ភ្នំពេញ ៖ លោកហ៊ាង ឬទ្ធី អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានចូលខ្លួនមកតុលាការក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ដើម្បីឆ្លើយបំភ្លឺតុលាការករណីប្ដឹងសុំរំលាយចោលគណបក្សសំបុកឃ្មុំរបស់លោកម៉ម សូណង់ដូ។
ពេលចុះពីតុលាការវិញលោកហ៊ាង ឬទ្ធី បានប្រាប់ក្រុមអ្នកកាសែតថា ប្រធានគណបក្សគឺលោក ម៉ម សូណង់ដូ អនុវត្តខុសពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ មានការកិបកេងលើថវិកាគណបក្សដែលជាញើសឈាមរបស់សមាជិក សមាជិកាបក្សយកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ បោកប្រាស់ប្រជាពលរដ្ឋឲ្យចូលវិភាគទាន តែមេបក្សប្រើប្រាស់មិនត្រូវគោលដៅការងារបក្ស ដោយប្រើជាប្រយោជន៍គ្រួសារខ្លួនទៅវិញ។
លោក ហ៊ាង ឬទ្ធី បានបញ្ជាក់ទៀតថា ដោយសារកំហុសឆ្គងនេះហើយទើបមានសមាជិក សមាជិកាបក្សមួយចំនួនធំបានប្ដឹងសុំឲ្យតុលាការរំលាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យចោលដើម្បីកុំឲ្យធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋទៀត៕
លោកហ៊ាង ឬទ្ធី ចូលមកឆ្លើយបំភ្លឺករណីប្ដឹងសុំរំលាយគណបក្សសំបុកឃ្មុំ
0 Comments