Ad Code

ចាប់​បាន​ចោរ​លួច​មាន់ ​ជា​ពស់ថ្លាន់​ប្រគល់​ឲ្យ​អភិរក្ស​សត្វ​ ព្រៃភ្នំ​តាម៉ៅ

ភ្នំពេញ​ ៖ ​ប្រជាពលរដ្ឋ​បាន​ព័ទ្ធ​ចាប់​បាន​ពស់ថ្លាន់​មួយ​ក្បាល​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ។


ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​លើក​ឡើង​ថា មាន់​របស់​ពួកគាត់​តែងតែ​បាត់​ជារឿយៗ ធ្វើ​ឲ្យ​ពួកគាត់​គិត​ថា​ត្រូវ​ចោរលួច ក៏​នាំគ្នា​ឃ្លាំមើល​រហូតមកដល់​ថ្ងៃ​កើតហេតុ​នេះ​ទើប​ដឹង​ថា​ចោរលួច​មាន់​របស់​ពួកគាត់​នេះ​ជា​ពស់ថ្លាន់​សោះ។


ក្រោយពី​ចាប់​បាន​ពស់ថ្លាន់​១​ក្បាល​រួចមក​ពួកគាត់​ក៏បាន​ប្រគល់​ឲ្យ​ទៅ​ខាង​សង្កាត់ ហើយ​សង្កាត់​ក៏​បន្ត​ឲ្យ​ទៅ​អភិរក្ស​សត្វ​ព្រៃភ្នំ​តា​ម៉ៅ​ដើម្បី​យក​ទៅ​អភិរក្ស៕



ចាប់​បាន​ចោរ​លួច​មាន់ ​ជា​ពស់ថ្លាន់​ប្រគល់​ឲ្យ​អភិរក្ស​សត្វ​ ព្រៃភ្នំ​តាម៉ៅ

Post a Comment

0 Comments

Close Menu