង​តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​the

nouth west ដែល​មាន​ទីតាំង​ដើម​នៅ​ប្រទេស​អាមេរិក ហើយ​ប្តឹង​តាមរយៈ​ក្រុមហ៊ុន​មេធាវី​HBS។


លោក​បន្ត​ថា បច្ចុប្បន្ន​​​លោក​នៅ​មិនទាន់​ដឹង​ពី​ចំនួន​អីវ៉ាន់​ក្នុង​ហាង​ទាំង​បួន​នោះ​មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​រាប់​សិន រីឯ​ចំណាត់​ការ​ទៅលើ​ម្ចាស់​ហាង​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ដឹង​​​នៅ​ឡើយ៕
M22-10-15-a3


M22-10-15-a1


M22-10-15-a



សមត្ថកិច្ច​​​​​ចុះ​ឆែក​ហាង​លក់​សម្លៀក​បំពាក់​ចំនួន​៤​កន្លែង​ដែល​បាន​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា

Post a Comment

0 Comments

Close Menu