Ad Code

ប្រជាពលរដ្ឋ​៣​ភូមិ​ធ្វើ​ការ​តវ៉ា​មិន​ទទួលយក​ការ​ផ្គត់ផ្គង់​អគ្គិសនី​របស់​សេវា​ករ​ថ្មី​

កំពង់ចាម ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០០​នាក់​ មកពី​ភូមិ​ចំនួន៣ ​គឺ​ភូមិ​ឫស្សី​ស្រុក ភូមិ​ត្នោត​ក្រោម ភូមិ​ត្នោត​លើ ស្ថិត​ក្នុង​ឃុំ​ឫស្សី​ស្រុក ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់ចាម​ បាន​នាំ​គ្នា​តវ៉ា​ចំពោះ​សេវា​ករ​អគ្គិសនី​ខេត្ត​កំពង់ចាម​ ដែល​បាន​រៀបចំ​ត​បណ្ដាញ​អគ្គិសនី​ថ្មី​សម្រាប់​ភូមិ​ទាំង​៣​ខាងលើ​ ដោយ​ពួក​គាត់​សុំ​ប្រើប្រាស់​អគ្គិសនី​ចាស់​ដែល​ធ្លាប់​ប្រើ​តាំងពី​ឆ្នាំ​២០១២​មក​ម្ល៉េះ។​


ការ​តវ៉ា​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាលាឃុំ​ឫស្សី​ស្រុក​ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក កៅ ម៉ុ​យ​ថង ប្រធាន​ក្រុមការងារ​ចុះ​ជួយរ​ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់ចាម​និង​លោក​អភិបាលស្រុក​ស្រី​សន្ធរ។​


លោក ម៉ៅ កក​ឃាង តំណាង​សេវា​ករ​អគ្គិសនី​យៀប​ម៉ី​ ប្រចាំ​ខេត្ត​កំពង់ចាម​បាន​លើក​ឡើង​ថា ​ក្រុម​សេវា​ករ​យៀប​ម៉ី​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ផ្តល់​សេវា​អគ្គិសនី​ជា​ច្រើន​ស្រុក​ និង​មកដល់​ភូមិ​ទាំង​៣​ខាងលើ​។​


ក្នុង​នោះ​ លោក ម៉ៅ កក​ឃាង​ បាន​សង្កត់​ធ្ងន់​ថា ​អគ្គិសនី​យៀប​ម៉ី​មាន​សសរ​បង្គោល​ខ្សែ​ភ្លើង​កម្ពស់​១២ម ​ត្រឹមត្រូវ​ តាម​ស្តង់ដារ​ មាន​កម្លាំង​២២០​វ៉ាត់​ពេញ​ ហើយ​កា​រ​ត​.បណ្ដាញ​នៅពេលនេះ​ក្រុមហ៊ុន​មិន​យក​ថ្លៃ​សេវា ​ឬ​ថ្លៃ​កុងទ័រ​ឡើយ ​រីឯ​តម្លៃ​ក្នុង​១​គីឡូវ៉ាត់​១០៥០​រៀល។​


លោក ហ៊ុ​ច អេង អាយុ​៧០​ឆ្នាំ ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្នោត​ក្រោម​ និង​លោក ស៊ា​ម វុត្ថា​អាយុ​៤៥​ឆ្នាំ ​រស់នៅ​ភូមិ​ឫស្សី​ស្រុក​ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ​ខាងលើ​ បាន​សំដែង​មតិ​ដូចគ្នា​ថា ​ពួកគាត់​មិន​ព្រម​ប្រើ​អគ្គិសនី​ថ្មី​នោះ​ទេ​ ទោះបី​ការ​លើក​ឡើង​របស់​សេវា​ករ​ថ្មី​នេះ​ក៏ដោយ ​ព្រោះ​កន្លងមក​ចាប់​តាំងពី​ឆ្នាំ២០១២ ​ពួកគាត់​បាន​សុំ​ឲ្យ​អាជីវករ​ឈ្មោះ​ ឡាយ វេ​ង​ឃាង នៅ​ព្រែក​ដំបូក​ត​បណ្តាញ​អគ្គិសនី​ជូន​ពួកគាត់​ទាំង៣ភូមិ ​ព្រោះ​កាលណោះ​ខាង​អគ្គិសនី​កំពង់ចាម​មិនបាន​មក​ត.​បណ្តាញ​អគ្គិសនីឲ្យ​ដល់​ពួកគាត់​ទេ ​ធ្វើ​ឲ្យ​ភូមិ​ទាំង៣គ្មាន​អគ្គិសនី​ប្រើ។​


ប្រជាពលរដ្ឋ​ដែល​មក​ធ្វើការ​តវ៉ា​បាន​លើក​ឡើង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០១២​នោះ​មក ​ពួកគាត់​បាន​ប្រើ​អគ្គិសនី​នៅ​ព្រែក​ដំបូក​បាន​ស្រួល ហើយ​ពួកគាត់​មិន​ចង់​ឲ្យ​ផ្លាស់ប្ដូរ​ទេ​ ពួកគាត់​បាន​សុំ​អាជ្ញាធរ​ជួយ​សម្រួល​តាម​សំណូមពរ​របស់​ពួកគាត់​ផង ​ទោះបីយ៉ាងណា​ក៏​គាត់​មិន​ព្រម​ឲ្យ​ដាំ​បង្គោល​

​អគ្គិសនី​​ថ្មី​ដែល​ជា​របស់​សេវា​ករ​ថ្មី​នេះ​ដែរ។​


ដោយ​ប្រជាពលរដ្ឋ​ទាំង៣​ភូមិ​មានការ​ស្រុះស្រួល​គ្នា​បែបនេះ​ លោក​ កៅ ម៉ុ​យ​ថង ជា​គណៈអធិបតី​ និង​ជា​អ្នក​សម្របសម្រួល​ក៏បានឲ្យ​តំណាង​សេវា​ករ​ថ្មី​បំពេញ​បំណង​របស់​ប្រជាពលរដ្ឋ​ទាំង៣ភូមិ​ គឺ​ទុកឲ្យ​សេវា​ករ​ចាស់​បន្ត​ការ​ផ្គត់ផ្គង់​អគ្គិសនី​បន្តទៀត៕Pisey-2015-11-05-full-F56


Pisey-2015-11-05-full-F50


Pisey-2015-11-05-full-F51







ប្រជាពលរដ្ឋ​៣​ភូមិ​ធ្វើ​ការ​តវ៉ា​មិន​ទទួលយក​ការ​ផ្គត់ផ្គង់​អគ្គិសនី​របស់​សេវា​ករ​ថ្មី​

Post a Comment

0 Comments

Close Menu