Ad Code

មង្គលការ​កូនស្រី​តារា​កំប្លែង​នាយ កុយ មាន​វត្តមាន​ភ្ញៀវ​សិល្បៈ​ល្បីៗ​ជាច្រើន​ចូលរួម​

ភ្នំពេញ ​៖ ​ពិធី​អាពាហ៍ពិពាហ៍​កូនស្រី​របស់​តារា​កំប្លែង​ជើងចាស់​ល្បីឈ្មោះ​នៅ​កម្ពុជា​នាយ កុយ ដែ​ល​រៀប​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​រាត្រី​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៥​បាន​ប្រព្រឹត្តទៅ​យ៉ា​ង​អធិកអធម​ដោយមាន​ការចូលរួម​ពី​សំណាក់​សាច់ញាតិ​ទាំងសងខាង​និង​សិល្បករ​-​សិល្ប​ការិនី​ល្បីៗ​របស់​ខ្មែរ​ជាច្រើន​ដួង​ផង​ដែរ​។​



តាមរយៈ​ការ​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​នៃ​ការ​រៀប​មង្គលការ​រប​ស់​កូនស្រី​តារា​កំប្លែង​នាយ កុយ នោះ​គេ​សង្កេត​ឃើញ​មាន​វត្តមាន​របស់​តារា​សម្ដែង ​និង​ចម្រៀង​ស្រី​-​ប្រុស​ល្បីៗ​ឈ្មោះ​ជាច្រើន​ដួង​មកពី​ផលិតកម្ម​ផ្សេងគ្នា​ក៏បាន​អញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​បង្ក​ឲ្យ​មាន​បរិយាកាស​សប្បាយរីករាយ​យ៉ាង​ខ្លាំង​នៅក្នុង​កម្មវិធី​មួយ​នេះ​។​



ចំពោះ​វត្តមាន​ភ្ញៀវ​សិល្បករ​ស្រី – ប្រុស​ដែល​បាន​បង្ហាញ​វត្តមាន​ទៅ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​នៅក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​កូនស្រី​តារា​កំប្លែង​នាយ​កុយ​ដែល​កូនក្រមុំ​មានឈ្មោះ​ ជី លីកា គូ​ជា​មួយ​កូនកំលោះ​ឈ្មោះ អ៊ឹម លី​គង់ កាល​ពីរ​រាត្រី​យប់​ថ្ងៃទី​០២ ខែវិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ​មាន​ដូចជា​​កំពូល​តារាចម្រៀង​ប្រុស​របស់​ផលិតកម្ម​ហង្ស​មាស​លោក​ព្រាប សុវត្ថិ ,​កញ្ញា ឱក សុគន្ធ​កញ្ញា ,​អ្នក​នាង យុគ ចិន្តា ,​កញ្ញា ដួង ហ្សូរីដា លោក ខេមរៈ សិរីមន្ត និង​ពិធីករ​លោក ជា វណ្ណា​រិ​ទ្ធ ព្រមទាំង​តារា​ស្រី​-​ប្រុស​ជា​ច្រើន​ដួង​ផ្សេងទៀត​។​



ពិធី​អាពាហ៍ពិពាហ៍​ដែល​រៀបចំឡើង​ប្រកបដោយ​ទឹកមុខ​រំភើប​រីករាយ​ពី​បណ្ដា​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​នោះ​តារា​កំប្លែង​នាយ កុយ ដែល​ត្រូវជា​លោកឪពុក​ខាង​កូនស្រី​ក៏​ហាក់​បង្ហាញ​ពី​ទឹក​មុខ​ញញឹម​ត្រេកអរ​បិទមាត់​មិន​ជិត​ ព្រោះ​ទទួល​បាន​ការ​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើន​ក្នុង​ពិធី​ប្រារព្ធ​មង្គលការ​កាត់​ចំណងដៃ​កូនប្រុស​-​ស្រី​ពេលនេះ​។​



តារា​កំប្លែង​នាយ កុយ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​មិនអាច​ទំនាក់ទំនង​ដើម្បី​សុំ​ការ​សួរ​នាំ​បន្ថែម​បានទេ​ ខណៈ​លេខ​ទូរស័ព្ទ​របស់​លោក​ពេល​តេ​ចូល​ច្រើនដង​ត្រូវ​បាន​ចុច​ផ្ដាច់ការ​ទំនាក់ទំនង​ទៅវិញ​។ ​ដោយឡែក​បើ​សង្កេតមើល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​ដែល​បាន​ទៅ​ចូល​រួម​ពិធី​មង្គលការ​នេះ​បាន​សរសេរ​ជាមួយ​នឹង​ការ​បង្ហោះ​រូបភាព​ថា រីករាយ​ថ្ងៃ​សិរី​សួស្តី​ជ័យ​មង្គល​របស់​កូន​ពូ កុយ សូម​ជូនពរ​គូរ​ស្វាមីភរិយា​ថ្មី​ស្រលាញ់​គ្នា​ជា​រៀង​រហូត​ដល់​ចាស់​កោង​ខ្នង​…. ៕


3-11-2015j3


3-11-2015j1


3-11-2015j


3-11-2015j5


3-11-2015j4


3-11-2015j2



មង្គលការ​កូនស្រី​តារា​កំប្លែង​នាយ កុយ មាន​វត្តមាន​ភ្ញៀវ​សិល្បៈ​ល្បីៗ​ជាច្រើន​ចូលរួម​

Post a Comment

0 Comments

Close Menu