Ad Code

ប្រាក់ មុន្នី​ឧ​ត្ត​ម អរគុណ​អ្នកគាំទ្រ​ទោះជា​ក្រុម​មិនបាន​ឡើង​ទៅ​វគ្គ​ខ្វែង​ក៏ដោយ

កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ​ប្រធាន​ក្រុមបាល់ទាត់​ស្វាយរៀង​អែ​ហ្វ​ស៊ី បាន​ផ្ញើ​សារ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​អរគុណ​ដល់​អ្នកគាំទ្រ​ដែល​តែងតែ​លើកទឹកចិត្ត​ និង​គាំទ្រ​ដល់​ក្រុម​របស់​ខ្លួន​ក្នុង​ពានរង្វាន់​បាល់ទាត់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥ ទោះជា​ពេល​នេះ​​ក្រុម​គេ​អស់​ឱកាស​ឡើង​ទៅ​លេង​ក្នុង​វគ្គ​ខ្វែង ដណ្ដើម​ពាន​ក៏ដោយ។


ខ្លឹមសារ​ទាំងស្រុង​រប​ស់ ប្រាក់ មុន្នី​ឧ​ត្ត​ម បានសរសេរថា​៖ «​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ខ្ញុំ​ទាំងអស់ ជាពិសេស​អ្នកគាំទ្រ​ក្លិប​បាល់ទាត់​ស្វាយរៀង ផងដែរ​សម្រាប់​ការគាំទ្រ និង​កា​ផ្តល់​កម្លាំងចិត្ត​ដ៏​អស្ចារ្យ​ចាប់តាំងពី​ដើមរដូវ​កាល រហូតមកដល់​ថ្ងៃ​ប្រកួត​ចុងក្រោយ (២២ តុលា​កន្លងទៅ​) ដែលជា​ការប្រកួត​បិទ​រដូវ​កាល​សម្រាប់​ក្លិប​ស្វាយរៀង​យើង​។ ក្នុងនាម​ជា​ប្រធាន​ក្រុម ខ្ញុំ​សូម​សម្តែង​នូវ​ការ​អរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​យ៉ាងខ្លាំង ហើយនឹង​ប្តេជ្ញា​ថា​នឹង​ខិតខំ​ប្រឹងប្រែង​ជួយ​ក្លិប​ឲ្យបាន​ល្អ​ជាង​នេះ​សម្រាប់​រដូវ​កាល​ក្រោយៗ​ទៀត​។ សង្ឃឹមថានឹង​បានឃើញ​ការគាំទ្រ​របស់​ពុក​ម៉ែ បងប្អូន​ខ្លាំង​ជាង​មុន​ទៀត​សម្រាប់​ខេត្ត​របស់​យើង​»​។​


កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម មិនបាន​ជួយ​ក្រុម​ស្វាយរៀង​អែ​ហ្វ​ស៊ី ពេញ​លេង​នោះ​ទេ ក្នុង​រដូវ​កាល​នេះ ព្រោះ​គេ​ត្រូវ​រងរបួស​ក្រលៀន​ពេល​ប្រកួត​ជាមួយ​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត កាលពី​ជើង​ទី​១ ហើយ​ត្រូវ​ចំណាយ​ពេល​ព្យាបាល​មួយ​រយៈ​ធំ​ទើប​អាច​ជួយ​ក្រុម​បាន​វិញ​ដូចដើម​។​


ប្រកួត​ចុងក្រោយ​ស្វាយរៀង​អែ​ហ្វ​ស៊ី បាន​យកឈ្នះ​ក្រុម​ណាហ្គា​វើ​ល​៤​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​របស់​ខ្លួន។ ប្រធាន​ក្រុម​ ប្រាក់ មុន្នី​ឧ​ត្ត​ម ផ្ទាល់​និង​កីឡាករ Kipson រក​គ្រាប់​បាល់​បាន​ម្នាក់​២ គ្រាប់ ស្រប​ពេល ២ គ្រាប់​របស់​ណាហ្គា រកបាន​ដោយ​កីឡាករ ជួន ជុំ និង កីឡាករ សុខ សំណាង របស់​ស្វាយរៀង ភ្លាត់ស្នៀត​ធ្វើឲ្យ​ចូល​ទី​ខ្លួនឯង។


ស្វាយរៀង​អែ​ហ្វ​ស៊ី បាន​ឈរ​ចំណាត់ថ្នាក់​លេខ​១៦ ក្នុង​ពានរង្វាន់ MCL 2015 ក្រោយ​ប្រកួត​បាន ២២ លើក​ឈ្នះ ១០ លើក​ស្មើ ៥ លើក​និង​ចាញ់ ៧ លើក ព្រមទាំង​ទាត់​ចូល​ទី​គេ​បាន ៥១ គ្រាប់ តែ​គេ​ទាត់​ចូល​វិញ ៤៤ គ្រាប់ មាន​៣៥ ពិន្ទុ​ក្នុង​ដៃ៕


M23-10-15-i


 




ប្រាក់ មុន្នី​ឧ​ត្ត​ម អរគុណ​អ្នកគាំទ្រ​ទោះជា​ក្រុម​មិនបាន​ឡើង​ទៅ​វគ្គ​ខ្វែង​ក៏ដោយ

Post a Comment

0 Comments

Close Menu