Ad Code

អាវុធហត្ថ​បន្ទាយមានជ័យ​ចុះ​ត្រួតពិនិត្យ​ឃាត់​រថយន្ត​ស្លាក​លេខ ន​.​ប , ខ​.​ម និង​ដឹក​សំពីង​សំពង បិត​ស្គុត​ខ្មៅ​

បន្ទាយមានជ័យ ៖ រថយន្ត​តូច-ធំ​បំពាក់​ស្លាក​លេខ ន​.​ប , ខ​.​ម ដាក់​ឡូហ្គោ​ស្ថាប័ន​រាជការ​ដឹក​សំពីង​សំពង និង​បិទ​ស្គុត​ខ្មៅ​ជាច្រើន​គ្រឿង​ត្រូវ​បាន​ឃាត់​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែល​កម្លាំង​នគរបាល និង​អាវុធហត្ថ​ដឹកនាំ​ដោយ​ផ្ទាល់​ពី​ថ្នាក់​មេបញ្ជាការ និង​ស្នងការ​ខេត្តបន្ទាយមានជ័យ​ចុះ​អនុវត្តន៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ខាងលិច​ស្ពាន​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ។



បើ​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទា​យមានជ័យ​បាន​ឲ្យ​ដឹង​ថា ក្នុង​សកម្មភាព​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​យានយន្ត​ដែល​ធ្វើ​ចរាចរ​លើ​ផ្លូវ​ជាតិ​លេខ​៥ បាន​រថយន្ត​ចំនួន​៤៦​គ្រឿង ក្នុង​នោះ​ឃាត់​រថយន្ត​ពាក់​ស្លាក់​លេខ ខ​.​ម ចំនួន​០២​គ្រឿង រថយន្ត​ដាក់​ឡូហ្គោ​អាវុធហត្ថ​ចំនួន​០៧​គ្រឿង រថយន្ត​ដាក់​ឡូហ្គោ​ទ័ពជើងគោក​ចំនួន​០២​គ្រឿង រថយន្ត​ដាក់​ឡូហ្គោ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ​ចំនួន​០៣​គ្រឿង។ ជាមួយគ្នា​នោះ​ក៏បាន​ឃាត់ និង​បក​ស្គុត​ខ្មៅ​ចេញពី​រថយន្ត​បាន​២៣​គ្រឿង និង​រថយន្ត​តូច​ផ្ទុកទំនិញ​លើ​គូទ​ក្រោយ​តម្រូវ​ឲ្យ​រុះរើ​ចុះ​បាន​ចំនួន​០៥​គ្រឿង។



លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ ឃាត់​ចាប់ រថយន្ត​ខាងលើ​គឺ​អនុវត្តន៍​ទៅតាម​គោលការណ៍​របស់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​គោលបំណង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី ពិសេស​គឺ​ការ​បំពាក់​ស្លាក​លេខ នគរបាល ដើម្បី​​ឲ្យ​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់ ក៏ដូចជា​ការចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ។



លោក ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​បន្ទាយមានជ័យ​ក៏បាន​ឲ្យ​ដឹង​ផង​ដែ​រថា យោង​តាម​សេចក្ដី​ណែនាំ​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​ការ​ត្រួតពិនិត្យ​ស្លាក​លេខ ខ​.​ម លើ​មធ្យោបាយ​ប្រើប្រាស់ ប្រសិនជា នាយ​ទាហាន នាយ​ទាហាន​រង​កងរាជអាវុធហត្ថ​ណា​ដែល​រឹងទទឹង​នឹង​ការ​ត្រួត​ពិនិត្យ​នេះ​ត្រូវធ្វើ​ការ​ឃាត់​ខ្លួន និង​ឃាត់ទុក​មធ្យោបាយ ហើយ​បើ​បុគ្គល​ណា​អប់រំ​ហើយ​មិន​ព្រម​អនុវត្តន៍​ត្រូវ​បាន​វិធានការ​ចំពោះមុខ​ច្បាប់៕


2-11-2015


2-11-2015a1



អាវុធហត្ថ​បន្ទាយមានជ័យ​ចុះ​ត្រួតពិនិត្យ​ឃាត់​រថយន្ត​ស្លាក​លេខ ន​.​ប , ខ​.​ម និង​ដឹក​សំពីង​សំពង បិត​ស្គុត​ខ្មៅ​

Post a Comment

0 Comments

Close Menu