Ad Code

ឆ្នាំ​២០១៥​ ស្លាប់ និង​របួស​៥៨៧​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​២៨៨​ករណី ​ក្នុង​ឆ្នាំ​២០១៥ ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​សម្លាប់​មនុស្ស​ និង​របួសធ្ងន់​-ស្រាល​៥៨៧​នាក់ ​តែ​ចំនួន​នេះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​វិញ​ មានការ​ថយ​ចុះ ដោយឡែក​ការ​ស្លាប់​កើន​ឡើង។​


យោង​តាម​របាយការណ៍ ​នៃ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៥​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា ឆ្នាំ​២០១៤​ ដល់​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតមានឡើង​ចំនួន​២៨៨​ករណី ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​ចំនួន​១៤៧​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​២៨​នាក់​ បើ​ប្រៀបធៀប​ទៅ​និង​គ្រោះថ្នាក់​ឆ្នាំ​២០១៤​ មាន​១៣៥​នាក់​ កើន​ឡើង​១២​នាក់​ ស្មើ​នឹង​៩%។​ របួសធ្ងន់​២៣៩​នាក់ ​ស្រី​៥៤​នាក់ ​ថយ​ចុះ​២០​នាក់ ​ស្មើនឹង​៨% ​ទៅ​នឹង​ឆ្នាំ​២០១៤ របួស​ស្រាល​២០២​នាក់​ ស្រី​៥៤​នាក់ ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៤​វិញ​ ថយ​តែ​ម្នាក់​ស្មើនឹង​១%។​


គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ញឹកញាប់​ជាងគេ គឺ​នៅ​ក្រុង​សិរីសោភ័ណ​មាន​រហូតដល់​១០០​ករណី បន្ទាប់មក​ស្រុក​ព្រះនេត្រព្រះ​៤៩​ករណី មង្គល​បូរី​៤៤​ករណី ក្រុង​ប៉ោយប៉ែត​៤៨​ករណី ស្វាយចេក​២៤​ករណី អូរជ្រៅ​១០​ករណី ម៉ាឡៃ​៧​ករណី ភ្នំស្រុក​៦​ករណី។


ជា​មួយ​នឹង​ការ​ស្លាប់​ និង​របួស​នេះ​ដែរ ក៏​បណ្តាល​ឲ្យ​ខូច​ផ្នែក​សម្ភារៈ​ដូចជា ​ម៉ូតូ​៣០១​គ្រឿង រថយន្ត​តូច-ធំ​១៧៩​គ្រឿង​ និង​យានយន្ត​ផ្សេងៗ​៣១​គ្រឿង មូលហេតុ​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ភាគ​ច្រើន​ គឺ​កត្តា​មនុស្ស​មាន​ដល់​២៨០​ករណី ក្រៅពីនោះ​កត្តា​យានយន្ត និង​កត្តា​អាកាសធាតុ។​


គ្រោះថ្នាក់​នេះ​ ទោះបីជា​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​គ្រប់​រូបភាព​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ក៏ដូចជា​ការ​ត្រួតពិនិត្យ រឹត​បន្តឹង ការ​បើកបរ និង​យានយន្ត​គ្រប់​ប្រភេទ​ដែល​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ៕ Pisey-2015-11-27-full-B90
Pisey-2015-11-27-full-B93


Pisey-2015-11-27-full-B94


Pisey-2015-11-27-full-B95


Pisey-2015-11-27-full-B97


Pisey-2015-11-27-full-B98


Pisey-2015-11-27-full-B99



ឆ្នាំ​២០១៥​ ស្លាប់ និង​របួស​៥៨៧​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​

Post a Comment

0 Comments

Close Menu