Ad Code

ប្រជាពលរដ្ឋ​ក្រីក្រ​ទទួល​អំណោយ​របស់​សប្បុរសជន

សៀមរាប​ ៖ ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥០០​គ្រួសារ ​មកពី​១៩​ភូមិ​ក្នុង​ឃុំ​ចាន់​សរ ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ​បាន​ទទួល​អំណោយ​សប្បុរសធម៌​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ និង​បងប្អូន​សប្បុរសជន​រស់​នៅ​សហរដ្ឋអាមេរិក​ផ្តល់​តាមរយៈ​ព្រះតេជព្រះគុណ​តាត មហា​ទី​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះ​ឥ​ន្ធ​កោសា នូវ​គ្រឿង​ឧបភោគបរិភោគ ហើយ​កូនឈើ បេង គ្រញូង​ គគីរ ចំនួន​១​ពាន់​ដើម​ត្រូវ​បាន​លោក​បណ្ឌិត​ឃឹម ប៊ុន​សុង​ ប្រធាន​គណៈកម្មាធិការ​នៃ ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត និង​ជា​អភិបាល ខេត្ត នាំ​យក​ទៅ​ចែក​ជូន ប្រជាជន​ក្រីក្រ កាលពី​ចុង​សប្តាហ៍ ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាលាបឋមសិក្សា តា​តោក ឃុំ ចាន់​សរ ស្រុក​សូទ្រនិគម​ ដោយ​មានការ​និមន្ត អញ្ជើញ​ចូលរួម​ពី​ព្រះ​អនុគណ​ក្រុង ស្រុក និង អាជ្ញាធរ ស្រុក​ផងដែរ។


ក្នុង​កិច្ច​ស្វាគមន៍​របស់​លោក​ម៉ក់ ប្រុស​អភិបាល​នៃ​គណៈ​អភិបាលស្រុក​សូទ្រនិគម បានធ្វើការ​ថ្លែង​អំណរគុណ ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​លោក​បណ្ឌិត​អភិបាលខេត្ត និង បងប្អូន​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការ​កៀរគរ​រក​នូវ​ថវិកា គ្រឿង​ឧបភោគ​បរិភោគ ជូន​ដល់​ប្រជាជន​ក្រីក្រ​ស្របតាម​គោលនយោបាយ​កាត់ បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។


