Ad Code

ម៉ា នី​កា គ្រង​តំណែង​តួឯក​លើកដំបូង​

ភ្នំពេញ ៖ ស្រប​ពេល​ប្រជាប្រិយភាព និង​កេរ្តិ៍ឈ្មោះ​ កំពុងតែ​បោះជំហាន​ទៅ​មុខជា​បណ្តើរៗ​តារា​សម្ដែង​ស្រី​ចង្កា​ស្រួច​ កញ្ញា ម៉ា​នី​កា បច្ចុប្បន្ន​មានឱកាស​ច្រើន​ដើម្បី​ឆក់​យក​ទីផ្សារ​សិល្បៈ​តាមរយៈ​នៃ​ការ​បង្ហាញ​នូវ​សមត្ថភាព​សម្ដែង​ក្នុង​ខ្សែភាពយន្ត​នៅ​តាម​បណ្ដា​ផលិតកម្ម​តូច-ធំ ក៏ដូចជា​តាម​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន។​


ការ​បោះ​ជំហាន​ទៅ​ជាមួយនឹង​អាជីព​ជា​អ្នកសិល្បៈ​នេះហើយ​បាន​ធ្វើ​ឲ្យ​តារា​សម្តែង​ស្រី​សម្បុរ​ស្រអែម​ស្រស់​ កញ្ញា ម៉ា​នី​កា កំពុង​តែ​មាន​ហាងឆេង​ឡើងវិញ​សម្រាប់​ទីផ្សារ​ក្នុងស្រុក ​និង​ក្រៅ​ស្រុក​ពេលនេះ។


គេ​នៅ​ចាំ​បាន​ថា ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំនេះ តារា​សម្តែង​ស្រី​នាង ម៉ា នី​កា បាន​និង​កំពុង​បង្ហាញ​វត្តមាន​ជាច្រើន​តាមរយៈ​ការ​សម្ដែង​ខ្សែភាពយន្ត​រឿង​ភាគ និង​សាច់រឿង​ដុំ ហើយ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​នានា ​និង​នៅ​តាម​បណ្ដា​រោងកុន​មួយចំនួនទៀត​។​


តារា​សម្តែង ​ប្រៀប​បី​ដូចជា​បុប្ផា​ក្រពុំ​ កញ្ញា ម៉ា នី​កា បាន​និយាយ​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​វេលា​ម៉ោង​០១​និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​ ថា​ឈាន​ចូល​រដូវ​នេះ​សម្រាប់​អាជីព​សម្តែង​របស់​នាង​ គឺ​នៅតែ​មានការ​មមាញឹក​ធម្មតា​ក្នុង​ការ​ចេញ​ថត​ដូច​មុនៗ​ដដែល។​ ទន្ទឹម​នឹង​នេះ​ បច្ចុប្បន្ន​នាង​ក៏​ក្តោប​បាន​ឱកាស​គ្រង​ដំណែង​ជា​តួឯក​ក្នុង​ខ្សែ​រឿង​ថ្មី​ជា​លើក​ដំបូង​ផង​ដែរ។​


កញ្ញា ម៉ា នី​កា បាន​បន្តថា​ នៅក្នុង​សាច់រឿង​នោះ ​ខាង​អ្នកដឹកនាំ​តម្រូវ​ឲ្យ​នាង​សម្តែង​ធ្វើជា​តួឯក ហើយ​ក្នុង​សាច់រឿង​ទាំងមូល​គឺ​នាង​សម្តែង​លក្ខណៈ​ជា​មនុស្ស​ដែល​មាន​បុណ្យ​ខ្ពស់​ចេះ​សិល្ប​ដើម្បី​តាម​ជួយ​អ្នក​ដែល​បាន​ធ្វើអំពើ​ល្អ​។ រឿង​នេះ​មាន​ចំណងជើង​ថា​ប្រសាទ​កំបាំង​មុខជា​ប្រភេទ​រឿង​ដុំ ​ដែល​គ្រោង​ចាក់​បញ្ចាំង​នៅតាម​រោងកុន​នាពេល​ឆាប់ៗ​ខាងមុខនេះ។​


គួរ​រម្លឹក​ថា កញ្ញា ម៉ា នី​កា ក្រោយពី​ល្បីឈ្មោះ​គួរសម​តាមរយៈ​ការ​តួ​សម្តែង​ភាពយន្ត​ទាំង​ខ្នាត​តូច​និង​ខ្នាត​ធំ​ឲ្យ​បណ្តា​ផលិតកម្ម​ដែល​ធ្លាប់បាន​ចាក់ផ្សាយ​លើ​ស្ថានីយ​ទូរទស្សន៍​នានា​មក​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដាក់​ការចាប់អារម្មណ៍​ខ្លាំង​រាល់​សកម្មភាព​ក្នុង​វិស័យ​សិល្បៈ​ ព្រមទាំង​រឿងរ៉ាវ​ឯកជន​ផ្ទាល់​ខ្លួន​ទាក់ទង​នឹង​ជីវិត​ស្នេហា​ក្រៅ​ឆាក​ ខណៈ​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​ក៏បាន​ដាក់​ការ​ចាប់​អារម្មណ៍​តែង​សរសេរ​ចុះផ្សាយ​ផង​ដែរ​នោះ៕Pisey-2015-11-04-full-F3
Pisey-2015-11-04-full-FPisey-2015-11-04-full-F1 Pisey-2015-11-04-full-F2
Pisey-2015-11-04-full-F6




ម៉ា នី​កា គ្រង​តំណែង​តួឯក​លើកដំបូង​

Post a Comment

0 Comments

Close Menu