Ad Code

លើក​កម្ពស់​សមត្ថភាព​កសាង និង​អភិវឌ្ឍន៍​ទីក្រុង​-​ទីប្រជុំជន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​

ភ្នំពេញ ៖ ដោយមាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្រោម​មូលនិធិ​ប្រទេស​ជប៉ុន ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ និង​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ Green Goal Ltd.​ជា​ទីប្រឹក្សាបច្ចេកទេស ជួយ​អ្នកជំនាញ​ការបរទេស និង​ក្នុងស្រុក​ចំនួន ០៨​រូប ដែល​មាន​បទពិសោធន៍​ជំនាញ​ផ្នែក​សង្គម វិស្វករ​រៀបចំ​ទីក្រុង នគរូបនីយកម្ម​ បរិស្ថាន លទ្ធកម្ម រដ្ឋបាល និង​ហិរញ្ញវត្ថុ ព្រឹក​ថ្ងៃទី១៩ ខែតុលា​នេះ​នៅ​សណ្ឋាគារ​ភ្នំពេញ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​រៀប​ចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្ដីពី​«​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​ទីក្រុង​-​ទីប្រជុំជន​»ដើម្បី​លើកកម្ពស់​សមត្ថភាព​លើ​ការ​កសាង និង​គ្រប់គ្រង​ទីក្រុង​-​ទីប្រជុំជន​ចំនួន​០៩ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​០៨ នៃ​មហា​អនុ​តំបន់​មេគង្គ​GMS


លោក​បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់​ជាតិ​ថ្លែង​ថា គម្រោង​កសាង​សមត្ថភាព​នេះ មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ចីរភាព​រីកចម្រើន សំដៅ​រួមចំណែក​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​មាន​លទ្ធផល​រំពឹង​ទុក​ចំនួន​៤ គឺ​()​ការវាយតម្លៃ​សមត្ថភាព​មន្ត្រី និង​បើក​វគ្គ​បណ្តុះបណ្តាល​សាកល្បង​នៅ​ខេត្ត​មួយ ដែល​មិនមែន​ជា​ខេត្ត​គោលដៅ​នៃ​គម្រោង (​គឺ​បាន​ជ្រើសរើស​យក​ខេត្តកំពង់ស្ពឺ​ជា​ខេត្ត​សាកល្បង​) ()​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ពេញលេញ​នៅ​ថ្នាក់​ខេត្ត​-​ក្រុង និង​ទីប្រជុំជន​គោលដៅ​ចំនួន ០៩ ដែល​មាន​ក្រុង​ប៉ោយប៉ែត ក្រុង​សិរីសោភ័ណ ក្រុង​បាត់ដំបង ក្រុង​ពោធិ៍សាត់ ក្រុង​សៀមរាប ក្រុង​ស្ទឹងសែន ក្រុង​កំពង់ឆ្នាំង ក្រុង​បាវិត និង​ទីប្រជុំ​ជន​អ្នក​លឿង ()​ការ​កែ សម្រួល​កញ្ចប់​ឯកសារ​«​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​ទីក្រុង​»(NUDSF) ដោយ​ពិភាក្សា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ីវិល និង ()​ការ​ពង្រឹង​ស្ថាប័ន និង​ធ្វើការ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​ជាតិ ដើម្បី​បន្ត​ការ​បណ្តុះបណ្តាល​នា​ពេលខាងមុខ​។ លោក​បណ្ឌិត​ក៏បាន​លើកទឹកចិត្ត​ដល់​អង្គ​ពិភាក្សា​ទាំងមូល​ចូលរួម​ផ្តល់​នូវ​គំនិត ទស្សនៈ មតិ​យោ​បល់​ឱ្យ​បាន​ស៊ីជម្រៅ​ក្នុង​គោលដៅ ដើម្បី​ទទួល​បាន​នូវ​យុទ្ធសាស្ត្រ​ជាតិ​មួយ​ប្រកបដោយ​ការ​គិតគូរ​គ្រប់​ជ្រុងជ្រោយ និង​ពេញលក្ខណៈ​ជា​ក្របខណ្ឌ​ជាតិ ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​ទីក្រុង​របស់​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ មាន​សេវា​សាធារណៈ មាន​លំហ​សាធារណៈ មាន​ផ្ទៃ​បៃតង មានការ​អភិវឌ្ឍ មានការ​វិនិយោគ និង​មាន​សោភ័ណភាព​កាន់តែ​ប្រសើរ​ឡើងៗ​។ លោក​បណ្ឌិត​ក៏បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​បន្ត​ជួយ​គាំទ្រ​មូលនិធិ​សិក្សា​រៀបចំ​បញ្ចប់​កម្រិត​លម្អិត​នូវ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍ​ទីក្រុង​-​ទីប្រជុំជន​ពេញលេញ និង​ក្របខណ្ឌ​ទូទាំង​ប្រទេស​បន្ត​។


បើ​តាម​ប្រសាសន៍​លោក​បណ្ឌិត ម៉េង ប៊ុណ្ណា​រីទ្ធ អគ្គ​លេខាធិការរង នៃ​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់​ជាតិ និង​ជា​ប្រធាន​គម្រោង​បាន​ឱ្យ​ដឹង​ថា រយៈពេល​នៃ​ការអនុវត្ត​គម្រោង​នេះ​មាន ២៤​ខែ ដោយ​បាន​ចាប់ផ្តើម​អនុវត្ត​តាំងពី​ខែ ឧសភា ឆ្នាំ​២០១៣ និង​បាន​បិទ​បញ្ចប់​គម្រោង​ជា​ផ្លូវការ​កាលពី​ខែកក្កដា ឆ្នាំ​២០១៥​មកនេះ​។ កម្មវិធី​សំខាន់​ក្នុង​សិក្ខាសាលា​ថ្ងៃនេះ គឺ​ជា​ការ​បន្ត​ពិភាក្សា​លើ​លទ្ធផល​ទី​៣ គឺ​ការ​កសាង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​ទីក្រុង ដើម្បី​ឱ្យ​ខ្លឹមសារ​នៃ​ឯកសារ​នេះ​កាន់​តែ​មាន​ភាព​ពេញលេញ​បន្ថែម​ទៀត៕


Nita-19-A-30-Full


 




លើក​កម្ពស់​សមត្ថភាព​កសាង និង​អភិវឌ្ឍន៍​ទីក្រុង​-​ទីប្រជុំជន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​

Post a Comment

0 Comments

Close Menu