Ad Code

គ្រួសារ​ជនរងគ្រោះ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​មួយ​ខេមរៈ សេរី​មន្ត​ រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាមទារ​សំណង​

ព្រះសីហនុ ៖ ស្ត្រី​មេម៉ាយ​វ័យ​៣១​ឆ្នាំ​ម្នាក់ ​ឈ្មោះ​ ហែម សុផល ​ដែល​មាន​ប្តី​ជា​ជនរងគ្រោះ​ឈ្មោះ ហែម ណារិន ​អាយុ​៥២​ឆ្នាំ ដែល​បាន​ស្លាប់​ចោល​រូប​នាង​ និង​កូនស្រី​តូច​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រួម​គ្នា​ជាមួយ​ក្រុម​តារា​ចម្រៀង​ ខេមរៈ សេរី​មន្ត​ កាលពី​យប់​ថ្ងៃ​ទី​៨ ​ខែ​មីនា ​ឆ្នាំ​២០១៣​កន្លងទៅ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ បាន​ធ្វើការ​អះអាង​ថា ​រហូត​មកដល់ពេលនេះ​រូប​នាង​មិនទាន់បាន​ទទួល​សំណង​អ្វី​នៅឡើយ​ទេ​ ជាហេតុ​ធ្វើ​ឲ្យ​រូប​នាង​ និង​កូនស្រី​តូច​រង​ទុក្ខ​លំបាក​គ្រប់ពេលវេលា រក​ទីបំផុត​គ្មាន។


ស្ត្រី​មេម៉ាយ​ឈ្មោះ ​ហែម សុផល អាយុ​៣១​ឆ្នាំ​ បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ​ប្តី​របស់ នាង​ឈ្មោះ ​ហែម ណារិន ​អាយុ​៥២​ឆ្នាំ និង​ត្រូវជា​កូនប្រសា​របស់​បុរស​ជា​ឪពុក​ ដែល​ជា​អ្នក​បើកបរ​រថយន្ត​ស្ទូច ​នៅ​យប់​កើតហេតុ​នោះ ​ប្តី​របស់​គាត់​ត្រូវ​បាន​គេ​ហៅ​ជួយ​ស្ទូច​យក​រថយន្ត​បុក​ប៉ះ​គ្នា​ចេញពី​ផ្លូវ​ ហើយ​ក្នុង​ពេល​កំពុង​ធ្វើការ​ស្ទូច​ក៏​មាន​ទាំង​កម្លាំង​នគរបាល​ជួយ​បញ្ជា​ចរាចរណ៍​ផង​ដែរ​ប៉ុន្តែ​អកុសល ក៏​ស្រាប់​តែ​មាន​រថយន្ត​ដឹក​ស្រា​បៀរ​មួយ​គ្រឿង​បើក​លឿន​មក​បុក​ផ្ទប់​លើ​រថយន្ត​ស្ទូច​បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ស្ទូច​ដែល​ត្រូវជា​ប្តី​របស់​គាត់​ និង​ជា​កូនប្រសា​ស្លាប់​បាត់​បង់ជីវិត រួម​មាន​ទាំង​សមត្ថកិច្ច​ខ្លះ​ទៀត​ក៏​រង​របួស​ជាមួយគ្នា​ដែរ​។​ ហើយ​បញ្ហា​នេះ​ ចាប់​តាំង​ពី​ពេលនោះ​រហូត​មក​ដល់​ពេលនេះ ​រយៈពេល​ជិត​៣​ឆ្នាំ​ហើយ​ គ្រួសារ​របស់​គាត់​នៅ​ពុំ​ទាន់​ទទួល​បាន​សំណង​ណាមួយ​នៅឡើយ បើ​ទោះ​ជា​រឿងក្ដី​នេះ​ខាង​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឲ្យ​ភាគី​បង្កហេតុ​ផ្តល់​សំណង​មក គ្រួសារ​នាង​ចំនួន​៤​ពាន់​ដុល្លារ​អាមេរិក​យ៉ាង​ណាក្តី​។


ជុំវិញ​បញ្ហា​នេះ​ ស្ត្រី​មេម៉ាយ​រងគ្រោះ​លើកដៃ​សំពះ​សុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ ​និង​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​ មេត្តា​ជួយ​ពន្លឿន​ការ​បង់​ប្រាក់​សំណង​ដល់​គ្រួសារ​របស់​ពួកគាត់​ដោយ​ការ​យោគយល់​ពី​ទុក្ខ​លំបាក ​និង​ដោយ​ការ​អនុគ្រោះ​ផង​ចុះ ដើម្បី​បាន​ថវិកា​នេះ​យក​ទៅ​បំពេញ​តម្រូវការ​ក្នុង​គ្រួសារ​ និង​ជួយ​កូនស្រី​តូច​ដែល​កំព្រា​ឪពុក​ស្លាប់។​


គួរ​រំលឹក​ផង​ដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនៗ​លើ​រថយន្ត​របស់​អ្នកចម្រៀង​លោក ខេមរៈ​សិរីមន្ត នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លើ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ឃុំ​បិ​ត្រាងគឺកើតឡើង​កាលពី​យប់​ថ្ងៃ​ទី​៧​ ឈាន​ចូល​ថ្ងៃ​ទី​៨​មីនា ឆ្នាំ​២០១៣ ​បណ្តាល​ឲ្យ​មនុស្ស​៧​នាក់​ស្លាប់ និង​របួស​៨​នាក់ រួម​នឹង​រថយន្ត​តូច-ធំ​ចំនួន​៧​គ្រឿង​រង​ការ​ខូចខាត​៕
Pisey-2015-11-05-full-E50


Pisey-2015-11-05-full-E51


Pisey-2015-11-05-full-E55


Pisey-2015-11-05-full-E56


Pisey-2015-11-05-full-E57


Pisey-2015-11-05-full-E58


Pisey-2015-11-05-full-E59



គ្រួសារ​ជនរងគ្រោះ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជា​មួយ​ខេមរៈ សេរី​មន្ត​ រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទាមទារ​សំណង​

Post a Comment

0 Comments

Close Menu