Ad Code

ចោរហារយ​លួច​មាន់​អ្នកស្រុក​២​នាក់​ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់​ឃាត់ខ្លួន

កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ស្រុក​ស្អាង​ខេត្តកណ្តាល​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ជន​នោះ​លួច​មាន់​អ្នកស្រុក​ហើយ​ដើរ​ពពាយនាយ​លក់​កាលពី​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលា​ម៉ោង ១៩,១៥​នាទី នៅ​ចំណុច​ភូមិ​ព្រែកស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង។


លោក​វ​រសេនីយ៍ សេង សុជាតិ​អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ម៉ោង​៤​នេះ​ថា​ម្ចាស់​មាន់ ឈ្មោះ លន សុខ​ឡេង ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ប្រធាន​សន្តិសុខ CSN មាន​ទីលំនៅ​ភូមិ​ព្រែកស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ។​រីឯ​ជនសង្ស័យ​មាន​គ្នា ០២​នាក់ (​ឃាត់ខ្លួន​ទី​១- ឈ្មោះ ទួត ទិ​ប ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែកស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ទី ២- ឈ្មោះ បុល វរិ​ទ្ធ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែកស្លែង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល។


លោក​អធិការ​បន្ត​ថា វត្ថុ​តាង​ចាប់​យក មាន់​មេ​ចំនួន​០១​ក្បាល ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ា​កនិច ខៀវ​-​ស គ្មាន​ស្លាក​លេខ។


សភាព​រឿងហេតុ នៅ​ថ្ងៃកើតហេតុ ឈ្មោះ​ទួត​ទិ​ប​បាន​លួច​មាន់​បាន​ចំនួន​០១​ក្បាល ហើយ​បាន​ជិះ​ម៉ូតូ ជាមួយ​ឈ្មោះ បុល វរិ​ទ្ធ យក​ទៅ​លក់​នៅ​ម្តុំ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ តែ​គេ​មិន​ទិញ ក៏​នាំគ្នា​ជិះ​ម៉ូតូ​យក​មក​លក់ នៅផ្ទះ​ឈ្មោះ ហៃ ផល នៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ​ក៏បាន​ជួប​និង​សមត្ថកិច្ច​នគរបាល​ដោយមាន​ការសង្ស័យ​យើង ក៏បាន​ហៅ​អ្នក​ទាំងពីរ​ធ្វើការ​សាកសួរ​ឈ្មោះ​ទួត​ទិ​ប​បាន​សារភាព​ថា ខ្លួន​លួច​មាន់​ពី​ផ្ទះ​ឈ្មោះ មោក យក​មក​លក់​។


ឈ្មោះ ទួត ទិ​ប បាន​សារភាព​ថា​នៅ​យប់​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៥​ខ្លួន​បាន​ទៅ​លួច​មាន់​នៅផ្ទះ​ឈ្មោះ ខុម នៅ​ភូមិ​ព្រែកស្លែង បាន​មាន់​ចំនួន​០៣​ក្បាល យក​ទៅ​លក់​ឲ្យ​ឈ្មោះ ឆក នៅ​ភូមិ​តា​នូ ឃុំ​ស្អាង​ភ្នំ បាន​លុយ ៦៦០០០​រៀល។ នៅ​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ខ្លួន​បាន​ទៅ​លួច​មាន់​នៅផ្ទះ​ឈ្មោះ មោក នៅ​ភូមិ​ព្រែកស្លែង បាន​មាន់​ចំនួន​០១​ក្បាល យក​ទៅ​លក់​ឲ្យ​គេ​នៅ​ភូមិ​តា​នូ មិន​ស្គាល់​ម្ចាស់ផ្ទះ បាន​លុយ ២៥០០០​រៀល និង​ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៥​ខ្លួន​បាន​លួច​មាន់​ពី​ផ្ទះ​ឈ្មោះ ស្រៀ​ង នៅ​ភូមិ​ព្រែកស្លែង បាន​មាន់​ចំនួន​៤​ក្បាល យក​ទៅ​លក់​ឲ្យ​ឈ្មោះ ឆក នៅ​ភូមិ​តា​នូ បាន​លុយ ៨៤០០០​រៀល​។ កន្លងមក​ឈ្មោះ ទួត​ទិ​ប​ក៏​ធ្លាប់​បាន​លួច​ម៉ូ​ទ័​រ​បូ​ប​ទឹក​ចំនួន​០១​ពី​ផ្ទះ​ឈ្មោះ ខុម នៅ​ភូមិ​ព្រែកស្លែង យក​មក​លក់​ឲ្យ​គេ​នៅ​ផ្សារ​ព្រែក​តូច បាន​លុយ ១០​ដុល្លា។


លោក​អធិការ​បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​ដោយ​បាន​ការ​អនុញ្ញាតិ​ពី​លោក លឹម សុគ​ន្ថា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល​៕




ចោរហារយ​លួច​មាន់​អ្នកស្រុក​២​នាក់​ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់​ឃាត់ខ្លួន

Post a Comment

0 Comments

Close Menu