Ad Code

អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់​ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​៥​នាក់

ព្រះសីហនុ ​៖ ​ជន​សង្ស័យ​ជា​មុខសញ្ញា​ចាស់​ក្នុង​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​៥​នាក់​ត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​តាម​ចាប់​ឃាត់ខ្លួន​បាន​កាលពី​ម៉ោង​ប្រមាណ​៦​ល្ងាច​ថ្ងៃ​ទី​១៦ ខែ​​តុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ​ខេត្ត​កំពត។


លោក​ឧត្ដមសេនីយ៍​ហេង ប៊ុន​ទី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា​ក្រុម​ជន​សង្ស័យ​ទាំង​៥​នាក់​នេះ​ កម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​បាន​ធ្វើ​ការ​តាម​ដាន និង​ស្រាវជ្រាវ​ជា​យូរ​មក​ហើយ។ លោក​ឧត្ដមសេនីយ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​មានឈ្មោះ ទី​១. ​​ឈ្មោះ ជូរ សម្រស់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ទី​២.​ឈ្មោះ​សុខ ហាន់ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ ​មាន​លំនៅ​បច្ចុប្បន្ន ភូមិ​ចង្ហោន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត។ ទី​៣.ឈ្មោះ​កែវ កក្កដា ​ភេទ​ប្រុស ​អាយុ​៣៣ ឆ្នាំ​មុខរបរ​ជាង​ផ្សារ​ដែក មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ​ក្តាត ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ ខេត្ត​កំពត។ ទី​៤. ឈ្មោះ​ដួង បូរី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​នេសាទ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូ​មិច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​ និង​ជន​សង្ស័យ​ ទី​៥​.ឈ្មោះ គ្រី យ៉ា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​មែន​អ៊ូ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ត្រាវ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ វត្ថុ​តាង​ដកហូត​បាន​រួម​មាន​-​ម្សៅ​ស​ថ្លា​ចំនួន​០៦​កញ្ចប់​-​ជញ្ជីង​ថ្លឹង​ចំនួន​០១ -​ដប​ជក់​ចំនួន​០១ -​ដាវ​សា​ម៉ូ​រៃ​ចំនួន​០១ -​ដែក​មុខ​ស្រួច​ចំនួន​០១-​ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង​-​ប្រាក់​រៀល​ចំនួន ៥៥.០០០៛-​ម៉ូតូ​ចំនួន​០២​គ្រឿង៕


M18-10-15-e1


M18-10-15-e



អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ចាប់​ជន​សង្ស័យ​ជួញដូរ​គ្រឿងញៀន​បាន​ចំនួន​៥​នាក់

Post a Comment

0 Comments

Close Menu