Ad Code

បញ្ជូន​ជនជាតិ​ខ្មែរ​ឥស្លាម​២​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៅ​តុលាការ

ស្ទឹងត្រែង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចាប់ខ្លួន​ជន​ជាតិ​ខ្មែរ ឥស្លាម​ចំនួន​២​នាក់​រួម​នឹង​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ពណ៌​(I CE)​ស​ចំនួន​៥​កញ្ចប់​តូច បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ។


ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កាលពី វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥ ដោយ​ម្នាក់​ឃាត់ខ្លួន​នៅ​ព្រំប្រទល់​ខេត្តក្រចេះ និង​ម្នាក់ទៀត​សមត្ថកិច្ច​នៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ មាន​ទី​១.​ឈ្មោះ​សាន់ យូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ភ្នំ​ខៀវ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ទី​២.​ឈ្មោះ​កុំ រី ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង។


សមត្ថកិច្ច​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ហើយ​សមត្ថកិច្ច​បាន​ប្រើ​វិធាន​ញុះញង់ ឲ្យ​មាន​ការ​លក់​ទិញ  ទើប​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​២​នាក់​ជា​បន្តបន្ទាប់ និង​ដកហូត​វត្ថុ​តាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) ចំនួន​៥​កញ្ចប់​តូច និង​បាន​បញ្ជូន​ខ្លួន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ធ្វើការ សាកសួរ។


ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ទិញ​ពី​គេ​ម្នាក់​នៅក្នុង​ក្រុង​និង​បាន​យក​ទៅ​ធ្វើការ​ចែកចាយ​បន្តទៀត ក្នុង​មួយ​កញ្ចប់​១០​ម៉ឺន​រៀល​តែ​មិនទាន់​បាន​ធ្វើ​សកម្មភាព​ផង​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង។


នៅ​ព្រឹក​ថ្ងៃទី​២៦​នេះ​ជនសង្ស័យ​ទាំង​២​នាក់​រួម​និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បញ្ជូន​ខ្លួន ទៅកាន់​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី៕



បញ្ជូន​ជនជាតិ​ខ្មែរ​ឥស្លាម​២​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៅ​តុលាការ

Post a Comment

0 Comments

Close Menu