Ad Code

ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ គ្រឿងញៀន​១​កញ្ចប់​ធំ ​រួម​នឹង​យ៉ាម៉ា​១៣​គ្រាប់​​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៧​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ច្រក​ចូល​ផ្លូវ​ឌឿងហែម ​ក្រោយ​ក្រុមហ៊ុន QB(013)​ ផ្លូវ​មុនីវង្ស ក្រុម​៣២ ភូមិ​៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ត​ថា មុន​ពេល​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច​ប្រចាំការ​ប៉ុស្ដិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ​កំពុង​ល្បាត​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ ក៏​ប្រទះឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម្នាក់ឯង គួរ​ឲ្យ​សង្ស័យ សមត្ថកិច្ច​ក៏​បើក​ម៉ូតូ​ដេញ​តាម​ឃាត់​សាកសួរ​ ប៉ុន្តែ​ជនសង្ស័យ​មានខ្លួន បាន​ព្យាយាម​បើក​គេច ខណៈ​នោះ​នៅ​តែ​គេច​មិន​រួច ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ច្រក​ចូល​ផ្លូវ​ឌឿងហែម​ ក្រោយ​ក្រុមហ៊ុន QB(013)​ ផ្លូវ​មុនីវង្ស ក្រុម​៣២ ភូមិ៥ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ធ្វើការ​ឆែកឆេរ​ឃើញ​គ្រឿងញៀន​១​កញ្ចប់​ធំ​, យ៉ា​ម៉ា​១៣​គ្រាប់​, ជញ្ជីង​ថ្លឹង២​ ឧបករណ៍​សម្រាប់​ញេច​គ្រឿងញៀន​១ និង​ថង់​សម្រាប់​ច្រក​គ្រឿងញៀន​មួយ​ចំនួន ព្រមទាំង​វត្ថុតាង​មួយ​ចំនួន​ទៀត​ដែល​នៅ​លើ​ដងខ្លួន។​


សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ​ម៉ា ចាន់ថន អាយុ​៣០ឆ្នាំ រស់នៅ​ផ្ទះ​លេខ​41E2Z ផ្លូវ​១០៨ ភូមិ​៥ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ស៊េរី​2011 ​ពណ៌​ខ្មៅ​ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1BA-9124 និង​ដក​ហូត​បាន​ឧបករណ៍​ញេច​ថ្នាំ​១​ដើម​, ជញ្ជីង​ថ្លឹង​ថ្នាំ​២​គ្រឿង​, ថ្នាំ​យ៉ាម៉ា​ផ្កាឈូក​១៣​គ្រាប់​, ក្រាម​ពណ៌​.ស ​១​កញ្ចប់​ធំ និង​៣​កញ្ចប់​តូច​, លុយ​ចំនួន​២០​ម៉ឺន​រៀល រួមមាន​វត្ថុតាង​មួយ​ចំនួន​ទៀត​ផង​ដែរ។


ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួចមក ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​ថ្កូវ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕
Pisey-2015-11-27-full-C90


Pisey-2015-11-27-full-C91



ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ គ្រឿងញៀន​១​កញ្ចប់​ធំ ​រួម​នឹង​យ៉ាម៉ា​១៣​គ្រាប់​​

Post a Comment

0 Comments

Close Menu