ក្នុងនោះដែរ​ព្រះតេជព្រះគុណ​តាត មហា​ទី​បាន​មាន​សង្ឃ​ដីកា​បញ្ជាក់​ថា​ អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​នេះ មួយ​ចំនួន​ជា​របស់​លោក​បណ្ឌិត​អភិបាលខេត្ត និង​លោកស្រី​ទុំ​វិ​ជ្ជ​នី​យ៉ា ​និង ស្វាមី យកមក​ចែកជូន បងប្អូន​ប្រជាជន​ក្រីក្រ ទាំង​១៩​ភូមិ​នៃ​ឃុំ​ចាន់​សរ​នេះ។ ម្យ៉ាងទៀត​ក្នុងពេល​កន្លងមកនេះ ព្រះអង្គ​ក៏បាន​ធ្វើការ​ចែកជូន​ដល់​ប្រជាជន​ក្រីក្រ ចំនួន​២០០​គ្រួសារ​ផងដែរ។ មានប្រសាសន៍​សំណេះសំណាល​នោះដែរ​ លោក​បណ្ឌិត​ឃឹម ប៊ុន​សុង​ក៏បាន​ធ្វើការ​ថ្លែង​អំណរ​ព្រះ​គុណ និង អគុណ ចំពោះ​ព្រះតេជព្រះគុណ​តាត មហា​ទី​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះ​ឥ​ន្ធ​កោសា និង លោកស្រី ទុំ វិ​ជ្ជ​នី​យ៉ា​ជា​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក និង ក្រុមគ្រួសារ ដែល​បាន​បរិច្ចាគ​ទ្រព្យធន និង​កៀរគរ​​​សប្បុរសជន​នៅ ក្រៅប្រទេស​ក្នុងការ​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រជាពលរដ្ឋ​នៅ​កម្ពុជា ដែលជា​ទីដែន​កំណើត​របស់ខ្លួន។ លោក​បណ្ឌិត ក៏បាន​លើកឡើង​ផងដែរ អំពី​ការអភិវឌ្ឍន៍​របស់ ប្រទេសជាតិ​ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង​មាន​កិច្ច​អភិវឌ្ឍន៍​រីកចម្រើន​ទាំង​វិស័យ​អាណាចក្រ និង ពុទ្ធចក្រ។ លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ផងដែរ​ថា វិស័យ​ពុទ្ធចក្រ មានការ​រីកចម្រើន យ៉ាង​ខ្លាំង ហើយ​វិស័យ​សាសនា​ក៏បាន​កំពុង​ទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរណ៍ ចូល​មក​សិក្សា​ស្វែងយល់​ពី​ប្រពៃណី​ទំនៀម​ទម្លាប់ ពីព្រោះ​ថា​ទីវ​ត្ត​អារាម​នេះ​ហើយ​ជា​ជង្រុក​នៃ​អក្សរសាស្ត្រ​ជាតិ​យើង ព្រមទាំង​បង្កប់​នូវ​វប្បធម៌ សិល្បៈ​ និង ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ទៀតផង។ ម្យ៉ាងទៀត​ភាគ​ក្រីក្រ គឺ​មិន​ថា​នៅ​កម្ពុជា ឬ​ខេត្តសៀមរាប​នោះ ទេ នៅតាម​បណ្តា​ប្រទេស​ជឿនលឿន និង បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ក៏​នូវ​ជួប​ភាពក្រីក្រ​នេះដែរ។ លោក​បណ្ឌិត ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅក្រោយ​ការ​រលំរលាយ​នៃ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាពលរដ្ឋ​កម្ពុជា ជួប​នូវ​ភាពខ្វះខាត​យ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ជួប​ភាពក្រីក្រ ដោយ​ប្រទេសជាតិ​យើង​មាន​សន្តិភាព​ផង និង សង្គ្រាម​ផង។ លោក​បណ្ឌិត ឃឹម ប៊ុន​សុង ក៏បាន​គូសបញ្ជាក់ថា ក្រោម​គោលនយោបាយ​ឈ្នះៗ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង មាន​កិច្ចអភិវឌ្ឍន៍​រីកចម្រើន បានធ្វើ​ឲ្យ ជីវភាព​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង​តាំងពី​ទីក្រុង ដល់​ជនបទ មិន​ដូច​មតិ​របស់​ក្រុម​អគតិ​មួយ​ចំនួន​ដែល​បាន លើកឡើង​នោះ​ឡើយ។


លោក​បណ្ឌិត​ក៏បាន​សំណូមពរ​ដល់​ព្រះតេជព្រះគុណ​តាត​មហា​ទី​និង លោកស្រី ទុំ​វិ​ជ្ជ​នី​យ៉ា និង ក្រុមគ្រួសារ សូម​បន្ត​នូវ​ប្រពៃណី ទឹកចិត្ត​មនុស្សធម៌ ដ៏​សប្បុរស ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា សំខាន់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ជាមួយ​រាជរដ្ឋាភិបាល និង អាជ្ញាធរ​ខេត្តសៀមរាប ក្នុងការ​កាត់បន្ថយ​នូវ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​កម្ពុជា។


បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៥០០​គ្រួសារ ក្នុង​មួយ​គ្រួសារ​បាន​​ទទួល​អង្ករ ២០​គ​ក្រ មី​១​កេស​ អំបិល ១​គ​ក្រ ប៊ីចេង​កន្លះ​គីឡូក្រាម , ខ្ទឹមស​កន្លះ​គីឡូក្រាម , ទឹកស៊ីអ៊ីវ ៣​ដប រួម​នឹង​កូនឈើ​និង អណ្តូង​ទឹកស្អាត ៣​កន្លែ​ង ជូន​ដល់​ភូមិ​ចំនួន​៣ ព្រមទាំង​បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយ ចំនួន ដល់​អាជ្ញាធរ​ស្រុក កម្លាំង​សមត្ថកិច្ច សាលារៀន និង ការរៀបចំ​ពិធី​ផងដែរ៕


​​


M29-11-15-M2


M29-11-15-M



ប្រជាពលរដ្ឋ​ក្រីក្រ​ទទួល​អំណោយ​របស់​សប្បុរសជន

Post a Comment

0 Comments

Close Menu