Ad Code

កំពូល​តារា​ចម្រៀង​អន្តរជាតិ​Jessie J នឹង​មក​សម្ដែង​​នៅ​កម្ពុជា

ភ្នំពេញ ​៖ ​ក្រុមហ៊ុន ​Smart បាន​ប្រកាស​កាលពី​ថ្ងៃទី២៨​ ខែតុលា ថា កំពូល​តារា​ចម្រៀង​អន្តរជាតិ​Jessie J, មកពី Universal Music​នឹងធ្វើ​ការ​ប្រគំ​តន្ត្រី​អន្តរជាតិ​មួយ​ជាមួយ​ក្រុមហ៊ុន Smart នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី១២​ ខែ​ធ្នូ​ ឆ្នាំ២០១៥។



Jessie J, តារាចម្រៀង​ និង​អ្នកនិពន្ធ​របស់​ចក្រភព​អង់គ្លេស​បាន​ទាក់ទាញ​ពិភពលោក​ជា​លើកដំបូង​នៅ​ឆ្នាំ ២០១១បន្ទាប់ពី​ការចេញ​អាល់​ប៊ុ​ម​ចម្រៀង​ដំបូង​របស់​នាង “Who You Are” ។ នៅក្នុង​ប្រទេស​កម្ពុជា​, នាង​ត្រូវបាន​ស្គាល់​និង​មាន​ភាពល្បីល្បាញ​ជាមួយនឹង​បទ Price Tag, FlashlightBang Bang, Do It Like a Dude និង Masterpiece​ជាដើម។ នាង​ក៏​ធ្លាប់​បាន​ទទួល​ពានរង្វាន់ “Critic’s Choice” BRIT និង​high honor of Sound of 2011 ដោយ BBC។


លោក​Thomas Hundt​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​កាលពី​ថ្ងៃទី​២៨ ខែ​​តុលា​ថា «​យើង​បានធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការកម្សាន្ត​តន្ត្រី​នៅ​ដើមខែ​ឧសភា​ឆ្នាំនេះ​ដោយ​ការ​នាំយក Demi Lovato World Tour មក​ប្រទេស​កម្ពុជា។ ខ្ញុំ​មិន​អាច​ប្រាប់​បាន​ទេ​ថា ​នរណា​នឹង​ចូល​មក​នៅ​ឆ្នាំក្រោយ​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​, ខ្ញុំ​មាន​ការ​រំភើប​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការប្រកាស​ឆ្នាំ​នេះ​ Jessie J នឹង​មាន​វត្តមាន​ក្នុង​ការ​ប្រគំតន្ត្រី​នៅ​រាជធានី​ភ្នំពេញ, ​បាន​នាំយកមក​ប្រទេស​កម្ពុជា​ដោយ Universal Music និង Smart »។


ការ​ប្រគុំ​តន្ត្រី​មេ​ហ្គា​អន្ដរជាតិ​របស់​ក្រុមហ៊ុន Smart នឹង​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ “​ខ្ញុំ​ពិតជា​មាន​ល្បឿន​លឿន​បំផុត​»​ការប្រកួតប្រជែង​ថ្នាក់ជាតិ​នៅ​ទូទាំង២៥ ខេត្ត​ក្រុង​។ ការស្វែងរក​បុរស​ម្នាក់​ និង​ស្ត្រី​កម្ពុជា​ដែលមាន​ល្បឿន​លឿន​បំផុត​​​នឹង​បញ្ចប់​ជាមួយនឹង​ការ​ប្រារព្ធ​ការប្រគុំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ​ដែល​សម្តែង​ដោយ​Jessie J។


