Ad Code

ក្រុមការងារ​ក្រសួង​ធនធានទឹក​ចុះ​ពិនិត្យ​ការងារ​សង្គ្រោះ​ស្រូវ និង​ការងារ​វេច​ខ្ចប់​ទឹក

​តាកែវ ​៖ ​មួយ​រយៈ​ចុងក្រោយ​នេះ​ខេត្តកំពត​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិនបាន​រាយប៉ាយ​គ្រប់​កន្លែង​នោះ​ទេ ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទៃដី​ស្រូវវស្សា​ដែល​ប្រជាកសិករ​ទើបតែ​ធ្វើ​ការ​ដាំដុះ​ប្រមាណ​ជាង ១.០០០ ហិកតា ក្នុងស្រុក​កំពង់ត្រាច និង​ស្រុក​បន្ទាយមាស។​


លោក គួច វេ​ង​ស្រ៊ុន បាន​ឲ្យ​ដឹង​ថា ឆ្លើយតប​ទៅ​នឹង​បញ្ហា​នេះ លោក​រដ្ឋមន្ត្រី លឹម គានហោ បាន​បញ្ជា​មក​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពត​ឲ្យ​ចុះ​អន្តរាគមន៍​សង្គ្រោះ​ភ្លាមៗ ដោយ​ប្រើប្រាស់​នូវ​ទឹក​ដែល​យើង​បម្រុង​ទុក ព្រមទាំង​ចាត់​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ក្រសួង ចុះ​មក​ពិនិត្យ និង​ជួយ​លើ​ការងារ​នេះ​បន្ថែម​ទៀត។​



លោក​អនុរដ្ឋលេខាធិការ​បាន​បន្ត​ថា ការងារ​អន្តរាគមន៍​សង្គ្រោះ​ស្រូវវស្សា​ចុងដៃ​ខាងលើ ក្រុមការ​ងារ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយម​ខេត្តកំពត​បាន​និង​កំពុង​ប្រើប្រាស់​ម៉ាស៊ីនបូមទឹក​ខ្នាត​មធ្យម (៦៥ សេះ​) ចំនួន ០១ គ្រឿង បូម​យក​ទឹក​ពី​ព្រែក​តន់​ហន់ ទម្លាក់​ចូល​ប្រឡាយ​មេ​ព្រែក​ក្រឹស ដើម្បី​នាំ​ទឹក​មក​ស្រោចស្រព​ស្រូវវស្សា​ប្រមាណ ៥០០ ហិកតា ក្នុង​ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច និង​ស្ថានីយ​បូមទឹក​ហ៊ុនសែន​ទី ៤៥ បូម​យក​ទឹក​ពី​ស្ទឹង​ទូក​មាស​ទម្លាក់​ចូល​ប្រឡាយ​ស្ថានីយ​ហ៊ុន​សែន​ទី​៤៥​ទូក​មាស ដើម្បី​នាំ​ទឹក​មក​ស្រោចស្រព​ស្រូវវស្សា​ប្រមាណ ៦០០ ហិកតា ក្នុង​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស។



ដោយឡែក ការងារ​បូម​យក​ទឹក​ពី​ទន្លេបាសាក់​មក​បញ្ចូល​ក្នុង​អាងទឹក​ដង​ខ្ញ​ម សម្រាប់​ផ្គត់ផ្គង់​ផ្ទៃដី​ស្រូវ​រដូវប្រាំង​របស់​ប្រជាកសិករ​ប្រមាណ ៥០០ ហិកតា ស្ថិត​ក្នុង​សង្កាត់​រកាក្រៅ ក្រុង​ដូន​កែវ និង​ឃុំ​ស្រងែ ស្រុក​ទ្រាំង ត្រូវ​បាន​លោក គួច វេ​ង​ស្រ៊ុន បញ្ជាក់​ឲ្យ​ដឹង​ថា បន្ទាប់ពី​បាន​ដាក់​ឲ្យ​ដំណើរ​បូម​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ខ្នាត​មធ្យម (៦៥​សេះ​) ចំនួន ០៦ គ្រឿង មកដល់ពេលនេះ ទឹក​ក្នុង​អាង​ដង​ខ្ញ​ម កើនឡើង​បាន​ប្រមាណ ៤០​ភាគរយ​ហើយ ខណៈ​ប្រជាកសិករ​កំពុង​ទាញ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​សាប​ព្រោះ​ដក​ស្ទូង​ដំណាំ​ស្រូវ​រដូវប្រាំង​របស់​ពួកគាត់​ជា​បណ្ដើរ​ៗ។ លោក​បន្ត​ថា ការងារ​បូមទឹក​បញ្ចូល​អាង​ដង​ខ្ញ​ម​នេះ​នឹង​បន្ត​រហូតដល់​ទឹកទន្លេ​ស្រក​ផុត៕


5-11-2015r1


5-11-2015r


5-11-2015r2



ក្រុមការងារ​ក្រសួង​ធនធានទឹក​ចុះ​ពិនិត្យ​ការងារ​សង្គ្រោះ​ស្រូវ និង​ការងារ​វេច​ខ្ចប់​ទឹក

Post a Comment

0 Comments

Close Menu