Ad Code

ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ របួសធ្ងន់​២​នាក់

ឧត្ដរមានជ័យ​ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ប្រុស/​ស្រី​២​នាក់​បាន​រង​របួស​ធ្ងន់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ ខណៈ​ធ្វើដំណើរ​តាម​ដង​ផ្លូវ​កាលពី​វេលា​ម៉ោង​១៩​និង​១០​នាទី​យប់​ ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​ក្នុង​ភូមិ​អូរ​ស្រឡៅ ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ។​

ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ត្រូវ​បាន​គេ​ស្គាល់ ​១/​ឈ្មោះ ញាត ផល្លា ភេទ​ស្រី អាយុ​១៧​ឆ្នាំ រស់នៅក្នុង​ភូមិ/​ឃុំ​កើតហេតុ​ខាងលើ បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ ឧ​.​មានជ័យ 1B:0077 រងរបួស​បែកក្បាល​ធ្ងន់ធ្ងរ។ ២/​ឈ្មោះ ចម វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ប្រ​លាន ឃុំ​/​ស្រុក​អន្លង់វែង រង​របួស​ធ្ងន់​បែក​អង្គញ់​ជើង​ឆ្វេង។ ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​។


រីឯ​អ្នកបើកបរ​គោយន្ត​ឈ្មោះ ប៉ាន់ ឈួ​ក ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ប្រ​លាន ដៃ​គោយន្ត​បោក​ក្បាល​បណ្ដាល​ឲ្យ​សន្លប់ និង​មនុស្ស​១០​នាក់​ផ្សេងទៀត​គ្មាន​របួស។​


ជុំ​ករណី​នេះ​ លោក ហាស់ ហេង អធិការរង​ផ្នែក​សណ្ដាប់ធ្នាប់​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​គោយន្ត​កន្ត្រៃ​មួយ​គ្រឿង​បើក​តាម​បណ្ដោយ​ផ្លូវ​ក្នុង​ភូមិ​អូរ​ស្រឡៅ​ដោយ​គ្មាន​ភ្លើង​បំភ្លឺ ឬ​ចំណាំ​ផ្លាត ទើបធ្វើ​ឲ្យ​ម៉ូតូ​ជនរងគ្រោះ​បុក​ពេញទំហឹង បង្ក​ឲ្យ​រង​របួស​ធ្ងន់-ស្រាល​ដូចនេះ។​


ក្រោយ​កើតហេតុ ​ជនរងគ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ម៉ូតូ​និង​គោយន្ត​ ត្រូវ​បាន​នគរបាល​នាំយកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​គ្នា​តាមច្បាប់​៕
Pisey-2015-11-04-full-E40Pisey-2015-11-04-full-E45 Pisey-2015-11-04-full-E48



ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ របួសធ្ងន់​២​នាក់

Post a Comment

0 Comments

Close Menu