បន្ទាយមានជ័យ ៖ ឆ្លៀតថ្ងៃឈប់សម្រាកលោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥បានដឹកនាំកម្លាំងចុះប្រក់ស័ង្កសីដល់ផ្ទះប្រជាពលរដ្ឋមួយខ្នងស្ថិតនៅក្នុងភូមិរកា ឃុំតាបែន ស្រុកស្វាយចេកជំនួសដំបូលប្រក់ស្បូវ។
លោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា សកម្មភាពខាងលើធ្វើឡើងដើម្បីចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋតាមផែនការសាងសង់ប្រែក្លាយផ្ទះប្រជាពលរដ្ឋ ដែលមានដំបូលប្រក់ស្បូវ ឬផ្ទះទ្រុឌទ្រោមខ្លាំងឲ្យទៅជាផ្ទះប្រក់ស័ង្កសីជំនួសវិញទូទាំងខេត្តបន្ទាយមានជ័យពីសំណាក់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ានប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។
លោកបន្តឲ្យដឹងទៀតថា មកដល់ពេលនេះរូបលោក និងកងកម្លាំងតាមការិយាល័យ អធិការតាមស្រុកក្រុងព្រមទាំងវរៈទាំងបួនបានកសាងផ្លាស់ប្តូដំបូលផ្ទះរបស់ពលរដ្ឋពីប្រក់ស្បូវទៅជាស័ង្កសីបានប្រមាណជា៤០ខ្នងផ្ទះហើយ ដែលភាគច្រើនស្ថិតនៅក្នុងស្រុកស្វាយចេក៕
ផ្ទះមួយខ្នងក្នុងចំណោមផ្ទះរាប់សិបខ្នងទៀតបន្តប្ដូរពីប្រក់ស្បូវទៅស័ង្កសី
0 Comments