អ្នក​ទាំងអស់គ្នា​អាច​ចូលរួម​ការប្រគំ​តន្ត្រី​នេះ​​ ​ដោយ​ឥត​គិតលុយ។ ទោះ​យ៉ាង​ណា​អ្នក​ត្រូវ​សំបុត្រ​របស់​អ្នក​ពី​ហាង​លក់​របស់​ក្រុមហ៊ុន Smart ណាមួយ​នៅ​ទូទាំង​ប្រទេស​ពី​ដៃគូ​ចូលរួម​។ ដូច​កាលពីមុន​, យើង​មាន​តំបន់​ទាំង​បី​; ពោលគឺ​ស​, បៃតង ​និង​ពិសេស។ សម្រាប់​តំបន់​ព័ត៌មាន​ស​ គឺ​អាច​ចូលរួម​ដោយ​ឥត​គិតលុយ​ទាំង​អស់​ ខណៈ​ពេល​ដែល​តំបន់​បៃតង​ និង​ពិសេស​តំបន់​ដែល​អាច​រកបាន​សម្រាប់​អតិថិជន Smart ប៉ុណ្ណោះ​។ អតិថិជន Smart ត្រូវការ​បញ្ចូល​ប្រាក់​២ ដុល្លារ​សម្រាប់​តំបន់​បៃតង ឬ២០ ដុល្លារ​សម្រាប់​តំបន់​ពិសេស។ ចំពោះ​ព័ត៌មាន​បន្ថែម​ពី​តំបន់ សំបុត្រ​ចូលរួម​ទស្សនា​ព្រមទាំង​កន្លែង​ដែល​អ្នក​អាច​យក​ពួកវា​សូម​ចូល​ទៅ​កាន់​www.smart.com.kh។


លោក​ថូ​ម៉ាស​បាន​បន្ថែម​ថា​«​ជាមួយនឹង​ដៃគូ​យុទ្ធសាស្ត្រ​Universal Music Group យើង​បានធ្វើ​ឲ្យ​ក្តី​សុ​បិ​ន្ត​ជាច្រើន​ក្លាយ​ជា​ការពិត។ អ្នកគាំទ្រ​ជាង 25 000 នាក់​ត្រូវ​បាន​គេ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជាមួយ​តន្ត្រី​របស់​Demi Lovato ហើយ​ក្នុង​ពេល​យ៉ាង​ឆាប់​នឹង​ដល់ពេល​សម្រាប់​ក្រុម​អ្នកគាំទ្រ​ Jessie J ម្តង​។ មួយ​ផ្សេងទៀត​, ខ្ញុំ​សង្ឃឹមថា​ដោយ​ការ​នាំយក​ការកម្សាន្ត​លំដាប់ថ្នាក់​ពិភពលោក​បែបនេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូ​រ​ផ្នត់គំនិត​មួយ​​​សម្រាប់​អ្នកប្រើប្រាស់​ផងដែរ​ជា​អ្នកចូលរួម​ក្នុង​ការគោរព​ច្បាប់​និង​សិទ្ធិ​លើ​កម្មសិទ្ធិបញ្ញា​របស់​សិល្បករ​របស់​ឧស្សាហកម្ម​តន្ត្រី​ចម្រៀង​។ យើង​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការយោគយល់​ជាមួយនឹង​ផលិតកម្ម​ក្នុងស្រុក​ដូច​Rainbow (Sunday), Town Production, M Production, Bigman Production, I’mTelco and Sun Records Asia​ដែលមាន​បំណង​ជំរុញ​ការផ្លាស់ប្តូរ​វិជ្ជមាន​នៃ​ឧស្សាហកម្ម​តន្ត្រី​ក្នុងប្រទេស​កម្ពុជា។ តាមរយៈ ​​Smart Music App យើង​រាល់គ្នា​អាច​មាន​លទ្ធភាព​ក្នុង​ការ​ស្តាប់​, ទាញ​យក​និង​រីករាយ​ជាមួយ​បទ​ភ្លេង​ស្របច្បាប់​ដោយ​មិន​មាន​ព្រំដែន ​ខណៈ​ពេល​ដែល​នៅ​ពេល​ដូច​គ្នា​នេះ​រួមចំណែក​ដល់​សិល្បករ»៕​សំអឿន​



កំពូល​តារា​ចម្រៀង​អន្តរជាតិ​Jessie J នឹង​មក​សម្ដែង​​នៅ​កម្ពុជា

Post a Comment

0 Comments

Close Menu