Ad Code

ថន​ វាសនា​ ជួប​ថៃ​ជា​លើកដំបូង​នៅ​សង្វៀន​ស្ទឹងមានជ័យ​

*ម៉ឺន ​សុភា ជួប Jongangfigth

ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង ​ម៉ឺន សុភា សមាគម​កីឡា​ក្រសួងការពារជាតិ នឹង​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Jongangfigth Luk.Chompachai ​នា​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​តុលា​ ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ ពួកគេ​ទាំងពីរ​នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។

អ្នក​ប្រដាល់​ថៃ​Jongangfigth​នេះ គេ​នៅ​ចាំ​បាន​ថា ជា​សមាសភាព​មួយ​រូប​ក្នុងចំណោម​អ្នក​ប្រដាល់​៤​រូប​ដែល​បាន​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​២ ហើយ​ដែល​បាន​ជ្រុះ​ធ្លាក់​បន្ទាប់​ពី​ប្រកួត​ជុំ​ចុងក្រោយ​វាយ​ចាញ់ ​វង្ស ណ​យ អ្នក​ប្រដាល់​ក្លិប​ខេត្ត​ប៉ៃលិន​ដោយ​ពិន្ទុ កាលពី​ថ្ងៃ​ទី​២៧ ​ខែ​កញ្ញា ឆ្នាំ​២០១៥​នោះ។


Jongangfigth បើ​តាម​គិត​ទៅ គេ​ប្រកួត​លើ​សង្វៀន​ស្ទឹងមានជ័យ​នេះ​ចំនួន​៤​លើក​ហើយ ដែល​លើក​ទី​១​គេ​ផ្តួល​ ឯម វុត្ថា អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ក្នុង​ទឹក​ទី​៣ (០៧ មិថុនា​២០១៥) លើក​ទី​២ ចាញ់​ បឺត ខាំ ក្លិប​សាល​វ័​ន្ត​កីឡា​ក្នុង​ទឹក​ទី​២(១៦​សីហា​២០១៥) លើក​ទី​៣ ចាញ់​ ឡៅ ស៊ី​ណាត ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ក្នុង​ទឹក​ទី​៤(១៣​កញ្ញា​២០១៥) និង​លើក​ទី​៤ គេ​ចាញ់ ​ពេជ្រ សីហា សមាគម​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ​(២៧​កញ្ញា​២០១៥)។

អ្នក​ប្រដាល់​ថៃ​រូប​នេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦២​ដង​ប៉ុណ្ណោះ ក្នុង​នោះ​វាយ​ឈ្នះ​៤៦​លើក ចាញ់​១៦​លើក មិនដែល​ស្មើ បើ​ប្រៀបធៀប​ជាមួយ ​ម៉ឺន សុភា គឺ​ច្រើនជាង​ច្រើន​ណាស់ ក្នុង​ពេល​ដែល​ សុភា គេ​មាន​ប្រវត្តិ​ប្រកួត​ត្រឹមតែ​៤១​លើក ក្នុង​នោះ​ឈ្នះ​៣៥​លើក ចាញ់​៥​លើក និង​ស្មើ​មួយ​លើក តែ ​ម៉ឺន សុភា​ ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​៩​លើក។


ដូច្នេះ ម៉ឺន សុភា មិន​អាច​មើលស្រាល​Jongangfigth បាន​ឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ មាន​ផ្លែ​កណ្ដាប់ដៃ ជង្គង់ កែង​ល្អ​មិន​ចាញ់​ខ្លួន​គេ​ប៉ុន្មាន​ទេ។​ គេ​ផ្ដួល ​ឯម វុត្ថា ឲ្យ​សន្លប់​បាន ​គឺ​មិន​ធម្មតា​ឡើយ។​


ម៉ឺន សុភា ដែល​មិនសូវមាន​ដៃគូ​ក្នុងស្រុក​ប្រកួត​ជាមួយ​នោះ គេ​ទំនេរ​ជិត​២​ខែ​ហើយ ក្រោយ​ពី​គេ​វាយ​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Sen Keajpetchnoy​កាលពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​កន្លង​មក​នោះ។ យ៉ាងណា ម៉ឺន សុភា ដែល​ជួប​ប្រកួត​ជាមួយ​Jongangfigth នេះ ត្រូវតែ​ប្រយ័ត្ន​ចំពោះ​កណ្ដាប់ដៃ ជង្គង់ និង​ជើង​ទាត់​របស់​គេ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​មានការ​ប៉ិនប្រសប់​បី​មុខ​នេះ​ណាស់។ តែ​យ៉ាងណា សុភា គេ​ក៏​ខ្លាំង​នឹង​កណ្ដាប់ដៃ​ដែរ ពិសេស​កណ្ដាប់ដៃ​ឆ្វេង។ មិន​ដឹង​ថា​Jongangfigth ជួប ​ម៉ឺន សុភា​ លើក​នេះ ជួប​សំណាងល្អ ឬ​អាក្រក់​នោះ​ទេ​?​

អ្នក​ប្រដាល់​ ថន វាសនា ក្លិប​នាគរាជ​មានជ័យ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Thelek Luk.Chopachai ក្នុង​ទម្ងន់​៥៧​គីឡូក្រាម។

Thelek នេះ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្ទឹងមានជ័យ​នេះ​ម្តង​ហើយ ដោយ​វាយ​ចាញ់ ចា់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ក្នុង​ទឹក​ទី​៥ កាលពី​ថ្ងៃ​ទី​៣០​ ខែ​សីហា ឆ្នាំ​២០១៥។​


នេះ​ជា​ឪ​កាស​ល្អ​ដែល ​ថន វាសនា ត្រូវ​បញ្ចេញ​សមត្ថភាព ដើម្បី​ផ្ដួល​ថៃ​ឲ្យ​គេ​ឃើញ​ហើយ ព្រោះថា​គេ​ទើបបាន​ឡើង​ប្រកួត​ជាមួយ​ថៃ​ជា​លើកដំបូង​នោះ។ ទោះជា​យ៉ាងណា​ទាំង​អ្នក​ប្រដាល់​ខ្មែរ ទាំង​អ្នក​ប្រដាល់​ថៃ​Thelek មិនត្រូវ​បាន​គេ​ដឹង​ពី​កំណត់ត្រា​ប្រកួត​របស់​ពួកគេ​ទាំងពីរ​នោះ​ទេ។ ចាំ​មើល Thelek តើ​គេ​អាច​យកឈ្នះ​ ថន វាសនា បាន​ឬ​អត់​សម្រាប់​ជំនួប​លើក​នេះ?៕
Pisey-2015-10-24-full-aPisey-2015-10-24-full-a5



ថន​ វាសនា​ ជួប​ថៃ​ជា​លើកដំបូង​នៅ​សង្វៀន​ស្ទឹងមានជ័យ​

Post a Comment

0 Comments

Close Menu