Ad Code

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿង​ដ៏​សកម្ម​ម្នាក់​នៅ​សង្កាត់​ស្ទឹងមានជ័យ

ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ​ធ្វើការ​បង្ក្រាប​បាន​ជាក់ស្តែង​នៅ​នឹង​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​មាន ទីតាំង​ស្ថិត​ភូមិ​ទ្រា​៤ ក្នុង​ការ​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ខណៈ​ពេល​ដែល​ជនល្មើស​រូប​នេះ​បម្រុង​ធ្វើ​សកម្មភាព​លក់ និង​ចែកចាយ​គ្រឿង។


បើ​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​គឺ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​ធ្វើ​ការកំណត់​និង​តាមដាន​មុខសញ្ញា​ជន​ខាងលើ​នេះ​ជា​យូ​រខែ​មក​ហើយ​រហូត​មានឱកាស​ល្អ​ក៏បាន​ឆ្មក់​ចូល​បង្ក្រាប​នៅ​ពេល​នេះ​តែម្តង​។ ដោយឡែក​សម្រាប់​អត្តសញ្ញាណ​របស់​ជន​ស​ង្ស័​យ​ខាងលើ​គេ​នៅ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ។


ទោះជា​យ៉ាងណាមិញ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​សួរនាំ​បន្ថែម៕



បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿង​ដ៏​សកម្ម​ម្នាក់​នៅ​សង្កាត់​ស្ទឹងមានជ័យ

Post a Comment

0 Comments

Close Menu