Ad Code

រថយន្ត​ដឹក​ឈើ​ខ្លឹមខ្នុរ​ក្រឡាប់​ស្លាប់​ម្នាក់​ របួស​ធ្ងន់​៥​នាក់

ពោធិ៍សាត់​ ៖ ​រថយន្ត​ដឹក​ឈើ​មួយ​គ្រឿង​បាន​បើក​គេច​ពី​ម៉ូតូ​បណ្ដាល​ឲ្យ​ក្រឡាប់​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​៥​នាក់​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​សាន​ស ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។


សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ហើយ​រថយន្ត​ខាង​លើ​ប្រភេទ​ហុក​ឡ​ដឹក​ឈើ​ខ្លឹម​ខ្នុរ​ធ្វើដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះដល់​ចំណុច​ខាងលើ​ក៏​វ៉ាក់​ជាមួយ​ម៉ូតូ ដែល​ធ្វើដំណើរ​ស្រប​ទិស រួច​ក៏​គេច​ពី​ម៉ូតូ​នោះ​បណ្ដាល​ឲ្យ​ក្រឡាប់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​៥​នាក់​តែម្ដង៕

​ ​



រថយន្ត​ដឹក​ឈើ​ខ្លឹមខ្នុរ​ក្រឡាប់​ស្លាប់​ម្នាក់​ របួស​ធ្ងន់​៥​នាក់

Post a Comment

0 Comments

Close Menu