Ad Code

តុលាការ​ខេត្ត​រតនគិរី​ចុះ​អនុវត្ត​ដីកា​សម្រេច​របស់​សាលាឧទ្ធរណ៍​រុះរើ​លំនៅដ្ឋាន​១​កន្លែង

រតនគិរី ៖ តុលាការ​ខេត្ត​រតនគិរី​បាន​ចុះ​អនុវត្ត​ដីកា​សម្រេច​របស់​សាលាឧទ្ធរណ៍​រុះរើ​លំនៅដ្ឋាន​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី អតីត​ភូមិ​៣ សង្កាត់​បឹង​កន្សែង (​និង​អតីត​ភូមិ​៣ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​) នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥ ដឹកនាំ​ការ​ចុះ​អនុវត្ត​ដោយ​លោក សួស ឡា ប្រធាន​សាលា​ដំបូង​ខេត្ត​រតនគិរី។


ដីកា​សម្រេច​របស់​សាលាឧទ្ធរណ៍​លេខ​២៤​ក្រ VI ឃ​.​ដក​ស ចុះ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៥ ក្នុង​សំណុំរឿង​លេខ​៩៦/០៩.០៤ ២០១៥ បានសម្រេច​ឲ្យ​ម្ចាស់បំណុល លោក ​លី សុវណ្ណ​រ៉ា រស់នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី ត្រឹមត្រូវ​តាមច្បាប់។​


ក្នុង​ទិដ្ឋភាព​ការ​ចុះ​អនុវត្ត​ដីកា​សម្រេច​របស់​សាលាឧទ្ធរណ៍​នា​ព្រឹក​ថ្ងៃ​ទី​២៨​នេះ អ្នកស្រី​ ទូច ណៃ​អេង ​និង​កូនស្រី/​ប្រុស​បាន​ស្រេក​ទ្រហោយំ និង​ពោល​ពាក្យ​ថា​ អយុត្តិធម៌​ណាស់​រឿង​នេះ ព្រោះថា​ហេតុ​ដែល​គាត់​ជំពាក់​បំណុល​គេ​នេះ​ដោយ​តែ​ធ្វើ​ជា​មេ​តុងទីន ​ពេល​ដែល​កូនៗ​តុងទីន​ដេញ​យក​លុយ​រួច​ប្រាប់​តែ​រត់ចោល​អស់​ ពេលនោះ​គ្មានអ្វី​សង​គេ​ទេ ហើយ​អ្នក​ដែល​មិនបាន​ប្រាក់​ពី​ការ​ដេញ​តុងទីន​ប្តឹង​គាត់​ដាក់​ពន្ធនាគារ​៤​ខែ ​បន្ទាប់ពី​ចេញ​ពន្ធនាគារ ក្រោយពី​ចេញពី​ពន្ធនាគារ​គាត់​ចរចា​សង​រំលោះ​ប្រចាំខែ​ចាប់ពី​៣០០​ទៅ​៤០០​ដុល្លារ ក្នុង​១​ខែ ឬ​ក៏​លក់​ដី​សង​គេ ប៉ុន្តែ​ម្ចាស់បំណុល​មិន​ព្រម​ចង់បាន​តែ​ដី​នោះ ​ទោះ​លោះ​ប្លង់ដី​ពី​ធនាគារ​នៅ​សាខា​ខេត្តក្រចេះ ដែល​គាត់​មិនបាន​ដឹង​។ ចំណែកឯ​ម្ចាស់បំណុល​លោក ​លី វណ្ណ​រ៉ា ចង់បាន​តែ​ដី​នោះ​យក​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ទេ ព្រោះ​ដី​ចំណុច​នោះ​មានតម្លៃ​ខ្ពស់​អាច​លក់បាន​ក្នុងតម្លៃ​១​ម៉ែត្រ​ក្បាលដី​ចាប់ពី​៧.៥០០​ទៅ​៨.០០០​ដុល្លារ ដែល​បណ្ដោយ​៣៧​ម៉ែត្រ ហើយ​ដី​របស់​គាត់​មាន​ក្បាល​១៦​ម៉ែត្រ​ឯណោះ។


អ្នកស្រី ​ទូច ណៃ​អេង បាន​បន្ត​ថា គាត់​ជំពាក់​លុយ​គេ​រឿង​តុងទីន​ចំនួន​៥​ម៉ឺន​ដុល្លារ តែ​គិត​ទាំង​ប្រាក់​ការ​ទាំ​ដើម​ចំនួន​៨​ម៉ឺន​ដុល្លារ ហើយ​ដី​គាត់​អាច​លក់​បាន​ជិត​២០​ម៉ឺន​ដុល្លារ​ឯណោះ ប៉ុន្តែ​តុលាការ​លក់​ឡាយឡុង​តែ​៥​ម៉ឺន​ដុល្លារ​ទេ។​


ដោយឡែក ​លោក​ មាស សុភាព ដែល​ជា​ជនរងគ្រោះ​ម្នាក់​បាន​អះអាង​ថា ​ខ្លួន​បាន​ទិញ​ដី​ពី​អ្នកស្រី ​ទូច ណៃ​អេង ដែល​មាន​ក្បាល​ប្រវែង​៥​ម៉ែត្រ បណ្ដោយ​៣៧​ម៉ែត្រ ដោយមាន​ការ​ទទួល​ស្គាល់​ពី​ថ្នាក់​មូលដ្ឋាន​តាំងពី​ថ្នាក់ឃុំ ដល់​សង្កាត់​ត្រឹមត្រូវ ប៉ុន្តែ​តុលាការ​ដាក់​ដេញថ្លៃ​ជាមួយ​ដី​របស់​អ្នកស្រី ​ទូច ណៃ​អេង ​ដែរ ហើយ​តុលាការ​បាន​ចាត់​ទុក​គាត់​កូនបំណុល​ដែរ ដោយ​លោក​មិនដឹង​រឿង​ទាំងអស់ ព្រោះ​លោក​មិនបាន​ជំពាក់​លុយ​គេ​ទេ ហេតុអ្វី​បានជា​តុលាការ​ចេញ​ដីកា​សម្រេច​រឹបអូស​ដី​គាត់​ដែរ។​


គួររំលឹកថា​ បញ្ហា​រឿង​លេង​តុងទីន​ដែល​ជា​ល្បែង​បោកប្រាស់​នោះ​ តើ​ច្បាប់​ធម្មនុញ្ញ​កំពូល​នៅ​ព្រះរាជា​កម្ពុជា​អាច​មាន​ច្បាប់​ដំណោះស្រាយ​ល្បែង​តុង​ទីនេះ​ដែរ​ ឬទេ​?៕
Pisey-2015-10-28-full-F50Pisey-2015-10-28-full-F51 Pisey-2015-10-28-full-F55



តុលាការ​ខេត្ត​រតនគិរី​ចុះ​អនុវត្ត​ដីកា​សម្រេច​របស់​សាលាឧទ្ធរណ៍​រុះរើ​លំនៅដ្ឋាន​១​កន្លែង

Post a Comment

0 Comments

Close Menu