Ad Code

ឆៃ លីដា​ឡែន ពេល​តែងខ្លួន​បែបនេះ​ សិច​ស៊ី​ប្លែក​ភ្នែក​យ៉ាង​ណា​ដែរ​?

ភ្នំពេញ ៖ ស្ថិត​ក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​ជា​គ្រូ​បង្រៀន ​ដែល​កំពុង​ឈ​បង្ហាត់​សិស្ស​ នៅក្នុង​ថ្នាក់រៀន ​ពី​សំណាក់​អតីត​តារាចម្រៀង​សិច​ស៊ី​កញ្ញា ឆៃ លីដា​ឡែ​ន ថ្មីៗ​នេះ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ ពិសេស​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គ្រប់ៗ​គ្នា ​បន្ទាប់ពី​ឃើញ​សកម្មភាព​តែងខ្លួន​ជា​អ្នកគ្រូ​ស្រី​ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​បំផុត​ រហូត​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មួយចំនួន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ ព្រោះ​នឹក​ស្មាន​ថា រូបថត​នេះ​ជា​គ្រូបង្រៀន​ពិតមែន​ ដោយ​មិនបាន​គិតថា ជា​តារា​ចម្រៀង​អ្នកនាង ឆៃ លីដា​ឡែន នោះ​ទេ។


តាមរយៈ​រូបថត​ជាច្រើន​សន្លឹក​ ដែល​ត្រូវ​បាន​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ​បន្ត​ចែកចាយ​ឲ្យ​គ្នា​ពី​មួយ​ទៅ​មួយ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ​ហាក់​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រឡាំងកាំង​ស្ទើរ​គ្រប់គ្នា​នៅពេល​ពួកគេ​បាន​ឃើញ​អ្នកនាង ឆៃ លីដា​ឡែ​ន ស្លៀកពាក់​ឈុត​ឯកសណ្ឋាន​ជា​គ្រូបង្រៀន​ មាន​លក្ខណៈ​ស៊ី​អារម្មណ៍​ខណៈ​ដំបូង​ឡើយ ​គេ​គិតថា ​ជា​គ្រូ​ស្រី​ ដែល​មាន​សម្រស់​សិច​ស៊ី​ជាងគេ​របស់​ខ្មែរ។


យ៉ាង​ណា​មិញ​ភាព​ភ្ញាក់ផ្អើល​នេះ​ បាន​កើត​ឡើង​ស្រប​ពេល​ដែល​រូបថត​របស់​នាង​ត្រូវ​បាន​បែកធ្លាយ​ហើយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សិច​ស៊ី​ស្រស់​ស្អាត​ និង​គួរ​ឲ្យ​ស្រឡាញ់​យ៉ាង​ខ្លាំង​ ធ្វើ​ឲ្យ​មានការ​ចាប់​អារម្មណ៍​នឹង​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​នាង ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ហើយ​មាន​មតិ​ជា​ច្រើន​បាន​សរសើរ​ថា ស្អាត​ហើយ​ថែមទាំង​សិច​ស៊ី​ទៀត​ ប្រសិនបើ​បាន​គ្រូ​បង្រៀន​បែបនេះ ​មែន​ប្រហែល​គ្មាន​សិស្ស​ណា​ម្នាក់​ឈប់​ឬ​គេច​មិន​ចូលរៀន​ឡើយ។


ដោយឡែក​ក៏​មាន​ការ Comment ចោទ​ជា​សំនួរ​ផង​ដែរ​ថា ​តើ​អ្នកនាង​ឆៃ ​លី​ដា​ឡែ​ន​ចូល​ធ្វើជា​គ្រូបង្រៀន​តាំងពី​ពេលណា​មក​ ហេតុ​អ្វី​គ្មាន​អ្នកណា​ដឹង ?​ប៉ុន្តែ​ទន្ទឹម​ជាមួយគ្នា​នោះ​ ក៏​មាន​មតិ​អ្នកគាំទ្រ​និង​មិត្តភក្ដិ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ​បាន​លើក​ឡើង​ថា នេះ​គ្រាន់តែ​ជា​ការ​ថត​សម្ដែង​សាច់រឿង​ដែល​អ្នកដឹកនាំ​តម្រូវ​ឲ្យ​នាង​ដើរតួ​ធ្វើជា​អ្នកគ្រូ​ស្រី​តែប៉ុណ្ណោះ​….!​ម្យ៉ាងទៀត​វា​ក៏​មិន​មែន​ជា​ការពិត​ដែរ។


ចង់​ដឹង​ថា រូបថត​ដែល​តែងខ្លួន​ជា​គ្រូ​ស្រី​ពី​សំណាក់​អ្នកនាង​ ឆៃ​លី​ដា​ឡែ​ន​សិច​ស៊ី​ និង​ស្រស់​ស្អាត​យ៉ាងណា​នោះ​សូម​មើលរូប​ភាព​នេះ​ទាំងអស់គ្នា៕


Nita-4-A-65-FullNita-4-A-66-FullNita-4-A-67-Full




ឆៃ លីដា​ឡែន ពេល​តែងខ្លួន​បែបនេះ​ សិច​ស៊ី​ប្លែក​ភ្នែក​យ៉ាង​ណា​ដែរ​?

Post a Comment

0 Comments

Close Menu