Ad Code

ទំព័រ Facebook សម្តេច​តេ​ជោ ហ៊ុន សែន ជាប់​ចំណាត់ថ្នាក់ Top 10 នៃ​មេដឹកនាំ​លើ​ពិភពលោក

ភ្នំពេញ ៖ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook Page) របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ន​មាន​អ្នក​ចុច Like រហូតដល់​ជិត​១,៣ លាន​នាក់​ហើយ ចំណែក​ក្រុមហ៊ុន​ទំនាក់ទំនង​សង្គម Facebook បាន​ផ្តល់​ចំណាត់ថ្នាក់​ជា​មេដឹកនាំ​កំពូល​ចំនួន​១០ រូប (Top 10) នៃ Facebook Pages របស់​មេដឹកនាំ​លើ​ពិភពលោក ដែល​មាន​សកម្មភាព​រស់រវើក នឹង​មាន​អ្នក​ចូល​មើល និង​ចុច Like, comment និង Share ជាច្រើន​ជាងគេ។


ការ​ផ្តល់​ចំណាត់ថ្នាក់​នេះ  ត្រូវ​បាន​ក្រុមហ៊ុន​ទំនាក់ទំនង​សង្គម Facebook ផ្ញើ​សារ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥។


នៅក្នុង​អ៊ីម៉ែ​ល​ផ្លូវការ​របស់​ក្រុមហ៊ុន Facebook ដែល​បាន​ផ្ញើ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន សរសេរ​ជា​ភាសា​អង់គ្លេស ហើយ​ត្រូវ​បាន​បកប្រែ​ក្រៅផ្លូវការ​ដោយ​កម្ពុ​ជាថ្មី​ថា “​ឯកឧត្តម​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាទីគោរព ! ឯកឧត្តម​ប្រហែលជា​បាន​កត់​សម្គាល់​ឃើញថា ទំព័រ​ហ្វេ​ស​ប៊ុក​របស់​ឯកឧត្តម​ត្រូវ​បាន​ប្រតិបត្តិការ​បាន​យ៉ាង​ល្អ​នៅ​សប្តាហ៍​នេះ​។ ក្រុមការងារ​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា ឯកឧត្តម គឺជា​មេដឹកនាំ​កំពូល​មួយ​រូប ក្នុងចំណោម​មេដឹកនាំ​កំពូល​លើ​ពិភពលោក​ចំនួន​១០ រូប ដែល​មាន​សកម្មភាព​ទៅវិញទៅមក ដូចជា​ការ​ចូល​ចិត្ត ការ​បញ្ចេញ​យោបល់ និង​ចែករំលែក​តៗ​គ្នា​នូវ​ព័ត៌មាន​ផ្សេងៗ​។ ការ​ផ្ទៀងផ្ទាត់ និង​ការ​រួមបញ្ចូល​នៃ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម បានផ្ដល់​ជា​ជំនួយ​ស្របពេល​មនុស្ស​ចាប់ផ្តើម​ទស្សនា​។


ទំព័រ​របស់​ឯកឧត្តម សម្រាប់​ព័ត៌មាន​ថ្មីៗ ផ្លូវការ​ចុងក្រោយ​របស់​ឯកឧត្តម​។ យើងខ្ញុំ​សូម​សម្ដែង​ការ​អបអរសាទរ​ចំពោះ​ឯកឧត្តម​នាយករដ្ឋមន្ត្រី។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ និង​ក្រុមការងារ​របស់ខ្ញុំ បាន​ដឹង​ថា តើ​យើងខ្ញុំ​អាច​ជួយ​ឯកឧត្តម ធ្វើ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង ក្នុង​ការ​ចែកចាយ​ព័ត៌មាន​ដល់​ប្រជាជន និង​មិត្តភក្តិ​របស់​ឯកឧត្តម​នៅ​ក្រៅ​ប្រទេស ដោយ​របៀប​ណា​។ សូម​ទទួលយក​នូវ​សេចក្ដី​គោរព​ដ៏​ខ្ពង់ខ្ពស់​អំពី​យើងខ្ញុំ​, ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក Alvin Sheng Hui Tan ប្រធាន​ច្បាប់សាធារណៈ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​”។


គួរ​បញ្ជាក់​ថា បណ្តាញ​សង្គម Facebook របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ឈ្មោះថា  Samdech Hun Sen, Cambodian Prime Minister  បច្ចុប្បន្ន​មាន​អ្នក​ចុច Like រហូតដល់​ជិត​១,៣ លាន​នាក់​ហើយ នៅក្នុង​បណ្តាញ​សង្គម​នេះ បាន​សរសេរ​ព័ត៌មាន​ជាច្រើន​ទាក់ទង​សង្គម និង​ការអភិវឌ្ឍន៍ ព្រមទាំង​នយោបាយ​ទាំង​ក្រុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​មហាជន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដូចគ្នា មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​បាន​ចុច Like  Shere និង​Comment ស្ទើរ​គ្រប់ៗ​គ្នា៕


T-10-28-15-hh-full



ទំព័រ Facebook សម្តេច​តេ​ជោ ហ៊ុន សែន ជាប់​ចំណាត់ថ្នាក់ Top 10 នៃ​មេដឹកនាំ​លើ​ពិភពលោក

Post a Comment

0 Comments

Close Menu