Ad Code

ជើង​ខ្លាំង​ខាង​វាយ​ឆក់​ប្លន់ ​ត្រូវ​បាន​បង្ក្រាប ឲ្យ​ទៅ​ដេក​គុក



ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្ខពួក​ច្រើន​នាក់​ និង ​ធ្លាប់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​ឆក់​ញឹកញាប់​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន មកដល់ពេលនេះ ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បង្ក្រាបបាន​ពីរ​នាក់​ និង​បាន​កសាង​ឯកសារ​បញ្ជូន​ទៅ​តុលាការ​​ឲ្យ​ចាត់ការ​តាម​នីតិវិធី​កាលពី​រសៀល​ ថ្ងៃទី​១៣ ​ខែតុលា​ ឆ្នាំ​២០១៨​នេះ ​បន្ទាប់ពី​ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​កាលពី​ថ្ងៃទី​៩​ខែតុលា​កន្លង​នេះ។

តាម​លោក យឹម សារ៉ាន់ ​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​នៅ​យប់​រំលង​អ​ធ្រា​ត្រ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៨​ចំណុច​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​កី​(​ក​) សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

លោក យឹម សារ៉ាន់​ បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទី​១​ឈ្មោះ ឆែម ប៊ុន​ឌឿ​ន អាយុ​១៨​ឆ្នាំ​និង​ទី​២.​ឈ្នោះ នុត សុ​ធុន អាយុ​១៨​ឆ្នាំ ក្រុម​នេះ​ប្រើ​រូបភាព ជិះ​ម៉ូតូ​ជា​ក្រុមៗ​ដូច​ដើរលេង​អញ្ចឹង ហើយ​ក្រុម​នេះ​ជិះ​សុទ្ធតែ ម៉ូតូ​ហុងដា​ឌ្រី​ម លុះ​នៅពេល​ឃើញ​ឱកាស​ល្អ​ក៏​ធ្វើ​សកម្មភាព​តែម្តង​វាយ​ប្លន់​តែម្ដង ចំណែក​ជនរងគ្រោះ​ឈ្មោះ បាន បញ្ញា អាយុ​១៩​ឆ្នាំ​និង ម៉ូតូ​ដែល​ជនសង្ស័យ​នោះ​ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៨​មិន​ចាំ​ស្លាក​លេខ​ និង ​ទូរស័ព្ទ​ម៉ាក​អា​ហ្វូ​ន​មួយគ្រឿង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​រួម​ជាមួយ​មិត្តភក្តិ​៤​នាក់​ផ្សេងទៀត បាន​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើដំណើរ​ចេញពី​ដើរលេង​នៅ​កោះ​ពេជ្រ តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង​ កាត់​តាម​រង្វង់​មូល​ចោមចៅ​មក​តាមផ្លូវ​ជាតិ​លេខ ៣ មកដល់​ត្រង់​ចំណុច​ការដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង​ក្នុងភូមិ​ព្រៃ​កី​(​ក​) សង្កាត់​ភ្លើង​ឆេះ​រទេះ ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​០៨​នាក់​ជិះ​ម៉ូតូ​៤​គ្រឿង​ហើយ​ពេលនោះ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ស៊េរី​ឆ្នាំ ២០១៦ ជិះ​កៀរ​ម៉ូតូ​ជន​គ្រោះ​រួច​យក​មួក​សុវត្ថិភាព​វាយ​ទៅលើ​ក្បាល​ជនរងគ្រោះ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​រេ​ចង្កូត​ដួល​ចូល​ប្រឡាយ​ទឹក​តាម​ចិញ្ចើម​ផ្លូវ រួច​ក្រុម​ជនសង្ស័យ​បាន​ស្រែក​ថា កាប់​វា​ឲ្យ​ងាប់ បន្ទាប់មក​ជនសង្ស័យ​ក៏​យក​ទូរស័ព្ទ​និង​លើក​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ចេញទៅ​ទិស​ខាងត្បូង​បាត់ស្រមោល​តែម្តង​។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់មក​ជនរងគ្រោះ​បាននាំគ្នា​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ភ្លើង​ឆេះ​រទេះ​ហើយ​សមត្ថកិច្ច​យើង​ក៏​ចាប់ផ្ដើម​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ដ​បន្ទាប់ លុះ​មកដល់​យប់​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៨ ​ដោយមាន​ការសង្ស័យ​ព្រោះ​ជនសង្ស័យ​មាន​ភិនភាគ​ដូច​ការ​រៀបរាប់​ក្នុង​ពាក្យបណ្ដឹង​ជនរងគ្រោះ​ជាពិសេស​ភិនភាគ​ម៉ូតូ​ទើប​សមត្ថកិច្ច​យើង​ឃាត់​ដើម្បី​សួរនាំ​ទើប​ជនសង្ស័យ​និយាយប្រាប់​ពី​ដំណើររឿង​ដែល​ពួកគេ​បាន​ធ្វើ​សកម្មភាព​នា​ពេល​កន្លងមក ពេលនេះ​សមត្ថកិច្ច​កំពុង​តាម​ស្វែង​បក្ខពួក​៤​នាក់​ទៀត​ ដើម្បី​ចាប់​យក​មក​ផ្តន្ទាទោស​តាមច្បាប់​ដូច​យុវជន​ពីរ​នា​ក់​នេះដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu