Ad Code

អាវុធហត្ថ ​និង​រដ្ឋបាល​ព្រៃឈើ​ឃាត់​ក្បូន​រួម​នឹង​ទូក​ជាច្រើន​នៅ​ស្ពាន​សេកុង

ស្ទឹងត្រែង ​៖​ អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង និង​រដ្ឋបាល​ព្រៃឈើ​បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្បូន​ដឹក​ឈើ​រួម​នឹង​ទូក​បាន​ជា​ច្រើន​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។


សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្បូន​រួម​ជាមួយ​ទូក​ជាច្រើន​នោះ​បាន​បណ្ដែត​សន្សឹមៗ​តាម​ផ្ទៃ​ទឹក​ពី​ចំណុច​កោះ​បែង​ទឹកដី​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេសាន​ មកដល់​ស្ពាន​សេកុង​ ក៏ត្រូវ​អាវុធហត្ថ សហការ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ​​ធ្វើការ​ឃាត់ទុក​នៅ​ដង​ទន្លេ​នោះ​តែម្ដង។ នៅក្នុង​នោះដែរ សមត្ថកិច្ច​បាន​ហៅ​មនុស្ស​១២​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​ឈើ​តាម​ក្បូន​ និង​ទូក​នោះ ហើយ​គិត​មកដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣ ខែ​តុលា​នេះ​កំពុង​ធ្វើ​ការសាកសួរ​។ ក្រោយពី​ធ្វើការ​សាកសួរ​អាវុធហត្ថ​នឹង​ធ្វើ​លិខិត​ផ្ទេរ​ប្រគល់​ទៅ​ឲ្យ​កម្លាំង​ជំនាញ​ចាត់​ការបន្ត៕

M03-10-15-c4M03-10-15-c2M03-10-15-c1M03-10-15-cM03-10-15-c3



អាវុធហត្ថ ​និង​រដ្ឋបាល​ព្រៃឈើ​ឃាត់​ក្បូន​រួម​នឹង​ទូក​ជាច្រើន​នៅ​ស្ពាន​សេកុង

Post a Comment

0 Comments

Close Menu