ការប៉ះពាល់ទៅនឹងសារធាតុគីមីពុលនៅក្នុងម្ហូបអាហារ ទឹក និងខ្យល់ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់របស់មនុស្សរាប់លាននាក់ហើយបណ្ដាលឲ្យខាតបង់ប្រាក់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ។ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយអង្គការអន្តរជាតិនៃអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ។
បើយោងតាមរបាយការណ៍ពីអង្គការសហព័ន្ធអន្តរជាតិនៃរោគស្ត្រី និងសម្ភព (FIGO) ដែលជាអង្គការមួយតំណាងឲ្យសមាគមន៍សម្ភព និងរោគស្ត្រីមកពីប្រទេសចំនួន១២៥បានឲ្យដឹងថា ក្នុងចំណោមលទ្ធផលនៃសុខភាពមិនល្អដែលទាក់ទងទៅនឹងថ្នាំសម្លាប់សត្វល្អិត, ការបំពុលខ្យល់ប្លាស្ទិក និងសារធាតុគីមីផ្សេងទៀតនោះគឺបានបណ្ដាលឲ្យមានការរលូតកូន ហើយនៅតែផ្តល់កំណើតមានការកើនឡើងក្នុងការកើតជំងឺមហារីក និងសកម្មភាពហួសហេតុ។
របាយការណ៍នេះបានលើកឡើងថា “ការប៉ះពាល់ទៅនឹងសារធាតុគីមីពុលក្នុងបរិស្ថាន អំឡុងពេលមានផ្ទៃពោះ និងបំបៅដោះកូនគឺមាននៅគ្រប់ទីកន្លែងហើយវាជាការគំរាមកំហែងដល់ការសុខភាពបន្តពូជរបស់មនុស្ស”។
របាយការណ៍នេះត្រូវបានសរសេរដោយក្រុមគ្រូពេទ្យ និងអ្នកវិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិក អង់គ្លេស និងកាណាដារួមទាំងមកពីអង្គការសុខភាពពិភពលោកផងដែរ។ វាត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដី្តអន្តរជាតិនៃរោគស្ត្រី និងសម្ភពមុនពេលនៃសន្និសីទសកលមួយស្ដីពីបញ្ហាសុខភាពរបស់ស្ត្រីនៅសប្ដាហ៍ក្រោយក្នុងទីក្រុងវ៉ាន់ខូវ័រ។
បើយោងតាម FIGO បានឲ្យដឹងថា ការផលិតសារធាតុគីមីត្រូវបានគេរំពឹងថានឹងកើនឡើងលឿនបំផុតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ។
ក្រុមនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិនានាដូចជាភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគឆ្លងកាត់មហាសមុទ្រអាត្លង់ទិក (TPP) ដែលស្ថិតនៅក្រោមការចរចាវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបគឺមានការខ្វះខាតការការពារដែលចាំបាច់ជាច្រើនប្រឆាំងនឹងសារធាតុគីមីពុល។
របាយការណ៍នេះក៏បានលើកឡើងផងដែរនូវឧទាហរណ៍ជាច្រើននៃបញ្ហានានាដូចជា មនុស្ស៧លាននាក់នៅទូទាំងពិភពលោកបានស្លាប់ជារៀងរាល់ឆ្នាំដោយសារការប៉ះពាល់ទៅនឹងការបំពុលខ្យល់នៅក្នុងផ្ទះនិងក្រៅផ្ទះ, ការចំណាយលើការថែទាំសុខភាព និងការចំណាយផ្សេងទៀតដែលបណ្ដាលមកពីការប៉ះពាល់នឹងសារធាតុគីមីនៅក្នុងតំបន់អឺរ៉ុបត្រូវបានគេប៉ាន់ប្រមាណថា មានប្រមាណ១៥៧ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ, និងការចំណាយលើជំងឺកុមារដែលទាក់ទងទៅនឹងបរិស្ថានពុល និងការបំពុលនៅក្នុងខ្យល់ អាហារ ទឹក ដី និងនៅក្នុងផ្ទះនៅសហរដ្ឋអាមេរិកត្រូវបានគេគណនាថា មានចំនួន៧៦.៦ពាន់លានដុល្លារក្នុងឆ្នាំ២០០៨៕
Fox News
សុខភាពបន្តពូជរបស់មនុស្សត្រូវបានបំផ្លាញដោយសារធាតុគីមីពុល
0 Comments