Ad Code

រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ភ្លាមៗនៅ​នឹង​កន្លែង​កើត​ហេតុ

កំពត ៖ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ នៅ​ចំណុច​ខាងលិច​លូ​អូរ​តា​សេក ស្ថិត​ក្នុង​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ​ស្រុក​ដ​/​ណ ខេត្ត​កែប មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ និង​ម៉ូតូ ដែល​មាន​ទិស​បញ្ច្រាស​គ្នា។ ​


ហើយ​ម៉ូតូ​នោះ​មាន​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ​១D ១១ ២៧ ជនរងគ្រោះ​មាន​ឈ្មោះ សាន អាន ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល ​ស្រុក​ដ​/​ណ ​ខេត្ត​កែប បាន​បណ្ដាល​ឲ្យ​ស្លាប់​នឹង​កន្លែង​តែម្តង។​ហើយ​ចំណែក​ឯ​រថយន្ត​ដែល​បុក​ជា​មួយ​ម៉ូតូ​នោះ​គឺ​ម៉ាក​ហ៊ី​យ៉ាន​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២M៣៩៨១​បើកបរ​ពី​លិច​ទៅ​កើត។ ក្រោយពេល​កើតហេតុ អ្នក​បើកបរ​បាន​គេច​ខ្លួន​បាត់​ចំណែក​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី។ ដោយឡែក​ រថយន្ត​ និង​ម៉ូតូ ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​ដ​/​ណ​ខេត្ត​កែប៕
Pisey-2015-10-24-full-a90Pisey-2015-10-24-full-a91 Pisey-2015-10-24-full-a97



រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ភ្លាមៗនៅ​នឹង​កន្លែង​កើត​ហេតុ

Post a Comment

0 Comments

Close Menu